Monday, September 23, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនស្រីស្អាត ចេញសែកស្អុយ

ឃាត់ខ្លួនស្រីស្អាត ចេញសែកស្អុយ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ប្រគល់ជូនស្ថាប័នអយ្យការអមសាលាដំបូង ដោយជាប់ពាក់ពន្ធពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពាក់ព័ន្ធបណ្តឹងខ្ចីប្រាក់គេយកទៅប្រើប្រាស់ ពេលសងវិញ ចេញសែកស្អុយ ២សន្លឹក។

នារីរូបស្រស់ជាជនត្រូវចោទ មានឈ្មោះឡេង ចាន់បុប្ផា អាយុ២៣ឆ្នាំ ជាអាជីវករ ស្នាក់នៅអគារខុនដូរ UK ទួលគោក ផ្លូវលេខ៣១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ការឃាត់ខ្លួននារីខាងលើ ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកឆាយ ហុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមពាក្យបណ្តឹងជនរងគ្រោះ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះឡេង ចាន់បុប្ផា ចំនួន២បទល្មើស ៖ ១-ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបញ្ញតិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់ប្រាក់ និង២-ពីបទរំលោភលើសេចក្តីទុកចិត្ត តាមមាត្រ៣៩១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

តាមពាក្យបណ្តឹងបញ្ជាក់ថា ជនរងគ្រោះ និងឈ្មោះឡេង ចាន់បុប្ផា ជាមនុស្សធ្លាប់រាប់អានគ្នា បានបង្កើតការជឿទុកចិត្តទំនាក់ទំនងក្នុងការងាររកស៊ី ដោយមានអាសន្នអន់ក្រ ជួយគ្នាទៅវិញទៅមក។ ម៉្លោះហើយធ្វើឱ្យអ្នកទាំងពីរបាន បង្កើតកិច្ចសន្យាខ្ចីប្រាក់ជាមួយគ្នាមួយ ដោយមិនបានធ្វើជាលាយលក្ខណ៍អក្សរ គ្រាន់តែធ្វើដោយផ្ទាល់មាត់ប៉ុណ្ណោះ គឺឈ្មោះឡេង ចាន់បុប្ផា បានថតជាវីដេអូឃ្លីប ហើយនិយាយថា “សុំខ្ចីប្រាក់ពីជនរងគ្រោះ យកទៅប្រើប្រាស់ក្នុងរយៈពេលខ្លី ករណីដែលខ្លួនមិនសងប្រាក់នោះទេ គេនឹងទទួលខុសត្រូវចំពោះមុខច្បាប់” ។

ពាក្យសំដីដែលគួរឱ្យជឿទុកចិត្តនោះហើយ ធ្វើឱ្យជនរងគ្រោះព្រមប្រគល់ប្រាក់ ចំនួន២លើកឱ្យទៅឈ្មោះឡេង ចាន់បុប្ផា ខ្ចី ដើម្បីធ្វើដើមទុនប្រកបមុខរបររកស៊ី ក្នុងនោះ លើក១ ប្រគល់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ចំនួន ៦០០០ដុល្លារ និងលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ចំនួន ២ម៉ឺនដុល្លារ ដោយសន្យាខ្ចីត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ លុះនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឈ្មោះឡេង ចាន់បុប្ផា បានចេញមូលប្បទានបត្រ (សែក) ចំនួន២សន្លឹក ឱ្យទៅដើមបណ្តឹង ដោយសែក ១សន្លឹក មានទឹកប្រាក់ ៦០០០ដុល្លារ រីឯសែកមួយសន្លឹកទៀត ទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ ជាការទូទាត់សងទៅដើមបណ្តឹងវិញ។ លុះដល់ពេលជនរងគ្រោះ បានយកមូលប្បទានបត្រទាំង២សន្លឹកនោះ ទៅបើកប្រាក់ពីធនាគារ ខាងធនាគារឆ្លើយតបមកថា សែកអត់មានសាច់ប្រាក់ (សែកស្អុ) ។

ដោយទង្វើប្រព្រឹត្តខុសពីកិច្ចសន្យានោះហើយ ទើបជនរងគ្រោះបានព្យាយាមទាក់ទងទៅជនត្រូវចោទ ដើម្បីរកដំណោះទូទាត់ប្រាក់មកវិញ តែជនសង្ស័យពន្យារពេល និងគេចវេះរហូត ដោយមិនទទួលខុសត្រូវដូចអ្វីពេលដែលខ្លួនមានអាសន្នអន់ក្រ រត់ទៅរកខ្ចីប្រាក់គេ នោះឡើយ ដូច្នោះហើយទើបឱ្យជនរងគ្រោះ សម្រេចចិត្តដាក់ពាក្យប្តឹងតាមផ្លូវច្បាប់តែម្តង៕

RELATED ARTICLES