កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងការពារជាតិនៅស្ទូឌីយោទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥(ព្រែកកំពឹស)វគ្គវិលជុំសន្សំពិន្ទុពូលB នៅថ្ងៃទី១៦តុលា ឈានដល់សប្ដាហ៍ទី៤នេះកាន់តែធ្វើឲ្យទស្សនិកជនជក់ចិត្តជាងសប្ដាហ៍មុនៗទៅទៀត ព្រោះតែកីឡាករទាំង៥គូប្រកួតគ្នាអស់ពីសម្ថភាព ទើបសម្លេងហ៊ោលាន់ពេញសៃង្វៀនតែម្ដង។សម្រាប់គូពិសេសទី១៖កីឡាករបង្គោលក្រហមមិត រមលី ក្លឹបមហិទ្ធរិទ្ធិមេសថ្លក ស្វាយរៀង សមាគមកីឡារប្រដាល់ក្រសួងការពារជាតិ ប្រភេទម្ងន់៤៥.គ្រ.ក្រ ប្រកួ៣ទឹកបានយកឈ្នះដោយពិន្ទុបង្គោលខៀវម៉ៅ សុធា ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ សមាគមកីឡារប្រដាល់ក្រសួងការពារជាតិ ,គូទី២៖ប្រកួតអន្ដជាតិកីឡាករបង្គោលក្រហមឡៅ សៃណេត ក្លឹបបញ្ជការដ្ឋានពិសេស ប្រភេទទម្ងន់៥១.គ.ក្រ បានផ្ដួលគូប្រកួតកីឡាករបង្គោលខៀវ LWAN (Malaysia)ឲ្យសន្លប់ត្រឹមទឹកទី១។
ចំណែគូខ្សែក្រវាត់វិញមាន២គូគឺគូទី៣៖កីឡាករបង្គោលក្រហមឃុន បូរ៉ា ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ សមាគមកីឡារប្រដាល់ក្រួងការពារជាតិ ប្រភេទទម្ងន់៦០.គ.ក្រ ប្រកួត៥ទឹកបានយកឈ្នះដោយពិន្ទុទៅលើបង្គោលខៀវសូត្រ វាសនា ក្លឹបបក្សីស្លាបដែក សមាគមកីឡាប្រកាដាល់ក្រសួងមហាផ្ទៃ ខណៈដែលគូទី៤៖កីឡាករបង្គោលក្រហមគង់ ហូវ ក្លឹបមហិទ្ធិរិទ្ធិមេសថ្ងក ខេត្តស្វាយរៀង សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រភេទទម្ងន់៦០.គ.ក្រ ប្រកួត៥ទឹកដែលឌឺដងគ្នាខ្លាំងតាំងពីទឹកទី១រហូតចប់នោះបានចាញ់ពិន្ទុបង្គោលខៀវពុធ សំបូរ ក្លឹប ពុទ្ធសេរីវង្សកីឡា ខណ្ឌពោធិសែនជ័យ។ដោយឡែកសម្រាប់គូទី៥ជាលក្ខណៈអន្ដរជាតិវិញកីឡាករបង្គោលក្រហមព្រំ សំណាង ក្លឹប ថ្នល់ទទឹងគុណខ្មែរ សមាគមកីឡារប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៧៥.គ.ក្រ វិញបានផ្ដួលកីឡាករបង្គោលខៀវ DANKASAN (Thailand)ឲ្យសម្លប់ត្រឹមទឹកទី១។
គេកត់សម្គាល់ថាពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ទស្សនិកជនមកទស្សនាប្រដាល់គុនខ្មែរនៅស្ថានីយ៍ប៉ុស្ដិ៍លេខ៥ ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់នោះកាន់តែច្រើនទៅៗរកកៅអីអង្គុយគ្មាន តែសម្រាប់សប្ដាហ៍ទី៥នេះពួកគាត់ស្ដាយដែលគូលក្ខណៈអន្ដរជាតិទាំងពីរគូឆាប់សម្លប់ពេក ព្រោះពួកគាត់កំពុងតែជក់ចិត្តក៍ចប់។
គូរបញ្ជាក់ថាការប្រកួតគុនខ្មែរ ដណ្ដើមពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងជាប្រធានCAMSOC ត្រូវចម្រាញ់យកកីឡាករជើងខ្លាំងដល់ទៅ៨រូប ប្រភទទម្ងន់៦០គ.ក្រ ដើម្បីប្រជែងរកម្ចាស់ខ្សែក្រវ៉ាត់ដែលនឹងទទួលបានផ្ទះវីឡារ១ខ្នងនៅខេត្តសៀមរាប មានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះឧបត្ថម្ភធំដោយក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ។សម្រាប់កម្មវិធីប្រកួតត្រូវធ្វើឡើងចំនួន១០សប្ដាហ៍ចាប់តាំងពីថ្ងៃទី១៨ខែកញ្ញាដល់ថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២២ ដែលការប្រកួតផ្ដាច់ព្រ័ត្រគ្រោងរៀបចំនៅភូមិឋានសំណាង ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។
ដោយឡែកសម្រាប់រូបមន្ដប្រកួតកីឡាករទាំងពីរពូល តម្រូវប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈលេខ១ និងលេខ២នៃពូលនីមួយៗនិងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គខ្វែងដើម្បីស្វែងរកម្ចាស់ខ្សែក្រវ៉ាត់។ជ័យលាភីកីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវ៉ាត់១គ្រឿងអមដោយទឹកប្រាក់ចំនួន៦លានរៀលនិងផ្ទះវីឡារភ្លោះ១ខ្នង(ទំហ៊ុំ8X11 លើផ្ទៃដី10X20),លេខ២ទទួលបានដីឡូតិ៍ទំហ៊ុំ10X20 ម៉ែត្រ អមដោយទឹកប្រាក់៥លានរៀល ស្របពេលដែលលេខ៣និងលេខ៤ ទទួលបានដីឡូតិ៍5X20 ដូចគ្នាព្រមទាំងប្រាក់រង្វាន់ផ្សេងទៀត។នេះគឺជាព្រឹត្ដការណ៍លើកដំបូងនៅកម្ពុជាមិនធ្លាប់មានពីមុនដែលការប្រកួតម្ចាស់ជ័យលាភីទទួលបានផ្ទះវីឡារនិងដីឡូតិ៍ដែលមានតម្លៃខ្ពស់បែបនេះ៕