Monday, September 23, 2024
Homeតារាខ្មែរតើស្រីស្អាតសុខ ពិសី ៖អន់ចិត្តអ្នកណា?

តើស្រីស្អាតសុខ ពិសី ៖អន់ចិត្តអ្នកណា?

ភ្នំពេញ៖សុខ ពិសី បានជ្រើសផ្លូវ”ខ្ជិលបកស្រាយ” ដោយនាងថាឲ្យអ្នកណាចង់និយាយ​អីតាម​ចិត្ត​ចុះ ព្រោះ​នាងចាត់ទុកថាបើគេល្អជាងនាង គេមិនយកពេលវេលារបស់គេមកចេះ​ដឹងរឿង​នាងឡើយ។យ៉ាងណាពិសី មិនបញ្ជាក់ថាតើនាងអាកអន់ចិត្តអ្នកណាដែលពូកែ​និយាយរឿង​នាង​​​នោះឲ្យចំឈ្មោះនិងជារឿង​អ្វីឲ្យប្រា​កដ​នោះទេ ខណៈដែលអ្នកសារព័ត​មានទាំងឡាយ​វិញពិសី ក៍ធ្លាប់ចង់ស្នើរ​សុំ​ឲ្យនាងបកស្រាយរឿងស្នេហា​ជា​មួយលោកឡាយ សុខចំរើន ដែល​ជាថៅកែសាន់ដេរយៈ​ពេលជាង១០ឆ្នាំមកហើយនោះដែរ ប៉ុន្ដែកន្លងមក​តារា​សាច់សខ្ចីដូច​បណ្ដូ​លចេកឬគេហៅ​ថា​ជារាជនីយសម្រស់រូបនេះមិនដែលហ៊ានលាត​ត្រដាងរឿងស្នេហា​នោះ​ទេ តែបែជាឥឡូវនាងជាចូលTeam “ខ្ជិលបកស្រាយ”ទៅវិញ។

 សូមបញ្ជាក់ថាសុខ ពិសី នៅតែជាតួឯករបស់សាន់ដេបើទោះជានាង​បាត់ដៃគូសំខាន់​លោកខែម ប៊ុនថៃ ក្ដី ប៉ុន្ដែការងាកទៅចាប់ដៃលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ,ខាន់ ជេមស៍ និងសិស្សប្អូននាយចឺម ជា​ដើមធ្វើឲ្យពិសី មិនធ្លាក់ចុះឡើយ។តារាស្រីដែលមានរូប​សម្រ​ស់​ស្រស់​​សោភា រូបនេះជាមុខសញ្ញា​នៃការ​តាម​ប្រម៉ាញ់ស្នេហ៍​ពីសំណាក់មន្រ្ដីធំៗ​មួយ​ចំនួន តែ​ខ្លះ​បាន​ដកថយវិញក្រោយលេចឭថាពិសី ជិតក្លាយទៅជា​ថៅ​កែស្រីសាន់ដេ​។ប៉ុន្ដែ​តាមព័ត​មាន​ថាកូន​លោកឧកញ៉ាមហាសេដ្ឋីម្នាក់ដែលរកស៊ីផ្នែកសណ្ឋាគារនិងលក់សាំង នៅតែចិញ្ចឹម​ចិត្ត​ស្នេហ៍ពិសី ដដែលដោយមិនក្វល់ព័តមានថានាងមានម្ចាស់ចិត្ត​ទៅហើយ​នោះទេ។ចំ​ណែ​ក​​ការតាំងចិត្តរបស់ពិសី នាពេលនេះថានាងស្ថិតក្នុងក្រុមTeam ខ្ជិលបក​ស្រា​យ​នោះកាន់តែធ្វើ​ឲ្យទស្សនិកជន​និងអ្នកចូលចិត្តតាមដានរឿង​ស្នេហារបស់នាង​ថាពិសី ចូល​ចិត្តសាងស្នេហ៍​ក្នុងភាព​អាថ័កំបាំងតទៅទៀត​​ជាមិនខាន។

ក្រៅពីសុខ ពិសី តារាស្រីស្អាតដែលសាងស្នេហ៍ដោយលាក់មុខគូស្នេហ៍នៅឆ្នាំ២០២២ នេះមានដូចជានាងតន់ ច័ន្ទសីម៉ា,រ៉េត ស៊ូហ្សាណា,វី ឌីណែត ,មាន សូនីតា និងអ៊ីវ៉ា ជាដើម​។ក្រុមFan របស់ពិសី មួយចំនួនយល់ថាការ​តារាសាន់ដេចូលក្នុងក្រុមខ្ជិល​បកស្រាយបែប​នេះ​ធ្វើ​ឲ្យប្រុសៗជាច្រើននៅតែជ្រួលជ្រើម​ស្នេហ៍នាងតទៅទៀត​ជា​មិន​ខាន ដែលពេលនោះ​លោក​​ចំរើន ចូលចិត្តពន្យាពេលសារភាពនិង​បកស្រាយនោះ​នឹងមានគូប្រជែង​ស្នេ​ហ៍ច្រើន​ទ្វេដង៕

RELATED ARTICLES