ព័ត៌មានតំបន់អាស៊ាន
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte សប្តាហ៍ នេះបានប្រៀប ធៀបខ្លួនលោក ផ្ទាល់ទៅនឹង លោកដូណាល់ ត្រាំ និងបានស្ងើចសរសើរ ចំពោះ ប្រធានាធិ បតីជាប់ ឆ្នោតរូបនេះ អំពីការធ្វើ កិច្ចការដ៏ល្អជាមួយគ្នា នៅថ្ងៃអនាគតទៀតផង ។
តាមការចេញផ្សាយ របស់សារព័ត៌មាន AP លោក Duterte បាននិយាយ រំលឹកពីលោក ដូណាល់ ត្រាំ ថាខ្ញុំចូលចិត្តថ្វី មាត់របស់អ្នក (ត្រាំ) វាដូចជាគ្រាប់បែក អញ្ចឹងដែរ វាគឺជា ការពិតណាស់ លោកប្រធានាធិបតី ។
លោក Duterte មានរឿង ជាច្រើនដែល រងការរិះគន់យ៉ាង ចាស់ដៃពីរដ្ឋបាល របស់លោកអូបា ម៉ាចំពោះការ ការសម្លាប់អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្រៅប្រព័ន្ធតុលាការ ។ ទន្ទឹមនិង នេះលោក ប្រធានាធិបតី ហ្វីលីពីនរូប នេះថែមទាំង បានឆ្លើយ តបនិងការទិះទៀនរូបលោកដោយ ហៅលោកអូបាម៉ា ថាជាកូន ប្រុសរបស់ ស្រីពេស្យា និងបានប្រាប់ លោកអូបាម៉ា ឲ្យចុះនរកទៀតផង ។
តាមរយៈការធ្វើបទ អត្ថាធិប្បាយ របស់ លោក Duterte កាលពី ថ្ងៃសៅរ៍នេះគឺជា ផ្នែកមួយនៃ សេចក្តីថ្លែងការណ៍ គំរាមបញ្ចប់ កិច្ចព្រមព្រៀងដែលមានជា យូរណាស់មក ហើយដោយ អនុញ្ញាត ឲ្យកងទ័ព សហរដ្ឋអាមេរិកទស្សន កិច្ចប្រទេស របស់លោក ។
លោក Duterte បានថ្លែងថា រូបលោកនឹងពិនិត្យ ឡើងវិញអំពីទំនាក់ ទំនងហ្វីលីពីន-សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់ លោកដូណាល់ ត្រាំ ។ លោកថែម ទាំងបាន រៀបរាប់ថាខ្ញុំបានជជែក ជាមួយនិង លោកត្រាំ គាត់ជាមនុស្សរួស រាយរាក់ទាក់ និងសុភាពរាប សារបំផុត ។