Monday, September 23, 2024
Homeព័ត៌មានជាតិជិះម៉ូតូបំពានស្តុប ខឹងប៉ូលិសផាក ទុកម៉ូតូចោល

ជិះម៉ូតូបំពានស្តុប ខឹងប៉ូលិសផាក ទុកម៉ូតូចោល

ខេត្តកំពង់ចាម ៖ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានប្រកាសជូនដំណឹងដល់ម្ចាស់ម៉ូតូ ១គ្រឿង ម៉ាក Q-BIX ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1X-3406 ឱ្យចូលខ្លួនមកបង់ពិន័យតាមច្បាប់កំណត់ បន្ទាប់ពីម្ចាស់ម៉ូតូ ជិះម៉ូតូបំពានភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុបក្រហម) លុះខឹងសមត្ថកិច្ចឃាត់ផាកពិន័យ បែរជាមួម៉ៅក្តៅចិត្ត ទុកម៉ូតូចោល រួចដើរចេញបាត់។

សមត្ថកិច្ចក្រុងកំពង់ចាម បានបញ្ជាក់ថា បើអ្នកបើកបរជាម្ចាស់ផ្ទាល់ សូមមកទទួលយកប័ណ្ណពិន័យ និងធ្វើកិច្ចសន្យាអប់រំ។ ប៉ុន្តែបើអ្នកបើកបរជាអ្នកខ្ចីម៉ូតូរបស់គេ សូមជូនដំណឹងដល់ម្ចាស់ម៉ូតូផង។

ពាក់ព័ន្ធករណីនេះ គណនីហ្វេកប៊ុកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានរៀបរាប់ថា ក្រោយជិះម៉ូតូល្មើសភ្លើងស្តុបក្រហមហើយ ម្ចាស់ម៉ូតូបានទុកម៉ូតូចោល ដើរចេញទៅបាត់ មិនទទួលការការអប់រំពីសមត្ថកិច្ច។ បច្ចុប្បន្នម៉ូតូខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកម្ចាស់ដើម ក្រែងអ្នកបើកបរខ្ចីម៉ូតូរបស់គេ ឬពាក់ព័ន្ធករណីផ្សេងទៀត។ សូមភ្ជាប់ជាមួយនៅឯកសារពាក់ព័ន្ធ បញ្ជាក់ថាជាម្ចាស់កម្មសិទ្ធ មកជាមួយ ។

អធិការដ្ឋាន ក៏បានបញ្ជាក់រឿងហេតុថា កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក (អនុក្រឹត្យលេខ៣៩ អនក្រ) ត្រង់ចំណុចស្តុបលំហែ ស្ថិតក្នុងបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម មានម៉ូតូ ១គ្រឿង ម៉ាក Q-BIX ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1X-3406 បើកបរល្មើសភ្លើងស្តុបពណ៌ក្រហម ហើយមិនទទួលកំហុស មិនព្រមទទួលការអប់រំ ព្រមទាំងប្រើពាក្យដាក់សមត្ថកិច្ចថា “យកម៉ូតូទៅណាទៅៗ” រួចក៏ទុកម៉ូតូចោល ដើរចេញទៅបាត់រហូត មិនឃើញត្រឡប់មកវិញ ទើបសមត្ថកិច្ចយកមករក្សាទុកបណ្តោះសិន ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES