បន្ទាប់ពីខកខាននាំយកកីឡាករAlexis Sanchez កាលពីរដូវកាលដោះដូរកន្លងមក ក្លឹបសេះបង្កង់Juventus នៅតែចិញ្ចឹមចិត្តតាមប្រមាញ់យកកីឡាករ នេះមកឲ្យបាននារដូវកាលដោះដូរខែមករា 2017 ខាងមុខនេះ។លោកGiuseppe Marotta នាយកក្លឹបJuventus បានអះអាងថា រហូតមកដល់ពេលនេះ ក្លឹបJuventus នៅតែចង់បានSanchez ដដែលហើយអាចនឹងហ៊ានឲ្យតម្លៃខ្លួនខ្ពស់ជាងមុន ដើម្បីស្ទួចយកឲ្យទាល់តែបាន។ កាលពីរដូវកាលមុន ក្លឹប Juventus ធ្លាប់ឲ្យតម្លៃខ្លួនកីឡាកររូបនេះ ត្រឹមតែ៣៤ លានផោនស្មើនឹងជាង ៤២លានដុល្លារ តែត្រូវក្លឹបកាំភ្លើងធំArsenal បដិសេធ។
រហូតមកដ់ពេលនេះSanchez នៅសលកុងត្រាត្រឹមតែរយៈពេលមួយឆ្នាំទៀតប៉ុណ្ណោះ ប្រសិនបើគ្មានការបន្តកុងត្រាថ្មីបន្ថែមទៀត នោះ វានឹងផុតត្រឹមឆ្នាំ ២០១៨ ខាងមុខ។
ទោះបីជាក្លឹបJuventus បង្ហាញចំណាប់អារម្មណ៍ចង់បានបែបនេះក្តី តែក្លឹបកាំភ្លើងធំArsenal ទំនងជាមិនចង់បាត់បង់កីឡាករខ្សែប្រយុទ្ធឆ្នើមបែបនេះទេ។ជាមួយគ្នានេះដែរ ក្លឹ Arsenal ក៏គ្រោងនឹងតម្លើងថ្លៃឈ្នួលដល់កីឡាកររូបនេះ ផងដែរ។
ដោយ៖ ហេង ដេត