Monday, March 17, 2025
Homeតារាខ្មែរខេម ៖នាំប្រពន្ធទៅអាមេរិក

ខេម ៖នាំប្រពន្ធទៅអាមេរិក

ភ្នំពេញ៖តារាចម្រៀងGalaxy លោកប៉ុន សុណារិន ហៅខេម បានដឹកដៃភរិយាលោកអ្នក​នាង​ស្រីកា ឡើង​យន្ដហោះទៅអាមេរិកកាលពីព្រឹកថ្ងៃទី៤តុលា ដែលដំណើរក្រៅស្រុកជើង​នេះ​ពួកគេដើរលេង​កម្សាន្ដ​នៅទី​នោះរយៈពេលជាង៣សប្ដាហ៍ឯណ្ណោះ ទើបលោកសុរិន ត្រូវ​ច្រៀង​សម្ដែងនៅទីនោះក្នុងកម្មវិធីHalloween ជាមួយតារាខ្មែរមួយចំនួនទៀត​តាមការរៀប​ចំរបស់បងប្អូនខ្មែរនៅតីនោះ។នេះជាការចេញទៅ​ច្រៀង​សម្ដែង​នៅក្រៅស្រុកស្ទួនរបស់ខេម នៅរដូវធ្លាក់ភ្លៀងនេះ ខណៈដែលកាលពីថ្ងៃទី១៨កញ្ញា ខេម ក៍បានចេញទៅ​ច្រៀង​នៅកូរ៉េ​ខាង​ត្បូងដើម្បី​អបអរពិ​ធីបុណ្យភ្ជុំបិណ្ឌខ្មែរជាមួយពលករខ្មែរនៅទីនោះផងដែរ ដែលកាល​នោះ​​ភរិយា​ខេម ក៍បាន​រួម​ដំណើរជាមួយលោកដែរ។

 គូរកត់សម្គាល់ថាខេម ទើបតែហ៊ានលាតត្រដាងស្នេហ៍ជាមួយអ្នកនាងស្រីកា កាលពី​ដើម​ឆ្នាំ២០២០ ប៉ុន្ដែ​អ្នក​ទាំងពីបានចាប់ដៃគ្នារហូតមកដល់ពេលនេះរយៈពេលជាង​៧ឆ្នាំទៅ​ហើយ។មិន​ថាតែពេលខេម ចេញទៅ​ក្រៅ​ស្រុកនោះទេ ប៉ុន្ដែនៅក្នុងស្រុក​វិញរយៈ​ពេលជិត​២ឆ្នាំ​នេះខេម ហ៊ានកៀកកើយគូស្នេហ៍​ជាចំហដូចតារា​ផ្សេង​ទៀតដែរ ប៉ុន្ដែលោកធ្លាប់​ប្រាប់អ្នក​យកព័ត​មាន​យើងថាមិនទាន់កំណត់ថ្ងៃរៀបការបានឡើយ។ការជ្រើស​ផ្លូវ​សាងស្នេហ៍​បែបអ៊ឺ​រ៉ុប​នេះខេម ធ្លាប់​លេចឭថាលោកនិងស្រីកា មានកូន២នាក់(ស្រី១) តែអតីតារាថោន រូបនេះថា​ក្មេង​ប្រុសដែល​គេថាកូនលោកនោះតាមពិតជាកូនរបស់មេលោក(ឡេង ណាវ៉ាត្រា) ចំណែក​ក្មេងស្រី​ជាក្មួយ​លោកនៅបារាំង។ខេម ទទួលស្គាល់ថាក្នុងវ័យរបស់លោកនេះ​ពិតជាចង់បាន​កូនមែន ហេតុ​នេះ​ហើយមង្គល​ការរបស់លោកជាមួយគូស្នេហ៍នឹង​មិនអាចពន្យាពេលច្រើន​ឆ្នាំ​ទៀត​នោះទេ គឺ​​នឹងប្រព្រិត្តិទៅ​ឆាប់ៗខាង​មុខ​នេះហើយ។

មហាជនកត់សម្គាល់ថាក្រោយខេម ដើរចេញពីថោន ចូលGalaxy នេះលោកមិនសូវ​លេ​ច​ធ្លោខ្លាំងដូចមុនទៀតទេ ព្រោះតែឥទ្ធិលរបស់លោកឧកញ៉ាព្រាប សុវត្ថិ ប៉ុន្ដែ​មុនចេញ​ទៅអាមេរិកនេះខេម ហាក់មានបទថ្មីៗឡើងវិញ​ជា​មួយស្រីស្រស់តន់ ច័ន្ទសីម៉ា ទើបធ្វើឲ្យ​លោ​ក​​សុណារិន មានទឹកមាត់លេបម្ដងទៀត។

ក្រៅពីខេម តារាចម្រៀងដែលត្រូវប្រពន្ធតាមទាំងក្នុងនិងក្រៅស្រុកនោះ​មានដូចជា​លោ​ក​ព្រាប សុវត្ថិ ,សាន ផានិត​,ឆាយ ចាន់ឆោម,និងខែម ប៊ុនថៃ  ជាដើម៕

RELATED ARTICLES