Sunday, September 22, 2024
Homeព័ត៌មានជាតិឪចុង ចាប់រំលោភកូនស្រីភ្លោះ២នាក់

ឪចុង ចាប់រំលោភកូនស្រីភ្លោះ២នាក់

ខេត្តកោះកុង ៈ បុរសជាឪពុកចុងម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួន (កូនភ្លោះ) ជាបន្តបន្ទាប់ ដោយក្នុង នោះ រំលោភបានសម្រេចម្នាក់ ចំណែកម្នាក់ទៀត មិនបានសម្រេច ក៏បែកធ្លាយរឿងរ៉ាវ និងត្រូវសមត្ថកិច្ចចុះ ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ការចាប់ខ្លួនជនសង្ស័យជាឪពុកចុងដែលចាប់រំលោភកូនស្រីនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលីម វិរៈ អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់ ដែលជាកូនភ្លោះ ទី១-ឈ្មោះ ន.រ.ន អាយុ១២ឆ្នាំ មុខរបរសិស្ស (ត្រូវឪពុកចុងរំលោភបានសម្រេច) និងទី២-ឈ្មោះ ន.រ.ច.ន អាយុ១២ឆ្នាំ មុខរបរសិស្ស (ត្រូវឪពុកចុងរំលោភមិនបានសម្រេច)។ ក្មេងស្រីរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនភ្លោះ និងមានស្រុកកំណើតនៅភូមិរោងគោ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង។

តាមប្រភពពីមន្ត្រីនគរបាលស្រុកកោះកុង បានឱ្យដឹងថា នៅមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះទាំង២នាក់ (កូនភ្លោះ) ថាពួកនាង ត្រូវបានជនសង្ស័យឈ្មោះលីម វិរៈ ត្រូវជាឪពុកចុង ចាប់រំលោភ ដោយក្នុងនោះ រំលោភបានសម្រេចម្នាក់ តែម្នាក់ទៀតមិនបានសម្រេច។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញស្រុកកោះកុង សហការជាមួយកម្លាំងមូលដ្ឋានឃុំស្រែអំបិល បានចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះលីម វិរៈ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះកុង ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកចុងខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលកូនស្រីចុង (កូនភ្លោះ) ចោទប្រកាន់មែន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES