Monday, September 23, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះ៦នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូ

វ៉ៃខ្នោះ៦នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូ

ខេត្តកំពង់ស្ពឺ ៖ ត្រឹមរយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញស្រុកគងពិសី បានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាលួចប្លន់ម៉ូតូ និងទទួលផលចោរកម្ម បានសរុបចំនួន៦នាក់ (ស្រី១) ដើម្បីនាំយកទៅ ចាត់ការតាមច្បាប់។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យថា ការស៊ើបអង្កេត ស្រាវជ្រាវខាងលើ បានឈានទៅដល់ការបង្ក្រាបមុខសញ្ញាប្លន់ លួចយកម៉ូតូ និងទទួលផលចោរកម្ម សរុបចំនួន៦នាក់ ដែលក្នុងនោះ រួមមាន ទី១-ឈ្មោះនាក់ វ៉ាន់សាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនិពិតប្រាកដ រស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី។ ទី២-ឈ្មោះសាន់ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនិពិតប្រាកដ រស់នៅភូមិដំរីស្លាប់ ឃុំព្រៃវិហារ ស្រុកគងពិសី។ ទី៣-ឈ្មោះជឹង សារិន ហៅឃិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនិពិតប្រាកដ រស់នៅភូមិចម្ការដូង ឃុំព្រៃវិហារ ស្រុកគងពិសី។ ទី៤-ឈ្មោះនួន ផាន់ណាក់ ហៅង៉ែត អាយុ១៨ឆ្នាំ  មុខរបរមិនពិតប្រាកដ រស់នៅភូមិតាភោគ ឃុំព្រៃវិហារ ស្រុកគងពិសី។ ទី៥-ឈ្មោះជិន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនិពិតប្រាកដ រស់នៅភូមិចេកស្រទន់ ឃុំព្រៃវិហារ ស្រុកគងពិសី និងទី៦-ឈ្មោះសោ ចិន្តា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមិនិពិតប្រាកដ រស់នៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី (ជាមុខសញ្ញាទទួលផលចោរកម្ម) និងមានដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើរួចមក សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនក្រុមជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES