Sunday, September 22, 2024
Homeព័ត៌មានជាតិផឹកស្រវឹងដើរធ្លាក់ទឹក លង់ស្លាប់

ផឹកស្រវឹងដើរធ្លាក់ទឹក លង់ស្លាប់

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បានដើរឆ្លងអូរមួយកន្លែង សំដៅត្រឡប់ទៅផ្ទះ តែអកុសលរអិលជើងធ្លាក់ចូលទឹកដែលកំពុងហូរ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១២នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះរឿន ណាវ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ឱ្យដឹងថា យោងតាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា ជនរងគ្រោះ តែងផឹកស្រាស្រវឹងជាប្រចាំ ហើយនៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានផឹកស្រាស្រវឹង បន្ទាប់មកក៏ដើរឆ្លងអូរ ចំណុចកើតហេតុខាងលើ សំដៅទៅផ្ទះវិញ ស្រាប់តែអកុសលបានរអិលជើងធ្លាក់ទឹក លង់ស្លាប់បែបនេះតែម្តង។

លោកអធិការ បន្តថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។ មូលហេតុ ផឹកស្រាស្រវឹង ដើរឆ្លងទឹកអូរ។

សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES