Tuesday, November 19, 2024
Homeព័ត៌មានជាតិប៉ងលួចរបស់ ឃើញកូនម្ចាស់ផ្ទះស្អាត បែកគំនិតចាប់រំលោភវិញ

ប៉ងលួចរបស់ ឃើញកូនម្ចាស់ផ្ទះស្អាត បែកគំនិតចាប់រំលោភវិញ

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានកម្លាំងសន្តិសុខក្រុមហ៊ុនឯកជន CISS ចាប់ឃាត់ខ្លួនប្រគល់ឲ្យ នគរ​បាល​ព្រម្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីជនសង្ស័យរូបនេះ បានដើរធ្វើសកម្មភាព​លួចតាមបន្ទប់​ជួល ហើយប្រទះ​ឃើញនារីវ័យក្មេងរូបស្រស់ម្នាក់ បែជាចាប់ចងដៃ ចងជើង ហែកវះខោ ប៉ុន​ប៉ង​រំលោភសេពសន្ទវៈ តែមិនបានសម្រេច ដោយសារនារីរងគ្រោះ ស្រែកផ្អើលឲ្យអ្នកជិតខាងជួយ ធ្វើឲ្យ​ជន​សង្ស័យ ភ័យរត់គេចខ្លួន កាលពីវេលាម៉ោង១២រំលង​អាធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់ជនរងគ្រោះ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  អស់រយៈពេល៥ថ្ងៃ រហូតដល់វេលាម៉ោង៥ព្រឹកថ្ងៃទី២២ ខែធ្នូ ប្រទះឃើញមុខជនសង្ស័យនៅបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ  ចាប់ខ្លួនដឹកយកទៅប្រគល់ឲ្យប៉ូលិសតែម្តង ។

ជនសង្ស័យខាងលើមានឈ្មោះ នី សត្យា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាសន្តិសុខ ក្រុមហ៊ុនឯក​ជន CISS ស្នាក់នៅ បន្ទប់ជួល ក្បែររោងចក្រសាន់ស្កាយ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ ។ចំណែកក្មេងស្រី​រងគ្រោះមានឈ្មោះ ស ណ អាយុ១៧ឆ្នាំ រស់នៅភូមិកាប់ជ្រូក សង្កាត់​សំរោង​​ក្រោម ទីដែលជនសង្ស័យធ្វើសកម្មភាព ។

តាមនគរបាលបានឲ្យដឹងថា កាលពីយប់ថ្ងៃកើតហេតុ ជនសង្ស័យបានជិះកង់ ដើរលួចទ្រព្យសម្បត្តិ​តាម​បន្ទប់ជួលរបស់កម្មករ លុះដល់ចំណុចបន្ទប់ជួលនារីរងគ្រោះ ប្រទះឃើញនារីរងគ្រោះកំពុងដេក​សម្រាក​ក្នុងបន្ទប់ ជនសង្ស័យឈប់លួចទ្រព្យសម្បត្តិហើយ បែជាបែកគំនិតប៉ុនប៉ងលួចប្លន់យកព្រហ្ម​ចារីយ៍វិញម្តង ចាប់ចងដៃ ចងជើង ហែក វះ ខោជនរងគ្រោះ បំណង់ចាប់រំលោភ តែមិនបានសម្រេច បន្ទាប់ពីនារីរងគ្រោះស្រែកផ្អើលអ្នកជិតខាង ចេញមកអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យភិតភ័យ រត់គេចខ្លួន ។

ប្រភពបន្តទៀតថា ក្រោយកើតហេតុភាព ជនរងគ្រោះបានទូរស័ព្ទរាយការណ៍ប្តឹងប៉ូលិស ខណៈ​ដែល​បន្សល់ទុកនៅកន្លែងកើតហេតុ អាវ សន្តិសុខ និងកាត សន្តិសុខ CISS ទើបសមត្ថកិច្ខធ្វើការ​ស្រាវ​ជ្រាវ ហៅតំណាងក្រុមហ៊ុន សន្តិសុខ CISS ទៅសាកសួរ តែត្រូវបាន ខាងក្រុមហ៊ុនសន្តិសុខ ឆ្លើយ​តប ជនសង្ស័យខាងលើ អតីត ពិតជាបម្រើការងារ នៅក្រុមហ៊ុនមែន តែដោយសារមិនគោរពបទ​បញ្ជា​ផ្ទៃ​ក្នុងរបស់ក្រុមហ៊ុន ត្រូវបានបញ្ឈប់ ។

ដោយមានកិច្ចសហការ រវាងកម្លាំងជំនាញខណ្ឌ និងក្រុមហ៊ុន សន្តិសុខ ធ្វើការស្រាវជ្រាវ ក្រោយ​ពី​ជនសង្ស័យប្រព្រឹត្តល្មើសរួចរត់គេចខ្លួន លុះរហូតដល់ វេលាម៉ោង៥ព្រឹកថ្ងៃទី២២ ខែធ្នូនេះ ក្រុមសន្តិ​សុខ ប្រទះឃើញជនសង្ស័យនៅក្នុងបន្ទប់ជួល ចាប់ឃាត់ខ្លួន ដឹកយកទៅប្រគល់ឥ្យនគរបាលព្រម្ម​ទណ្ឌខណ្ឌពោធិ៍សែនជ័យតែម្តង ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

dsffdfds
ម្ដាយនាងរងគ្រោះ នាំកូនមកដាក់ពាក្យប្ដឹង
RELATED ARTICLES