កណ្ដាល៖កម្មវិធីប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រ សួងការពារជាតិ និងជាប្រធានCAMSOC នៅស្ទូឌីយោទូរទស្សន៍កងយោធពលខេមរៈភូមិន្ទ ប៉ុស្ដិ៍លេខ៥(ព្រែក កំ ពិស) វគ្គវិលជុំសន្សំពិន្ទុ បានឈានដល់សប្ដាហ៍ទី៣ហើយកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០២២ ។ការប្រកួតសរុប មាន៥គូក្នុងនោះគូពិសេសទី១៖បង្គោលក្រហមសរ ធារ៉ា មកពីក្លឹបសរសើរគុណខ្មែរ ខេត្តកណ្ដាល ទម្ងន់៤៨គ.ក្រ ប្រកួត៣ទឹកបានយកឈ្នះដោយពិន្ទុលើបង្គោលខៀវហាន់ ពី មកពីក្លឹបរាហ៊ួកីឡារ ខេត្តបាត់ដំបង សមាគមកី ឡារប្រដាល់ក្រសួងការពារជាតិ,គូទី២៖ប្រកួតអន្ដរជាតិបង្គោលក្រហមកីឡាករឃន សុម៉ាលី មកពីក្លឹបមហិទ្ធិរិទ្ធមេសថ្ងក ខេត្តស្វាយរៀង សមាគមកីឡារប្រដាល់ក្រសួងការពារជាតិ ទម្ងន់៥៤គ.ក្រ ប្រកួត៥ទឹក បានយកឈ្នះ ដោយពិន្ទុបង្គោលខៀវPHET NAKHORN (Thai)។
ចំណែកគូទី៣៖ជាគូខ្សែក្រវ៉ាត់កីឡាករិន ដេវីត មកពីក្លឹបនាគរាជចតុមុខ សមាគមកីឡារប្រដាល់ក្រសួងមហាផ្ទៃ ទម្ងន់៦០គ.ក្រ បានផ្ដួលបង្គោលខៀវកីឡាការសៀវ ង៉ុយ មកពីក្លឹបអភិរក្សខ្មែររុងរឿង ឲ្យបោះបង់ការប្រកួត ត្រឹម ទឹកទី៤។ដោយឡែកគូខ្សែក្រវ៉ាត់ទី៤៖កីឡាករឈុត សេរីវ៉ាន់ថង មកពីក្លឹបរាហ៊ូកីឡា ខេត្តបាត់ដំបង សមគមកី ឡារប្រដាល់ក្រសួងការពារជាតិ ទម្ងន់៦០គ.ក្រ ប្រកួត៥ទឹកពេញបានយកឈ្នះដោយពិន្ទុទៅលើកីឡាករវ៉ាន់ វឿន មកពីក្លឹបឃ្លាំងមឿងកីឡា សមាគមកីឡារប្រដាល់ក្រសួងការពារជាតិ។ចំណែកគូចុងក្រោយគូទី៥៖គូអន្ដរជាតិ កីឡាករបឺត សង្ឃឹម មកីក្លឹបប៉ែនគនខ្មែរ ទម្ងន់៥៧គ.ក្រ ប្រកួត៣ទឹកបានយកឈ្នះកីឡាករSay Mungkhun (Thai)ដោយពិន្ទុ។
គេឃើញទស្សនិកជនបានចូលទៅទស្សនាផ្ទាល់នៅសែង្វៀនប្រដាល់របស់ប៉ុស្ដិ៍លេខ៥រហូតដល់ពេញណែនកៅអីអស់ក្នុងសាលដែលបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ហើយពួកគេទស្សនាដោយជក់ចិត្ត ព្រោះទាំង៥គូប្រកួតគ្នា ដោយបញ្ចេញអស់សម្ថភាពពិសិសេសគឺគូខ្សែក្រវ៉ាត់ទី៣និងទី៤ នោះពួកគេវាយគ្នាដោយមិនរាថយឡើយទើប ធ្វើឲ្យអ្នកទស្សនាជក់ចិត្តបំផុត។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរគឺនៅសប្ដាហ៍នេះបង្គោលក្រហមឈ្នះបង្គោល ខៀវទាំង៥គូតែម្ដង។
គូរបញ្ជាក់ថាការប្រកួតគុនខ្មែរ ដណ្ដើមពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារ ជាតិ ត្រូវចម្រាញ់យកកីឡាករជើងខ្លាំងដល់ទៅ៨រូប ប្រភទទម្ងន់៦០គ.ក្រ ដើម្បីប្រជែងរកម្ចាស់ខ្សែក្រវ៉ាត់ ដែល នឹងទទួលបានផ្ទះវីឡារ១ខ្នងនៅខេត្តសៀមរាប មានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះឧបត្ថម្ភ ធំ ដោយក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ។
សម្រាប់កម្មវិធីប្រកួតត្រូវធ្វើឡើងចំនួន១០សប្ដាហ៍ចាប់តាំងពីថ្ងៃទី១៨ខែកញ្ញាដល់ថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២២ ដែលការប្រកួតផ្ដាច់ព្រ័ត្រគ្រោងរៀបចំនៅភូមិឋានសំណាង ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។ដោយ ឡែក សម្រាប់រូបមន្ដប្រកួតកីឡាករទាំងពីរពូល តម្រូវប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈលេខ១ និងលេខ២នៃពូលនីមួយៗនិងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គខ្វែងដើម្បីស្វែងរកម្ចាស់ខ្សែក្រវ៉ាត់។ជ័យ លាភីកីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវ៉ាត់១គ្រឿងអមដោយទឹកប្រាក់ចំនួន៦លានរៀលនិងផ្ទះវីឡារភ្លោះ១ខ្នង(ទំហ៊ុំ8X11 លើផ្ទៃដី10X20),លេខ២ទទួលបានដីឡូតិ៍ទំហ៊ុំ10X20 ម៉ែត្រ អមដោយទឹក ប្រាក់ ៥លានរៀល ស្របពេលដែលលេខ៣និងលេខ៤ ទទួលបានដីឡូតិ៍5X20 ដូចគ្នាព្រមទាំងប្រាក់រង្វាន់ផ្សេងទៀត៕