ខេត្តព្រះសីហនុ៖ សាកសពបុរសជាកូនដៃ ទូកអូសមងត្រី.បង្គារម្នាក់ដែលត្រូវគេសង្ស័យថា ត្រូវបានគេប្រទះឃើញ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ច្រកចូលចុងទំនប់ តំបន់ទំនប់រលក ស្ថិតនៅក្នុងសង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុ ក្រោយពីសង្ស័យថា ដេកលើក្បាលទូកហើយរមៀលធ្លាក់ចូលក្នុងទឹកកាលពីថ្ងៃទី១៩ឆ្នូរវេលាម៉ោង៥និង៣០ព្រឹកកន្លងទៅនេះ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះ ត្រូវគេរកឃើញស្លាប់អណ្តែតក្នុងទឹកសមុទ្រក្បែរកន្លែងធ្លាក់។ សមត្ថកិច្ចបានឲ្យដឹងថាសាកសពជនរងគ្រោះត្រូវគេស្គាល់ឈ្មោះថា ង៉ែតអានភេទប្រុសអាយុ៤៣ឆ្នាំ មានមុខរបរកម្មករទូក(កូនដៃ)មានស្រុកកំណើតនៅភូមិប្រាសាទភ្នំខ្យង ឃុំប្រសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត និងបច្ចុប្បន្នស្នាក់នៅលើទូកក្នុងក្រុមទី៣១ភូមិ៣សង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុ ។ ម្ចាស់ទូកមានឈ្មោះនួនសុខ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
យោងតាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេសកោសល្យវិច្ច័យ និងវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ឆ្លងតាមការត្រួតពិនិត្យនៅលើដងខ្លួនសាកសពជនរងគ្រោះមិនមានស្លាកស្នាមណាមួយដែលសង្ស័យថា ពុំមានជាប់ពាក់ព័ន្ធនិងករណីមនុស្សឃាតនោះទេ ។
ប្រភពមន្ត្រីដដែរ បានឲ្យដឹងទៀតថា យោងរាមលទ្ធផលនៃការត្រួតពិនិត្យនេះ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឈ្លក់ទឹក ។
បច្ចុប្បន្នសពត្រូវបានប្រគលឲ្យសាច់ញ្ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