Monday, September 23, 2024
Homeតារាខ្មែរម៉ូលីកា ៖ត្រឹមតែ២ខែសោះ ទិញឡាន៤គ្រឿង ចាយ​អស់​ជាង១លានដុល្លារ!!

ម៉ូលីកា ៖ត្រឹមតែ២ខែសោះ ទិញឡាន៤គ្រឿង ចាយ​អស់​ជាង១លានដុល្លារ!!

ភ្នំពេញ៖អតីតតារាចម្រៀងRock និងត្រូវបានគេចាត់ទុកថាជាកំពូលតារាOnline ម្នាក់នាពេល​បច្ចុ​ប្បន្ននោះ​កាល​ពីព្រឹកថ្ងៃទី២៥ តុលា នាងបានទិញរថយន្ដទំនើបម៉ាកMercedes ព័ណខ្មៅ​១​គ្រឿងថែមទៀតហើយត្រូវ​ឡាន​ខាង​ក្រុមហ៊ុនដឹកយកទៅឲ្យនាងដល់ផ្ទះវីឡារនៅបុរីវារីណា សង្កាត់​ក្រាំង​​​ធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាំង​ពីម៉ោង ៤,១៥នាទីព្រឹក។

 អ្នកយកព័តមានយើងបានសាកសួរម៉ូលីកា តាមទូរស័ព្ទនៅថ្ងៃរសៀលថ្ងៃទី២៥ តុលា តែនាងមិន​ប្រាប់ពីតម្លៃ​រថយន្ដនោះទេ ដោយគ្រាន់តែបង្ហើបយ៉ាងខ្លីថាMercedes ជាប្រ​ភេទ​រថ​យន្ដ១ដែលនាងស្រលាញ់ក្នុង​ចំណោម​ឡានក្នុងក្ដីស្រម៉ៃរបស់នាង។ប៉ុន្ដែតាមតារាដែលនិយមជិះរថយន្ដប្រភេទMer​ce​des នោះបង្ហើបឲ្យដឹងថា​រថយន្ដ​របស់ម៉ូលីកា ដែលនាងទើបបញ្ជារ​ទិញ​​នោះ​​មានតម្លៃជិត១៦ម៉ឺនដុល្លារឯណ្ណោះ។

 សូមបញ្ជាក់ថាត្រឹមតែរយៈពេល២ខែចុងក្រោយនេះប៉ុណ្ណោះដែលម៉ូលីកា បានទិញ​រថ​យន្ដទំនើបដល់​ទៅ​៤​គ្រឿង​ក្នុងពេលកៀកៗគ្នាក្នុងនោះកាលពីចុងខែកញ្ញា នាងបានទិញ​រថ​យ​ន្ដ​ទំនើបម៉ាកEscalade ព័ណខ្មៅ១​គ្រឿង​តម្លៃជិតកន្លះលានដុល្លារ,ហើយនៅខែតុលា នាង​បានទិញរថយន្ដទំនើបដល់ទៅ៣គ្រឿងម៉ាកខុសៗគ្នា ក្នុងនោះគឺមានរថយន្ដម៉ាកFerrari-488GTB ព័ណក្រហមតម្លៃ៣៥ម៉ឺនដុល្លារ,រថយន្ដម៉ាកBMW តម្លៃ៨ម៉ឺនដុល្លារ និងរថយន្ដចុង​ក្រោយម៉ាកMercedes ព័ណខ្មៅថ្លៃជិត១៦ម៉ឺនដុល្លារនេះ ដែលគ្រាន់តែសរុបពី​តម្លៃរថយន្ដ​ខា​ង​លើនេះនាងចំណាយដល់ទៅខ្ទង់ជាង១លាន​ដុល្លារទៅហើយ។ដោយឡែកសម្រាប់​រថយន្ដ​ដែលម៉ូលីកា និង​ស្វាមីនាងលោកហុង មានុណ ជិះជាប្រចាំពីមុនទិញ​រថយន្ដទាំង​៤​គ្រឿ​​ង​នោះ​មានដូចជាម៉ាកFord Raptor ,Jaguar និងRange Rover ជាដើម។

