ភ្នំពេញ៖ថ្វីត្បិតតែតារាចម្រៀងមេម៉ាយកូន១នាងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានជួបវិបត្តិដួងចិត្តយ៉ាងធ្ងន់ធ្ងដល់ទៅ២ក្នុងពេលតែមួយគឺម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់គុកដល់ទៅ១២ឆ្នាំ ហើយនាងបែកបាក់គូណ្ដឹងលោកគឹម ហាន កណ្ដាលទីក្ដី ប៉ុន្ដែសូលីកា នៅតែអាចឈជើងក្នុងសិល្បៈបានដដែល ពោលគឺនាងបែងចែកភាពទុក្ខសោកនិងរីករាយដាច់ពីគ្នា។អ្វីដែលគូរឲ្យកត់សម្គាល់អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះមិនមែនអត់ពីលោកគឹម ហាន ទៅនាងធ្លាក់ខ្លួននោះទេ ពោលគឺគេនៅតែឃើញនាងហ៊ឺហាលើខុនដូប្រណិតនិងជិះរថយន្ដទំនើបៗដូចជាRange Rover និងPorsche ជាដើមទើបធ្វើឲ្យមិត្តភក្ដិរួមអាជីពបានចាត់ទុកសូលីកា ថាជាអ្នកមេម៉ាយឡើងថ្លៃ។ការសម្អាងបែបនេះដោយសារតែនាងស្រីពេជ្រ នៅមានជម្រើសស្នេហ៍ជាច្រើន ព្រោះរូបនាងរក្សាររូបសម្រស់បានផូផង់ ហេតុនេះហើយបុរសដែលរងចាំស្អំរបួសបេះដូងនាងប្រាកដជាមានទាំងក្នុងនិងក្រៅស្រុក។

ប៉ុន្ដែអ្វីដែលសូលីកា ហ៊ានបង្ហាញភាពស្និតស្នេហ៍ជាមួយបុរសលើកដំបូងក្រោយនាងចែកផ្លូវគូដណ្ដឹងនោះគឺកូនមន្រ្ដីធំផ្កាយ២លោកថុល សុភិទិ ។ស្រីពេជ្រ ធ្លាប់បានអះអាងថានាងជាFan របស់កូនអ្នកធំម្នាក់នេះ តែអ្នកលេងបណ្ដាញសង្គមមួយចំនួន ពួកគេនៅតែចាត់ទុកថាអ្នកមេម៉ាយ និងបុរសលេងម៉ូដសាក់ស្និតស្នាលគ្នាហាក់លើសពីដៃគូធម្មតា។អ្វីដែលFan របស់ស្រីពេជ្រ រងចាំមើលនោះថាតើអតីតអ្នកចម្រៀងRock និងM រូបនេះនឹងជ្រើសស្នេហ៍ថ្មីជាបុរសអាណិកជនម្ដងទៀត ឬមួយក៍នាងចង់ភ្ជាប់ស្នេហ៍ជាមួយតារាដូចគ្នាវិញម្ដង?យ៉ាងណាគេជឿថាសូលីកា នឹងមិនជ្រើសផ្លូវធ្វើជំទាវលាក់មុខជាលើកទី២ឡើយ។

ក្រៅពីពេជ្រ សូលីកា តារាដែលធ្លាក់ខ្លួនមេម៉ាយនៅហង្សមាសពេលនេះមាននាងពេជ្រ សោភា និងសុខ ស្រីនាង ដែលពួកគេនៅតែរក្សារបានទីផ្សារសិល្បៈដូចគ្នា ។ចំពោះនាងសូលីកា និងអតីតគូណ្ដឹងលោកគឹម ហាន វិញពួកគេមិបានយកគ្នាជាសត្រូវនោះទេពោលគឺចែកគ្នាមើលថែកូនដូចសុខ សោម៉ាវត្តី និងអតីតប្ដីនាងលោកទូច ដាណារ៉ា ដែរ។ប៉ុន្ដែរឿងដែលសូលីកា ខកចិត្តនោះគឺនាងបរាជ័យមង្គលការជាមួយឪពុកកូនប្រុសរបស់នាងនិងបាត់ឱកាសការចេញទៅរស់នៅប្រទេសអូស្រា្ដលី។មហាជនរងចាំមើលថាតារាមេម៉ាយទាំង៣រួមទ្រនុំជាមួយគ្នាគឺពេជ្រ សូលីកា,សុខ ស្រីនាង និងពេជ្រ សោភា មួយណានឹងការប្ដីមុនគេ?

