ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមគីម វាសនា បានអមដំណើរ ឯកឧត្តមអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានស្រុករលាប្អៀរ នាំយកថវិការបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីសាងសង់បង្គន់ ចំនួន២ នៅសាលាបុណ្យប៉ុកប៉ែន ក្នុងភូមិអណ្ដូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមគីម វាសនា និងឯកឧត្តមអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តែងយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងមូលដ្ឋានជាបន្តបន្ទាប់។ ជាក់ស្តែងនៅពេលនេះ ដោយមើលឃើញនៅសាលាបុណ្យប៉ុកប៉ែន ក្នុងភូមិអណ្ដូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ខ្វះបង្គន់អនាម័យ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចាត់តាំងរូបឯកឧត្តមទាំងពីររូប នាំយកថវិការបស់ឯកឧត្តម ដើម្បីឧបត្ថម្ភដល់ការសាងសង់បង្គន់ ចំនួន២ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រើប្រាស់៕