Tuesday, November 19, 2024
Homeព័ត៌មានជាតិបាញ់៣គ្រាប់ បំបែកកង់ឡានប្ដីវាយសម្លាប់ប្រពន្ធ កូន ផ្អើលក្រុងព្រះសីហនុ

បាញ់៣គ្រាប់ បំបែកកង់ឡានប្ដីវាយសម្លាប់ប្រពន្ធ កូន ផ្អើលក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្តីចិត្ត​កំណាចយក​ចប​ជីក​ទៅ​វាយសម្លាប់​ប្រពន្ធ និងកូនតូច​អាយុ​២ឆ្នាំនោះ គិតដល់ម៉ោង​១១​ និង​១៧នាទីព្រឹកថ្ងៃទី​១៩ ធ្នូ ថ្ងៃដដែល ត្រូវកម្លាំង​នគរបាលធ្វើការស្ទាក់​ចាប់​​​បានហើយ ខណៈ​ពេល​កំពុង​បើក​រថយន្ត​រត់គេចខ្លួ​ ​ដោយ​ត្រូវ​កម្លាំង​បាន​ផ្ទុះអាវុធ​បាញ់​២-៣ ​ដើម្បី​​បំ​បែក​​កង់​​រថយន្ត​នៅ​ចំណុច​ក្បែររង្វង់​មូល​តោ២ ​ក្នុងក្រុមទី១៧ ភូមិ​៤ សង្កាត់​៤ ខេត្ត​ព្រះសីហនុ ។

យោងតាមបញ្ជាក់ជំហានដំបូងពីឯកឧត្តម ឧត្តមសេនីយ៍ទោ​ជួន ណារិន្ឋ ស្នង​ការ​ន​គរ​បាល​ខេត្តព្រះសីហនុបានគូសបញ្ជាក់ថា ក្រោយពីទទួលបានពត៏មាន ជុំវិញ ករណីឃាតកម្មដ៏​សា​ហាវមកលើប្រពន្ឋនិងកូននៅខេត្តកំពតហើយបានរត់គេចខ្លួន លោកឧត្តមសេនីយ៏ទោបាន បានបញ្ជាការកម្លាំងស្នាក់តាមគោលដៅសំខាន់ឃ្លាំមើល អំពីភិនភាគជនសង្ស័យ ។ ​រហូតនៅ​វេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១៩ឆ្នូរដ៏ដែល កំលាំងប្រចាំការល្បាតបានប្រទះ​ឃើញ​រថយន្ត មានភិនភាគដូចអ្វីដែលកំលាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពត បានរាយ​ការណ៏និងស៊ុំការសហការណ៏​ទើបលោក បានបញ្ជាកំលាំងស្ទាក់ឃាត់រថយន្តខាង​លើ ប៉ុន្តែ​រថយន្តជនសង្ស័យពុំមានឈប់នោះទេ ទើបកំលាំងរបស់ដេញតាមពីក្រោយមក​ដល់ចំនុច​ក្រោយ​សណ្ឋាគារខ្សាច់មាស កំលាំងជំនាញសម្រេចបាញ់បំបែកកង់រថយន្ត រហូតទៅ​មុខ​​​លែង​​រួច ទើបឃាត់ខ្លួនបាន នឹងបញ្ជូណមកកាន់ស្នងការភ្លាមៗដែរ ដើម្បីសាកសួរបពត៏​មាន​បន្ថែមជុំវិញឈានដល់សម្លាប់ប្រពន្ឋនឹងកូនអាយុ២ឆ្នាំនេះ ។

ជន​ដៃដល់​ឈ្មោះ​អ៊ុំ រស្មី ហៅ​ហ្សូ អាយុ​៣៥​ឆ្នាំ មានមុខងារជាស្មៀននៅឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត មាន​ប្រពន្ធ​ឈ្មោះ​ម៉ក់ សា​រ៉ា​យ អាយុ​២៤​ឆ្នាំ និង​កូនប្រុស​ឈ្មោះ​ថា រដ្ឋ​ពិសិដ្ឋ អាយុ​២​ឆ្នាំ ពួក​គេ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

យោងតាមការបង្ហើបជំហានតំបូងបានអោយដឹងថាជនសង្ស័យ​សម្លាប់​ប្រពន្ធ​ និង ​កូន​នេះ គឺ​វាយ​នឹង​ត្បូង​ចប ដោយសារភ្លើងប្រច័ន្ទ ប៉ុន្តែអ្វីជាភាពជាក់លាក់ច្បាស់លាស់នោះ យើង​នៅ​ពុំ​ទាន់ទទួលបាននៅឡើយទេ។ជមសង្ស័យកំពុងកសាងសំណុំរឿង និង រងចាំកំលាំង​ជំ​នាញ​ព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តកំពតមកទទួលយកទៅកាន់ខេត្តកំពតវិញ ចាត់​ការ​តាមនិតិវិធីច្បាប់ ។

គួររំលឹកថា មាន​ករណី​ដ៏​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែធ្នូ នេះ ស្ថិត​នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត បន្ទាប់​ពី​បុរស​ជា​ប្តី​មានចិត្ត​ដ៏​សាហាវ​ម្នាក់ បាន​វាយ​សម្លាប់​ប្រពន្ធ​ និង​កូន​តូច​ អាយុ​ទើប​២​ឆ្នាំ​យ៉ាង​ព្រៃផ្សៃ​បំផុត ៕

ដោយ ៖ ឈុន គឹមហៃ   

ffdfdddfsdfsdfdsfds

RELATED ARTICLES