Sunday, September 22, 2024
Homeព័ត៌មានជាតិមហាជនផ្ទុះប្រតិកម្មធ្ងន់ គ្រូមន្តអាគម ស្រោចទឹកស្រីស្រាត

មហាជនផ្ទុះប្រតិកម្មធ្ងន់ គ្រូមន្តអាគម ស្រោចទឹកស្រីស្រាត

ភ្នំពេញ ៖ បន្ទាប់ពីមានការបែកធ្លាយករណីគ្រូមន្តអាគមម្នាក់ ស្រោចទឹកឲ្យស្រីស្រាត ផ្អើលពេញបណ្តាញសង្គមមក មហាជនជាច្រើន បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង និងបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការលើគ្រូមន្តអាគមនោះ ព្រោះជារឿងដែលហួសហេតុពេក និងជំនឿដែលមិនសមហេតុផល។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ មានការបែកធ្លាយឃ្លីបវីដេអូមួយ និងមានការចែករំលែក (ស៊ែរ) បន្តគ្នា ពេញបណ្តាញសង្គម ស្តីពីគ្រូមន្តអាគមម្នាក់ ជនជាតិខ្មែរ វ័យប្រមាណជាង ៦០ឆ្នាំ បានស្រោចគ្រលាស់ទឹកឲ្យនារីវ័យក្មេងម្នាក់ ដែលស្រាតននលគក អង្គុយជំទែងបែរមុខទៅរកគ្រូមន្តអាគមនោះ ដែលសូត្របាលីមន្តអាគម ដោយភ្នែកសម្លឹងទៅរាងកាយអាក្រាតរបស់នារីម្នាក់នោះ មិនប៉ប្រិចភ្នែក ដែលសកម្មភាពបែបនេះ ធ្វើឲ្យមហាជនផ្ទុះប្រតិកម្មជុំទិស ថាជារឿងអាសអាភាសហួសហេតុ និងខ្លះថាជាជំនឿងប់ងុល គ្មានការពិចារណា ដែលនារីវ័យក្មេងម្នាក់នោះ ហ៊ានស្រាតននលគក នៅពីមុខភ្នែកគ្រូប្រុសវ័យចំណាស់នោះ ហើយថែមទាំងអង្គុយជំទែង ចំហជើងនៅចំពោះមុខគ្រូមន្តអាគមនោះ ដែលសូត្រសែកមន្តអាគម និងស្រោចទឹក បញ្ចូលមន្តស្នេហ៍ ឲ្យគេស្រឡាញ់ចូលចិត្ត។

ក្នុងចំណោមអ្នកដែលបញ្ចេញប្រតិកម្មទៅលើសកម្មភាពគ្រូមន្តអាគម ស្រោចទឹកស្រីស្រាតនោះ មានបុរសម្នាក់ ជាម្ចាស់គណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ «ខ្លាសរ ស៊ូស្លាប់ ដើម្បីត្រកូលហ៊ុន» បានចែករំលែក (ស៊ែរ) ឃ្លីបវីដេអូនោះ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ជាមួយសំណេរថា «ខ្ញុំសង្ឃឹមថា ក្រសួងពាក់ព័ន្ធ នឹងចាត់ការរឿងនេះឲ្យឆាប់រហ័ស…»។

ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុក ខាងលើ បានថ្លែងតាមឃ្លីបវីដេអូ បង្ហោះក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា «បាទ! សួស្តីបាទ ពុកម៉ែ បងប្អូនបាទ!​ ចូលរួមស៊ែរម្នាក់មួយផងបងប្អូនបាទ ហើយសំណូមពរដល់ក្រសួងពាក់ព័ន្ធ ជួយពិនិត្យមើលផង រឿងអាគ្រូបែកកម្មដ្ឋាននេះ គឺនៅម្តុំអាស៊ីអាគ្នេយ៍ អាគ្រូបែកកម្មដ្ឋានហ្នឹងបាទ ហើយស្រីៗក៏អ៊ីចឹងដែរ គេឲ្យស្រាតៗទៅ វាជឿពេក មួយចំនួនហ្នឹង វាជឿពេក។ ជួយពិនិត្យមើលផងបាទ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ដូចជានៅខណ្ឌសែនសុខ អាគ្រូហ្នឹង? ជួយពិនិត្យមើលផងមើល៍បាទ»។

ម្ចាស់គណនីហ្វេសប៊ុក ដដែល ថ្លែងបន្តទាំងហួសចិត្តថា «ហ៊ឺ! ដល់កហើយអ្ហា!​ អាអ្នកជឿៗផ្កាប់មុខហ្មង ជឿរហូតដល់ដោះខោអាវឲ្យគេមើល។ ខ្ញុំអត់យល់ទេ ពុកម៉ែ បងប្អូន ហើយសុំឲ្យក្រសួងពាក់ព័ន្ធ ជួយពិនិត្យ ហើយជួយចាប់ក្បាលវា អប់រំវាផង កុំទុកឲ្យវានៅបែកកម្មដ្ឋានអ៊ីចឹង វ៉ល់អស់ហើយ អស់ពីរឿងមួយ ចូលរឿងមួយ ស្រុកខ្មែរយើង រឿងមិនចេះចប់ រឿងធើអី ចូលចិត្តចង់ល្បីខុសរឿង ម៉ាអាគ្រូឡប់!…»៕ ខៀវទុំ   

RELATED ARTICLES