Sunday, September 22, 2024
Homeព័ត៌មានជាតិសន្តិសុខក្លឹប ព្រួតវ៉ៃភ្ញៀវសន្លប់៣នាក់

សន្តិសុខក្លឹប ព្រួតវ៉ៃភ្ញៀវសន្លប់៣នាក់

ភ្នំពេញ ៖ យុវជនមួយក្រុម បាននាំគ្នាចូលផឹកស៊ីរាំលេងសប្បាយក្នុងក្លឹបកម្សាន្ត មួយកន្លែង លុះពេលចេញមកវិញ មិនដឹងជាកើតមានជម្លោះអ្វីជាមួយនឹងក្រុមសន្តិសុខក្លឹប ស្រាប់តែត្រូវក្រុមសន្តិសុខទាំងនោះ ព្រួតវាយ បណ្តាលឱ្យរងរបួស សន្លប់៣នាក់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅក្នុងក្លឹប អ៊ិចស្សូម មានទីតាំងស្ថិតនៅតាមបណ្តោយវិថីចោមចៅ ហៅផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីភាគីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នាជាង ១០នាក់ ជិះម៉ូតូ ៦ទៅ៧គ្រឿង ដោយមានស្រីផងប្រុសផង បានជិះម៉ូតូដើរលេង ចេញពីមួយកន្លែង ទៅមួយកន្លែង។ ចុងក្រោយ ពួកគេបាននាំគ្នាចូលទៅរាំលេងនៅក្នុងក្លឹបខាងលើ លុះបន្ទាប់ពីរាំលេងសប្បាយអស់ចិត្តហើយ ពួកគេត់បាននាំគ្នាដើរចេញមកក្រៅ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានក្មេងស្ទាវមួយក្រុមទៀត បានមើលមុខ និងឌឺដងដាក់គ្នា តែមិនបានធ្វើអ្វីនោះទេ។

ភាគីរងគ្រោះ បន្តថា នៅពេលនោះ ពួកគេបាននាំគ្នាដើរចេញមកដល់ខាងក្រៅរបងក្លឹបទៅហើយ ស្រាប់តែសន្តិសុខយាមប្រចាំការក្លឹបខាងលើ ដែលកាន់ជើងក្រុមក្មេងស្ទាវមួយក្រុមនោះ បាននាំគ្នាយកដំបងរលាស់ ទៅវាយលើពួកគាត់ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ៣នាក់ ក្នុងនោះ មានម្នាក់សន្លប់ស្តូក និងឃាត់ខ្លួនគ្នាគេ​ ចំនួន៣នាក់ ព្រមទាំងម៉ូតូ ពីរគ្រឿងផងដែរ ចំណែកបក្ខពួកផ្សេងទៀត រងរបួសស្រាល។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទាក់ទងប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យជួយអន្តរាគមន៍ លុះក្រោយមក សមត្ថកិច្ចបានចុះទៅសាកសួរ និងនាំខ្លួនជនរងគ្រោះ ទៅសាកសួរនៅប៉ុស្តិ៍ ចំណែកសន្តិសុខខាងលើ សមត្ថកិច្ចមិនទាន់បានហៅមកសាកសួរបំភ្លឺនៅឡើយ៕

RELATED ARTICLES