Friday, October 18, 2024
Homeតារាខ្មែរម៉ូលីកា ៖ទិញFerrari តម្លៃ$350000 ផ្អើលមេឃ!

ម៉ូលីកា ៖ទិញFerrari តម្លៃ$350000 ផ្អើលមេឃ!

ភ្នំពេញ៖ពិតជាសេដ្ឋីនីជោគជ័យទាំងOnline និងមុខជំនួញមែនដែលពេលនេះម៉ូលីកា ធ្វើឲ្យ​ផ្អើល​មេឃ​តែម្ដងតាមរយៈការទិញរថយន្ដទំនើបម៉ាកFerrari-488GTB ព័ណក្រហមទម្លាក់ ពីកុងតឺណឺ​តម្លៃ​ដល់​ទៅ​៣៥ម៉ឺនដុល្លារហើយថៅកែស្រីរូបស្រស់ នេះបានកាន់ចង្កូត​ឡាន​ថ្មីនិងបើករថយន្ដលំដាប់អភិជន​នេះ​កាល​ពីរសៀលថ្ងៃទី១០តុលា ឆ្នាំ២០២២។

 អ្នកយកព័តមានយើងបានឆាតសាកសួរនូវការសម្រេចចិត្តរបស់កំពូលអ្នកលក់Online រូបនេះក្នុងការ​ទិញរថ​យន្ដ១គ្រឿងស្មើផ្ទះវីឡារ១បែបនេះ ហើយត្រូវនាងនិយ​យាយខ្លីថាមក​ពី”ស្រលាញ់”។ដោយឡែកនៅលើហ្វេស​បុករបស់ម្ចាស់ក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះ វិញនាងបានចេញសារថា”យល់សប្ដិថា​បាននៅក្បែបង ឥឡូវ​បាន​នៅ​ក្បែ​បង​មែនហើយ My Crush Mo Lika Ferrari -488GTB ។ស្វាគមន៍សមាជិកថ្មី តម្លៃរាង​អ៊ែមជាង​មុនតិច 350000$។ដើម្បីកូនពៅMummy (Ferrari)សុខចិត្តញាំអំបិលប្រហុក”។

  ការបញ្ចេញរថយន្ដទំនើបនាពេលនេះបញ្ជាក់ថាមុខជំនួញរបស់ម៉ូលីកា កាន់តែកាក់កប ទើបធ្វើឲ្យនាង​​មាន​កម្រិតដៃជីវភាពធូធាហក់ឡើងខ្ពស់ទៅមុខជាលំដាប់ថែមទៀត ខណៈ​ដែល​មុននេះក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) របស់នាងបានចុះMOU ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) ដើម្បី​បង្កើននូវជំនឿរចិត្តដល់អតិថិជន​របស់ក្រុមហ៊ុន។ប៉ុន្ដែគេកត់សម្គាល់ថា​ឡាន​ថ្មីនេះមិន​ដឹង​​ជា​រថយន្ដទីប៉ុន្មាននោះទេ ដែលម៉ូលីកា មានសរុបទាំងអស់ព្រោះមុននេះនាងទើប​ទិញ​រថយន្ដ​ទំ​នើប​ម៉ាក​Escalate ព័ណខ្មៅស៊េរីថ្មីចុងក្រោយតម្លៃជិតកន្លះលានដុល្លារ ស្របពេល​ដែលនាង​មាន​រថ​យន្ដ​ប្រើ​ប្រាស់​​ពីមុនដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។

  សូមបញ្ជាក់ថាម៉ូលីកា បានចំណាយលុយរាប់សែនដុល្លារទៅលើការទិញ​រថយន្ដ​ក្នុង​ក្ដីស្រម៉ៃរបស់នាងទើប​ធ្វើឲ្យ​នាងត្រូវបានគេចាប់អារម្មណ៍និងក្លាយទៅជាអ្នកលក់លើOnline ដ៍ល្បីឈ្មោះបំផុត១រូបនាពេលបច្ចុប្បន្ន ខណៈដែលអតីតកាលនាងធ្លាប់រស់នៅផ្ទះជួល និង​ផ្ដើមដើមទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះពីការរកស៊ីលក់​ជ្រក់​ជើងមាន់តាមOnline និងឈាន​ទៅ​វិវត្តន៍​ក្រុម​ហ៊ុននិង​មុខរបរ​កាន់​តែរីកធំឡើងៗ។អតីតតារាចម្រៀងRock ម៉ូ​លី​កា ក៍ធ្លាប់បាន​ធ្វើកម្មវិធី​សប្បុរស​ធ័មជួយ​ដល់សិល្បករចាស់ជរាអត់ទីពឹង និងជនក្រីក្រជាច្រើន​លើក​ច្រើន​សារ​មក​ផងដែរ។

ការប្រែក្លាយ​ជីវភាពយ៉ាងល្អប្រសើររបស់ម៉ូលីកា នាពេលនេះ ជាគំរូល្អមួយ​សម្រាប់តារាផ្សេងៗទៀត​ឬអ្នក​នៅ​ក្រៅរង្វង់សិល្បៈយកនាងធ្វើជាគំរូ ខណៈដែលក្រោយ​ម៉ូលីកា ចាប់ដៃលោកហុង មានុណ ជាង២ឆ្នាំ និងទទួល​បាន​ចំណងដៃកូនស្រី១ឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជាង២ឆ្នាំនោះ​ពេល​នេះគូស្នេហ៍តារា១គូ ដែលបានតស៊ូ​កម្សត់​កម្រជាមួយ​គ្នាជាច្រើន​ទម្រាំមានថ្ងៃនេះ​ពួកគេកំ​ពុងរស់នៅដោយសុភមង្គល។​ប៉ុន្ដែទាក់ទងអាជីព​ចម្រៀ​​ងនោះម៉ូលីកា ថានាងមិនទាន់អាច​ឆ្លៀតពេលដើម្បីឡើងឆាកវិញនោះទេ តែនាងនៅតែ​ស្រលាញ់​សិល្បៈ​នឹង​មាន​គម្រោ​ង​ផលិតបទចម្រៀងខ្លួនឯង​នៅពេលវេលា​សមស្រប​ណាមួយ​៕

RELATED ARTICLES