Monday, September 23, 2024
Homeព័ត៌មានជាតិកាច់កម៉ូតូបាន រត់អត់រួច ជាប់ខ្នោះ

កាច់កម៉ូតូបាន រត់អត់រួច ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ១គ្រឿង បានសម្រេច បន្ទាប់មក ជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបានម្នាក់ នាំយកទៅចាត់ការតាមច្បាប់ ខណៈដែលបក្ខពួក បានរត់គេចខ្លួនបាត់។

ករណីកាច់កម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះលេខ៩៧ ផ្លូវលេខ២០ បុរីពិភពថ្មី៣ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ មានឈ្មោះឌុក ឌីណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ មានលំនៅ ផ្ទះលេខ៩៧ ផ្លូវលេខ២០ បុរីពិភពថ្មី៣ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

រីឯវត្ថុតាងចាប់យក រួមមាន ម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌ស លាយខៀវ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IV-2723 មានលេខតួ 464729 និងលេខម៉ាស៊ីន 56418។ សោខ្សៀលេខ៨ កែច្នៃជាដែកជ្រុងចុងសំប៉ែតស្រួច សម្រាប់កាច់សោកម៉ូតូ ចំនួន១ និងដែកមូល រាងអក្សរ L ចំនួន១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេនិងបក្ខពួកឈ្មោះបញ្ញា ពិតជាបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES