ខេត្តព្រះសីហនុ៖ ប្តីចិត្តកំណាចយកចបជីកទៅវាយសម្លាប់ប្រពន្ធ និងកូនតូចអាយុ២ឆ្នាំនោះ គិតដល់ម៉ោង១១ និង១៧នាទីព្រឹកថ្ងៃទី១៩ ធ្នូ ថ្ងៃដដែល ត្រូវកម្លាំងនគរបាលធ្វើការស្ទាក់ចាប់បានហើយ ខណៈពេលកំពុងបើករថយន្តរត់គេចខ្លួ ដោយត្រូវកម្លាំងបានផ្ទុះអាវុធបាញ់២-៣ ដើម្បីបំបែកកង់រថយន្តនៅចំណុចក្បែររង្វង់មូលតោ២ ក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ ។
យោងតាមបញ្ជាក់ជំហានដំបូងពីឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា ក្រោយពីទទួលបានពត៏មាន ជុំវិញ ករណីឃាតកម្មដ៏សាហាវមកលើប្រពន្ឋនិងកូននៅខេត្តកំពតហើយបានរត់គេចខ្លួន លោកឧត្តមសេនីយ៏ទោបាន បានបញ្ជាការកម្លាំងស្នាក់តាមគោលដៅសំខាន់ឃ្លាំមើល អំពីភិនភាគជនសង្ស័យ ។ រហូតនៅវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១៩ឆ្នូរដ៏ដែល កំលាំងប្រចាំការល្បាតបានប្រទះឃើញរថយន្ត មានភិនភាគដូចអ្វីដែលកំលាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពត បានរាយការណ៏និងស៊ុំការសហការណ៏ទើបលោក បានបញ្ជាកំលាំងស្ទាក់ឃាត់រថយន្តខាងលើ ប៉ុន្តែរថយន្តជនសង្ស័យពុំមានឈប់នោះទេ ទើបកំលាំងរបស់ដេញតាមពីក្រោយមកដល់ចំនុចក្រោយសណ្ឋាគារខ្សាច់មាស កំលាំងជំនាញសម្រេចបាញ់បំបែកកង់រថយន្ត រហូតទៅមុខលែងរួច ទើបឃាត់ខ្លួនបាន នឹងបញ្ជូណមកកាន់ស្នងការភ្លាមៗដែរ ដើម្បីសាកសួរបពត៏មានបន្ថែមជុំវិញឈានដល់សម្លាប់ប្រពន្ឋនឹងកូនអាយុ២ឆ្នាំនេះ ។
ជនដៃដល់ឈ្មោះអ៊ុំ រស្មី ហៅហ្សូ អាយុ៣៥ឆ្នាំ មានមុខងារជាស្មៀននៅឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត មានប្រពន្ធឈ្មោះម៉ក់ សារ៉ាយ អាយុ២៤ឆ្នាំ និងកូនប្រុសឈ្មោះថា រដ្ឋពិសិដ្ឋ អាយុ២ឆ្នាំ ពួកគេមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
យោងតាមការបង្ហើបជំហានតំបូងបានអោយដឹងថាជនសង្ស័យសម្លាប់ប្រពន្ធ និង កូននេះ គឺវាយនឹងត្បូងចប ដោយសារភ្លើងប្រច័ន្ទ ប៉ុន្តែអ្វីជាភាពជាក់លាក់ច្បាស់លាស់នោះ យើងនៅពុំទាន់ទទួលបាននៅឡើយទេ។ជមសង្ស័យកំពុងកសាងសំណុំរឿង និង រងចាំកំលាំងជំនាញព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តកំពតមកទទួលយកទៅកាន់ខេត្តកំពតវិញ ចាត់ការតាមនិតិវិធីច្បាប់ ។
គួររំលឹកថា មានករណីដ៏ភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ នេះ ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បន្ទាប់ពីបុរសជាប្តីមានចិត្តដ៏សាហាវម្នាក់ បានវាយសម្លាប់ប្រពន្ធ និងកូនតូច អាយុទើប២ឆ្នាំយ៉ាងព្រៃផ្សៃបំផុត ៕
ដោយ ៖ ឈុន គឹមហៃ