ភ្នំពេញ៖ពិធីការិនីជីមមី និងអ្នកផលិតកម្មវិធីទូរទស្សន៍លោកជីមមី បានដឹកដៃគ្នាទៅថតPre-Wedding កាលពីពេលថ្មីៗនេះដែលមើលទៅពួកគេពិតជាគូស្នេហ៍ដ៍សាកសមគ្នាបំផុតព្រោះកម្ពស់និងរាងរៅបានដូចគ្នា។ប៉ុន្ដែទាំងជីមមី ប្រុសនិងស្រីគឺមិនទាន់ប្រាប់ទៅFan របស់ពួកគេថាតើអ្នកទាំងពីរនឹងចូលរោងការនៅថ្ងៃខែឆ្នាំណាឡើយ ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅកញ្ញាជីមមី កាលពីរសៀលថ្ងៃទី២២ តុលា តែបែជាមានបុរសម្នាក់លើកជំនួស និងថាមិនស្គាល់ជីមមី ទៅវិញទើបមិនអាចសុំការបញ្ជាក់ពីនាងរឿងរៀបការនេះបានឡើយ។យ៉ាងណានេះជាគូស្នេហ៍តារាទី២ហើយដែលបានដឹកដៃគ្នាទៅថតសម្រាប់តាំងរោងការដូចគ្នា បន្ទាប់ពីមុននេះនាងប៉ាច គីមមួយ ក៍បានបណ្ដើរលោកសយ រតនៈ ទៅថតPre-Wedding រួចរាល់អស់ទៅហើយដែរ តែគេចាំមើលថាជីមមី ឬគីមមួយ ជាអ្នកធ្វើកូនក្រមុំមែនទែនមុន?

ពិធីការិនីម៉េង ឃុននី ហៅជីមមី ទើបបានដឹកដៃគូស្នេហ៍ដែលមានឈ្មោះដូចគ្នាលោកជីមមី ទៅដើរកម្សាន្ដនៅសហររដ្ឋអាមេរិកដែលជាទឹកដីរបស់បុរសរូបសង្ហារជីមមី ធ្លាប់រស់នៅតាំងពីតូចនោះរយៈពេលខ្លីដើម្បីជួបសាច់ញាត្តិខាងប្រុស ហើយពួកគេទើបតែវិលមកវិញក៍ថតPre-Wedding តែម្ដងដែលនេះបញ្ជាក់ថាក្រុមគ្រួសារទាំងសងខាងរួមទាំងសាមីខ្លួនបានយល់ស្របគ្នាអស់ទៅហើយរឿងមង្គលការរបស់ពួកគេដែលអាចនឹងរៀបចំនៅដើមឆ្នាំ២០២៣ ខាងមុខនេះ។គេជឿរថាជីមមី ក៍អាចនឹងរៀបការដល់ទៅ២លើកផងដែរពោលគឺទាំងនៅខ្មែរនិងអាមេរិកដូចទឹម រដ្ឋា ដែលបានការមុននាងមុននេះដែរ។ការត្រៀមគ្រងឈុតកូនក្រមុំរបស់ជីមមី នាពេលនេះក្រោយពីនាងនិងសង្សារទើបបានប្រារពខួបស្នេហ៍គម្រប់២ឆ្នាំកាលពីខែកញ្ញាឆ្នាំ២០២២ ផងដែរ ដែលទាំងក្នុងនិងក្រៅសិល្បៈបានចាត់ទុកតារាទាំងពីរថាគឺជាគូស្នេហ៍ដ៍សាកសមគ្នាបំផុតតែម្ដង។

ជីមមី ស្ថិតក្នុងចំណោមពិធីការិនីទាំង៣ដួងដែលត្រូវប៉ាន់ធ្វើជាMC តាមបណ្ដារកម្មវិធីAgency ទាំយឡាយហើយ២ដួងទៀតគឺអ្នកនាងខៀវ សានសាណា និងVJ ណាណា ដែលតាមព័តមានថាពួកគេមានតម្លៃខ្លួនប្រហាក់ប្រហែលគ្នាពោលគឺធ្វើការអត្ថាធិប្បាយ១កម្មវិធីស៊ីថ្លៃ៥០០ដុល្លារ ក្នុងរយៈពេល៣ម៉ោងចុះ។នៅតាមកម្មវិធីខ្លះគេឃើញជីមមី -ជីមមី ចាប់ដៃគ្នាទៀតផងទើបធ្វើឲ្យគូស្នេហ៍តារា១គូនេះត្រូវប៉ាន់ដូចរៀមច្បងគង់ សុជាតិ-ជា វិបុល ដែរ៕
