ភ្នំពេញ៖តារាលេងក្បាច់រាំនាងសេន យូរី បានជ្រកនៅហង្សមាសជិត២ឆ្នាំហើយដែលទីផ្សារចម្រៀងរបស់នាងរក្សារលំនឹងក្នុងចំណោមតារាប្រជែងផ្នែកយុវវ័យនាពេលបច្ចុប្បន្នពិសេសគឺអ្នកចម្រៀងដែលពូកែតុបតែងខ្លួនបែបCute ផងដែរ។ការដែលយូរី អាចទប់ទល់បានជាមួយតារាខ្លាំងនៅហង្សមាសនោះក្រោយនាងល្បីបទ”រាំតោង”ព្រោះបទមួយនេះនាងទៅណាមកណាត្រូវគេស្គាល់ថាជាម្ចាស់បទនេះ ខណៈតម្លៃខ្លួននាងក៍ខ្ពស់ជាងកាលនៅសាន់ដេដែរពោលគឺច្រៀង១កម្មវិធីស៊ីថ្លៃដល់ទៅជិត២ពាន់ដុល្លារ។យ៉ាងណាសំណួរដែលថាយូរី អាចជំនួសតំណែងនាងទេព បូព្រឹក្ស បានឬនៅនោះត្រូវបានFan តារាទាំងសងខាងធ្លាប់អះអាងថាពួកគេពូកែម្យាងម្នាក់ ខណៈដែលយូរី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងទៅហង្សមាសមិនមែនដើម្បីជំនួសបូព្រឹក្ស ឡើយ ម្យាងស្ទីលច្រៀងសម្ដែងរបស់នាងក៍មិនជាន់គ្នាជាមួយស្រីនិច្ច ដែរព្រោះអតីតតារាហង្សមាសរូបនោះរាំរាងកាចបន្ដិច ចំណែកនាងមានរ៉ូលជារបៀបCute Cute ទេ ។


ថ្វីត្បិតតែយូរី នៅរក្សារទីផ្សារចម្រៀងមិនឲ្យធ្លាក់ចុះក្ដី ប៉ុន្ដែស្រីស្អាតរូបនេះហាក់នៅតែគ្មានយីអ៊ីនស្នេហ៍ល្អនោះទេ ក្រោយនាងបានប្រេះឆាជាបន្ដបន្ទាប់ដែលធ្វើឲ្យពេលខ្លះនាងមានអារម្មណ៍ឯកោជាងមិត្តរួមអាជីពទៀតផងពិសេសគឺក្រោយស្រីស្រស់ផ្ដាច់ស្នេហ៍លោកថៅកែជា នី ខណៈដែលទំនាក់ទំនងនាងជាមួយប្រុសរូបសង្ហារប៊ីម៉ូ(Bmo) ក៍មិនអាចដូចដើម ។យ៉ាងណាគេនៅតែជឿរថារូបសម្រស់ដូចយូរី ពោលគឺសាច់សខ្ចីម៉ដខៃរលើបរលោង បែប នេះប្រាកដជាមានបុរសមិនតិចទេដែលជ្រួលជ្រើមចង់បាននាងជាសង្សារ។ប៉ុន្ដែយូរី ហាក់មិន ប្រញ៉ាប់ឆ្លើយតបទៅអតីតសង្សារតាមរយៈការបង្ហាញមុខ សង្សារថ្មីនាពេលនេះឡើយបើ ទោះជាសង្សារចាស់នាងលោករ៉េត (រៀបការប្រពន្ធកាលពីចុងឆ្នាំ២០១៨),Bmo និងលោកនី សុទ្ធតែ ត្រូវបានគេជឿរថារកបានស្រីស្នេហ៍ថ្មីរៀងៗខ្លួនអស់ទៅហើយក្ដី។

យូរី ស្ថិតក្នុងចំណោមតារាចម្រៀងក្ដាប់ទីផ្សារយុវវ័យនារយៈពេលចុងក្រោយនេះក្នុងចំណោមនាងតន់ ច័ន្ទសីម៉ា និងរ៉េត ស៊ូហ្សាណា ជាដើម។ដើម្បីពង្រឹងទីផ្សារសិល្បៈឲ្យកាន់តែរឹងមាំថែមទៀតយូរី ធ្លាប់បង្ហើបប្រាប់ថានាងនឹងឈានទៅថតភាពយន្ដដូចតារារួមទ្រនុំដែរនាពេលេខាងមុខ៕
