Sunday, September 22, 2024
Homeព័ត៌មានជាតិបុរសខូចចិត្ត ផឹកស្រវឹង ចងក

បុរសខូចចិត្ត ផឹកស្រវឹង ចងក

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ឃើញតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ លុះក្រោយមកស្រាប់តែត្រូវបានក្រុមគ្រួសារប្រទះឃើញចងកស្លាប់ នៅលើដើមឈើខាងក្រោយផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចដើមទ្រយឹង ស្ថិតនៅខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះទី កយ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីអ្នកភូមិ បានបង្ហើបប្រាប់ថា មួយរយៈចុងក្រោយនេះ គេមិនដឹងថា ជនរងគ្រោះ មានរឿងអ្វីក្នុងចិត្តនោះទេ ស្រាប់តែដើរផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ តែមិនមានអ្នកណាហ៊ានសួរនាំអ្វីនោះឡើយ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានប្រទះឃើញជនរងគ្រោះចងកនៅលើដើមទ្រយឹង ខាងក្រោយផ្ទះ ទើបស្រែកឆោឡោ ផ្អើលដល់អ្នកភូមិចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែនីឡុង ចងកជាមួយនឹងមែកដើមទ្រយឹង បណ្តាលឱ្យស្លាប់។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES