ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានទទួលមរណភាព នៅប្រមាណម៉ោងជាង១រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយសាររោគាពាធ ។ នេះបើតាមអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឲ្យដឹងនៅមុននេះបន្ដិច ។
បច្ចុប្បន្ន សពលោកតា ព្រឹទ្ធាចារ្យ ឆេង ផុន កំពុងរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅឯគេហដ្ឋានរបស់លោក ស្ថិតក្នុងសង្កាត់ព្រែកហូរ ខេត្ដកណ្ដាល ។
គួរបញ្ជាក់ផងដែរថា លោកព្រឹទ្ធាចារ្យ ឆេង ផុន ជាអតីតរដ្ឋមន្រ្តីវប្បធម៌ និងព័ត៌មាន ក្នុងទសវត្សរ៍ឆ្នាំ៨០ ហើយក្រោយមក លោកតាព្រឹទ្ធចារ្យ ត្រូវបានជ្រើសរើសដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ លោកព្រឹទ្ធាចារ្យ ឆេង ផុន ក៏ធ្លាប់ជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីឆ្នាំ១៩៩៧ ផងដែរ ៕