Monday, September 23, 2024
Homeព័ត៌មានជាតិក្មេងស្រីបែកថង់សួត គ្រូពេទ្យសង្គ្រោះទាន់

ក្មេងស្រីបែកថង់សួត គ្រូពេទ្យសង្គ្រោះទាន់

ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានកើតមានជំងឺរលាកសួត រហូតដល់បែកថង់សួត និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យមួយកន្លែង នៅឯរាជធានីភ្នំពេញ តែមិនបានធូរស្រាល លុះឃើញសភាពធ្ងន់ធ្ងរខ្លាំង ក៏បញ្ជូនទៅកាន់មនរ្ទីពេទ្យគន្ធបុប្ផា ភ្នំពេញ និងត្រូវបានក្រុមគ្រូពេទ្យជំនាញ ជួយព្យាបាលរហូតដល់បានជាសះស្បើយ។

ក្មេងស្រីជាអ្នកជំងឺបែកថង់សួត មានអាយុ១៥ឆ្នាំ មានស្រុកកំណើត នៅឯខេត្តបាត់ដំបង។

យោងតាមប្រភពពីមន្ទីរពេទ្យគន្ធបុប្ជា បានឱ្យដឹងថា ក្មេងស្រីជំទង់ អាយុ១៥ឆ្នាំម្នាក់ មកពីខេត្តបាត់ដំបង មានជំងឺរលាកសួត និងបែកថង់សួត យ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានបញ្ជូនមកពីមន្ទីរពេទ្យមួយនៅភ្នំពេញ បន្ទាប់មកក៏ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ដើម្បីសង្គ្រោះ និងព្យាបាលបន្ត។

ក្រោយការសង្គ្រោះព្យាបាល ដោយម៉ាស៊ីនជំនួយដង្ហើម រយៈពេល៤ថ្ងៃ ក្មួយស្រី បានធូរស្រាល និងបានទៅផ្ទះ នៅថ្ងៃទី២៤ ខែតុលា ២០២២។

មន្ទីរពេទ្យគន្ធបុប្ជា បានបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់គ្នា ដោយគ្មានការរើសអើង៕

RELATED ARTICLES