Sunday, September 22, 2024
Homeព័ត៌មានជាតិសង់ផ្ទះរំលោភដីឆ្នេរសមុទ្រ អាជ្ញាធរចុះឃាត់

សង់ផ្ទះរំលោភដីឆ្នេរសមុទ្រ អាជ្ញាធរចុះឃាត់

ខេត្តព្រះសីហនុ ៖ លោក ស កក្កដា អភិបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានចាត់ឱ្យក្រុមការងារចម្រុះរបស់រដ្ឋបាលក្រុង ចុះបញ្ឈប់សកម្មភាពសាងសង់ការដ្ឋានសំណង់១កន្លែង ជាបណ្តោះអាសន្ន ក្រោយពិនិត្យឃើញថា ការដ្ឋានសំណង់នៅទីតាំងនោះ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងសង់រំលោភដីឆ្នេរសមទ្រ។

ការដ្ឋានសំណង់១កន្លែងនោះ បានសាងសង់បុកគ្រឹះលើដីឆ្នេរសមុទ្រ ក្នុងតំបន់ទំនប់រលកដែលស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោក ស កក្កដា បានបញ្ជាក់ថា ការដ្ឋានសំណង់នេះ ត្រូវបានសង់ពី ២០ ទៅ៣០ភាគរយហើយ ដោយមិនមានច្បាប់អនុញ្ញាតនោះទេ។ ចំណែកម្ចាស់សំណង់ខាងលើ មានឈ្មោះសួង សុខា ហៅកៃ ប្រពន្ធឈ្មោះទី ខាន់ ជាអាជីវកររកស៊ីលក់ដូរផលនេសាទនៅតំបន់នោះ។

បច្ចុប្បន្ន ក្រុមការងារចម្រុះ បានសម្រេចផ្អាក មិនអនុញ្ញាតឱ្យធ្វើការសាងសង់សំណង់នេះបន្តទៀតឡើយ។ លោកព្រមានថា បើម្ចាស់សំណង់មិនអនុវត្តតាមការផ្អាករបស់រដ្ឋបាលក្រុងព្រះសីហនុ នោះទេ នឹងមានវិធានការតាមផ្លូវច្បាប់៕

RELATED ARTICLES