  តាមរយៈការចំណាយលុយលេងម៉ូដរថយន្ដខាងលើនេះបញ្ជាក់ថាម៉ូលីកា ស្ថិតនៅលំ​ដាប់ជូរមុខគេ​ក្នុងការជិះ​រថយន្ដប្រណិតដែលមានតម្លៃខ្ពស់នាពេលបច្ចុប្បន្ន ខណៈដែល​រយៈ​ពេលចុងក្រោយនេះ​ទស្សនិកជន​សង្កេត​ឃើញថាអ្នកលក់Online ល្បីៗមួយចំនួនហាក់ស្ងប់​ស្ងា​ត់សកម្មភាពទៅវិញ ពោលគឺមានតែម៉ូលីកា ដែល​មាន​សកម្មភាពលេចធ្លោជាងគេទាំងការ​លេងម៉ូដរថយន្ដនិងសកម្មភាពសប្បុរសធ័ម​របស់នាងជាបន្ដបន្ទាប់តាំង​ពីមុនផ្ទុះកូវីដរហូតមកដល់បច្ចុប្បន្ន។

 គូរកត់សម្គាល់ថាម៉ូលីកា ក្រោយផ្អាកពីអាជីពចម្រៀងមួយអន្លើនាងបាន​ក្លាយ​ទៅ​ជា​អគ្គនាយិកាក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co​.Ltd) ដែលពេលនេះការរកស៊ីរបស់​នាងកាន់តែរីក​ធំឡើងៗ​ទើបធ្វើឲ្យមានមានជីវភាព​ផ្លា​ស់​ប្ដូរ​ស្ទើ​តែ៣៦០ដឺក្រេ បើប្រៀបធៀបពីមុន។ម៉ូលីកា មានផ្ទះវីឡារ​២ផ្សេង​គ្នា និងរថយន្ដទំនើបៗ​សរុប​ច្រើនជាង៦គ្រឿង ខណៈដែលការឡើងមកដល់ចំណុចនេះម៉ូលីកា ថានាង​មិន​ដែល​ភ្លេច​ប្រវត្តិ​មានដើមទុនផ្ដើមចេញត្រឹមតែ៣០០ដុល្លារ ពីការលក់ជ្រក់ជើងមាន់តាមOnline នោះទេ ហើយ​នាង​ថា​ដោយសារតែមហាជនគាំទ្រអាជីវកម្មរបស់នាងកន្លងមកទើបនាងមានថ្ងៃនេះ ហេតុ​នេះនាងត្រូវតែ​បន្ដការ​ងារ​សប្បុរសធ័មទៅមុខទៀត​តាមលទ្ធភាពដែលអាចធ្វើ​បាន។​

អតីត​តារា​ចម្រៀងម៉ូលីកា ដែលបានចាប់​ដៃគ្នាជា​មួយ​តារាសម្ដែងលោកហុង មានុណ ជាង​២ឆ្នាំ​និងទទួល​បាន​ចំណងដៃកូនស្រី១ឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជាង​២​ឆ្នាំ នោះថាដើម្បី​ការ​ពារក្រុមហ៊ុននាងឲ្យនាង​ភាពរឹងមាំ​ថែមទៀតនាងក៍បានចុះ​បានចុះហត្ថលេខាសហការណ៍​ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) កាលពីថ្ងៃ​សុក្រ​ទី២២ខែកក្កដាឆ្នាំ២​០​២២ រយៈពេល​១ឆ្នាំ ផងដែរ។ប៉ុន្ដែទាក់ទងគម្រោងយកកូនថែម និងពេលវេលានៃការឡើង​ឆាកតន្រ្ដីសារជាថ្មីនោះម៉ូលីកា ថា​នាងមិនទាន់ត្រៀមខ្លួនពពោះកូនទី២នោះទេ ខណៈ​ដែល​អា​ជីពចម្រៀងនាងនៅតែស្រលាញ់ហើយ​នៅពេល​វេលា​សមស្របនាងនឹង​ផលិតបទ​ចម្រៀងផ្ទាល់​ខ្លួន​ចេញ​នៅលើផេករបស់នាង៕

RELATED ARTICLES