ភ្នំពេញ៖មាស សុខសោភា ក៍ដូចជាឱក សុគន្ធកញ្ញា ដែរពោលគឺសុទ្ធតែមានគោលដៅក្នុងការថតភាពយន្ដជាលើកដំបូងរបស់ខ្លួនបន្ថែមពីលើអាជីពចាស់ ប៉ុន្ដែជាច្រើនឆ្នាំមកនេះសុខសោភា នៅតែបន្ដស្ទះផែនការណ៍ធំ១នេះដដែល ខណៈដែលនាងមានអាយុកាន់តែច្រើនហើយបើនៅពន្យាពេលតទៅទៀតនោះតំណែងតួឯកនឹងពិបាកធានាសម្រាប់រូបនាងជាមិនខាន។ប៉ុន្ដែតាមព័តមានថាដោយសារតែរាម ជាអ្នកជំនាញខាងផលិតភាពយន្ដ តាំងពីមុនតំណើរការចម្រៀងហេតុនេះហើយសោភា ចង់ថតពេលណាថៅកែស្រីនឹងបំពេញបំណងនាងភ្លាមជាមិនខាន។ដោយឡែកសម្រាប់ផលិតកម្មពីខាងក្រៅវិញផលិតករណាក៍ចង់បានសោភា ធ្វើជាតួឯកក្នុងរឿងរបស់គេដែរ ប៉ុន្ដែបញ្ហាធំដែលនាំឲ្យពួកគេដកថយទៅវិញអស់នោះគឺដោសយារតែតារាចម្រៀងសំនៀងផ្អែមរូបនេះស៊ីថ្លៃខ្ពស់ ខណៈដែលបងប្រុសសុខសោភា លោករតនៈ ធ្លាប់បង្ហើបប្រាប់អ្នកកាសែតថាប្អូនស្រីលោកអាចសម្ដែងភាពយន្ដបានប្រសិនបើថៅកែផលិតកម្មហ៊ានចែកលុយចំណេញពីការថតរឿងនោះស្មើគ្នា។ការដាក់ផែនការណ៍បែបនេះរបស់សុខសោភា ទើបនាំឲ្យនាងជាប់គាំងមិនអាចក្លាយជាតួឯកក្នុងភាពយន្ដខ្នាតធំតាំងពីនាងច្រៀងនៅថោន រហូតមកទើនៅរាម នេះ។

សូមបញ្ជាក់ថាក្រៅពីមាស សុខសោភា តារាចម្រៀងដែលឈានមកថតភាពយន្ដបន្ថែមពីលើអាជីពចាស់របស់ខ្លួននោះមានដូចជាពេជ្រ សោភា,សុគន្ធ និសា ,សួស វីសា ,សុខ ពិសី ,សុខ ស្រីនាង,កែ សុបញ្ញា ,វី ឌីណែត ,ប៉ាច គីមមួយ និងរ៉េត ស៊ូហ្សាណា ជាដើម។ចំពោះសុខសោភា វិញមិនត្រឹមតែស្ទះផ្លូវការធ្វើតួឯកជាលើកដំបូងនោះទេ ប៉ុន្ដែនាងក៍មិនទាន់សម្រេចបំណងធំ១ទៀតនៅដើមឆ្នាំ២០២២ នេះដែរនោះគឺការវាយលុកទីផ្សារចម្រៀងឲ្យខ្លាំងក្លាឡើងវិញតាមគោលដៅដែលបានកំណត់បើទោះជាថ្មីៗនេះបទចម្រៀងនាងមានការអន្ដរាគមន៍ពីមនុស្សនៅខាងក្រៅផលិតកម្មរាម កាន់តែច្រើនក្នុងនោះមានដូចជាលោកពេជ្រ សង្វារពេជ្រ ហៅលោកតាសក់ស ភ្នំត្បែង,ស្វាមីលោកម៉ា ដូណា លោកហេង ទ្រី និងប្ដីនាងលោកអ៊ឹត រ៉ាដា ចេញមុខព្រមគ្នាក្ដី ប៉ុន្ដែគេនៅតែមិនទាន់ឃើញសោភា មានបទផ្ទុះខ្លាំងៗដូចមុននោះទេ ។តែយ៉ាងណាសម្រាប់ការប្រគុំតន្រ្ដីធំៗជាច្រើនសុខសោភា នៅតែបន្ដចេញច្រៀងសម្ដែងដូចមុនដដែលដូចមុនដដែល ទើបមានមានការលើកឡើងថាថ្វីត្បិតតែសោភា មិនធ្វើឲ្យទីផ្សារចម្រៀងនាងកក្រើកដូចមុនមែន តែនាងក៍មិនធ្លាក់ចុះដែរ ពោលគឺនៅទ្រឹង។

មាស សុខសោភា បានបង្ហាញមុខដើរកម្សាន្ដជាមួយប្ដីទាំងក្នុងនិងក្រៅស្រុកជាបន្ដបន្ទាប់នារយៈពេលចុងក្រោយនេះ តែចំណងស្នេហាជាង១៥ឆ្នាំសោភា នៅតែមិនទាន់ហ៊ានពពោះយកកូនដំបូងនៅឡើយ បើទោះជាកន្លងមកនាងធ្លាប់បង្ហាញសញ្ញាចង់បានកូន រហូតហៅក្មួយនាងថាជាកូនៗនាំឲ្យគេច្រឡំពេញបណ្ដាញសង្គមក្ដី ប៉ុន្ដែគេជឿរថាមុនពេលនាងដឹកដៃស្វាមីលោករ៉ាដា រៀបការជាលើកទី៣ដោយចំហនោះសោភា ប្រាកដជាមិនដាច់ចិត្តយកកូនឡើយ បើទោះជានាងធ្លាប់រៀបការដោយលួចលាក់ចំនួនពីរលើកគឺលើកទី១កាលពីឆ្នាំ២០០៨ រៀបការតាមបែបសានាគ្រិស្ទនៅព្រះវិហារមួយកាណាដា និងលើកទី២រៀបការតាមប្រពៃណីខ្មែរបែបសែនព្រែនកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ក្ដី ។

អ្នកជំនាញសិល្បៈធ្លាប់លើកឡើងថារយៈពេលជាង១ឆ្នាំដែលសុខសោភា ឈជើងនៅរាម នេះនាងមានការផ្លាស់ប្ដូរតែម្យាងគត់នោះគឺការកាតតុបតែខ្លួនដោយស្លៀកពាក់ប្លែកៗ ឬលេងម៉ូដសក់គ្រប់ពេលជាដើម។ប៉ុន្ដែសម្រាប់ការពង្រឹងទីផ្សារចម្រៀងវិញសោភា នៅតែមិនទាន់អាចធ្វើព្យុះភ្លៀងបាននោះទេ ខណៈដែលការបិតមិនតំណើរការផលិតកម្មផ្ទាល់ខ្លួនCamtrax នោះក៍ជាបញ្ហាមួយដែលធ្វើឲ្យនាងពឹងតែ១ច្រកទៅលើរាម ខ្វះជំនួយពីស្វាមីនិងបងប្រុសនាងដែលជាអ្នកគ្រប់គ្រងផលិតកម្មខ្លួនឯងនោះទាំងស្រុង។ដោយឡែកComposer ល្បីឈ្មោះម្នាក់នៅហង្សមាសបានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាក្នុងករណីដែលសុខសោភា នៅតែច្រៀងឲ្យរាម លោកយល់ថាទោះជានាងតាំងចិត្តយ៉ាងណាក៍នៅតែគ្មានបទចម្រៀងដើម្បីប្រជែងទីផ្សារជាមួយតារាហង្សមាសនិងGalaxy ដែរ ព្រោះថាផលិតកម្មថ្មីនេះគេនៅតែរក្សារគោលការណ៍ផលិតចម្រៀងជាព័ណសំបុររបស់គេជាបទបែបស្លូតៗមិនមែនបទកាចៗដែលក្មេងៗនិយមនោះទេ។

ថ្វីត្បិតតែមាស សុខសោភា វ័យច្រើនបន្ដិចក្ដីតែប្រសិនបើនាងព្រមដើរចេញពីរាម នោះមានព័តមានថាផលិតកម្ម៣នៅតែបើកទ្វារស្វាគមន៍នាងជានិច្ចគឺហង្សមាស,ថោន និងGalaxy ៕