ភ្នំពេញ៖ស្វាមីអ្នកនាងម៉ូលីកា តារាសម្ដែងលោកហុង មានុណ បានស្រក់ទឹកភ្នែករលីងរលោងព្រមទាំងសំពះអោបភរិយាលោកនៅពេលដែលឃើញរថយន្ដទំនើបម៉ាកFerrari-488TB ព័ណក្រហម ដែលមានតម្លៃ៣៥ម៉ឺនដុល្លារត្រូវបានរថយន្ដខាងក្រុមហ៊ុនបានដឹកមកដល់ផ្ទះវីឡាររបស់ពួកគេនៅបុរីវារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១តុលា ។អ្នកលេងបណ្ដាញសង្គមជាច្រើនបានចាប់អារម្មណ៍នៅពេលដែលឃើញវីដេអូនោះហើយពួកគេលើកឡើងថានេះហើយត្រូវនិងពាក្យស្លោក”សំណាប យោងដី ស្ត្រីយោងបុរស”ឬជា”ឧត្តមភរិយា”របស់ស្វាមីនោះព្រោះថាម៉ូលីកា តែងតែបំពេញបំណងស្វាមីជាបន្ដបន្ទាប់ក្រោយពួកគេចាប់ដៃគ្នាជាង២ឆ្នាំមកនេះដោយពួកគេបានផ្លាស់ប្ដូរជីវភាពពីរស់នៅផ្ទះជួលមកមានផ្ទះវីឡារផ្ទាល់ខ្លួនដល់ទៅ២ផ្សេងគ្នា និងទិញបានរថយន្ដ ប្រណិតៗជិះ ជាបន្ដបន្ទាប់ដូចជាមុនទិញFerrari-488TB នេះអ្នកទាំងពីរទើបទិញរថយន្ដទំនើបម៉ាកEscalate ដែលមានតម្លៃជិតកន្លះលានដុល្លារ និងរថយន្ដដែលមានស្រាប់ដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។



ម៉ូលីកា បាននិយាយយ៉ាងខ្លីតបសំណួររបស់អ្នកយកព័តមានយើងឆាតហ្វេសបុក ដោយប្រាប់ថាមូលហេតុដែលស្វាមីនាងលោកមានុណ យំ ស្រក់ទឹកភ្នែកនោះព្រោះលោកមិនដឹងថានាងពិតជាបានទិញរថយន្ដនោះមែន ស្មានតែPrank តែដល់ពេលគេដឹកមកទម្លាក់នៅមុខផ្ទះបែបនេះទើបប្ដីនាងរំភើបរហូតទប់អារម្មណ៍មិនបានតែម្ដង…។ដោយឡែកមហាជននិងអ្នកលេងបណ្ដាញសង្គមបានសរសើរម៉ូលីកា ចេះតស៊ូនិងភាពប៉ិនប្រសប់របស់នាង ជានារីឆ្លាតវៃ ចេះទុកដាក់លុយកាក់និងកែប្រែពីការរកស៊ីតូចតាចដែលដំបូងឡើយនាងនិងលោកម៉ានុណ នៅជាសង្សារគ្នាផ្ដើមពីដើមទុនត្រឹមតែទឹកប្រាក់ចំនួន៣០០ដុល្លារប៉ុណ្ណោះរកស៊ីលក់ជ្រក់ជើងមាន់តាមOnline តែពេលនេះពួកគេសល់លុយរាប់សែនដុល្លារ ហើយមុខជំនួញរបស់នាងកាន់តែរីកធំក្រោយថៅកែស្រីក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) រូបនេះបានចុះMOU ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) ដើម្បីបង្កើននូវជំនឿរចិត្តកាន់តែខ្ពស់ដល់អតិថិជនទាំងឡាយរបស់នាង។


ក្រៅពីបានវិវត្តន៍ជីវភាពកាន់តែល្អប្រសើរនារយៈពេលចុងក្រោយដោយសម្រេចក្ដីសុបិនក្លាយទៅជាការពិត អតីតតារាចម្រៀងRock ម៉ូលីកា ដែលរៀបការជាមួយលោកហុង មានុណ កាលពីថ្ងៃទីទី១៨ខែខែមករាឆ្នាំ២០២០ និងសម្រាលកូនស្រីកាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ដោយដាក់ឈ្មោះថានុណ ច័ន្ទម៉ូនីតា នោះគូស្នេហ៍តារា១គូនេះក៍ធ្លាប់បានធ្វើកម្មវិធីសប្បុរសធ័មជាបន្ដបន្ទាប់ដល់តារាសិល្បករចាស់ជរាគ្មានទីពឹង និងជនក្រីក្រមួយចំនួនផងដែរ។ប៉ុន្ដែម៉ូលីកា មិនកំណត់ពេលវេលានៃការចាប់ក្បាលមីក្រូឡើងឆាកសារជាថ្មីឡើយ បើទោះជានាងអះអាងថានៅតែស្រលាញ់អាជីពចាស់ក្ដី តែការរវល់លើមុខជំនួញធ្វើឲ្យនាងមិនអាចដកខ្លួនរួចនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីច្រៀងសម្ដែងសារជាថ្មីដូចដើមឡើយ៕



