Saturday, September 21, 2024
Homeព័ត៌មានជាតិបង្អកស្រាក្មេងស្រី ដឹកចូលផ្ទះសំណាក់រំលោភ

បង្អកស្រាក្មេងស្រី ដឹកចូលផ្ទះសំណាក់រំលោភ

ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ (ប្រុស២ ស្រី២) បានបង្ខំឱ្យក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ឱ្យផឹកស្រា រហូតដល់ ស្រវឹងទោទន់ លែងដឹងខ្លួន រួចក៏ដឹកចូលផ្ទះសំណាក់រំលោភសេពសន្ថវៈរហូតបានសម្រេច លុះក្រោយមក ក្មេងស្រី រងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវចាប់វាយខ្នោះជនល្មោភកាមបានចំនួន២នាក់ ខណៈដែល បក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន។

ករណីបង្អកស្រាក្មេងស្រី រួចដឹកចូលផ្ទះសំណាក់រំលោភរហូតដល់បានសម្រេចខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះសំណាក់យីហោ វិសាល រង្សី នៅម្តុំអ្នកលឿងត្រើយខាងលិច ស្ថិតក្នុងភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក។ លុះមកព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចក៏ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន២នាក់ នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះម៉ន សិលា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីសាលា ស្រុកលើកដែក មានលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។ និងទី២-ឈ្មោះអ៊ុក ទឹង ភេទប្រុស អាយុ៣៦ឆ្នាំ  ជនជាតិវៀតណាម មុខរបរលក់ដូរ មានលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក។ ចំណែកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន រួមមាន ទី១- ឈ្មោះរតនា ស្រីនាថ ភេទស្រី អាយុប្រហែល១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។ និងទី២-ឈ្មោះ គន្ធា ភេទស្រី អាយុប្រហែល៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។ ដោយឡែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ មានលំនៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក។

តាមសម្តីរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យ ឈ្មោះរតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះទៅញ៉ាំចំណីជាមួយពូរបស់នាង ឈ្មោះសិលា (ជនសង្ស័យ) នៅត្រើយខាងកើត ក្នុងហាងឈ្មោះ អមតៈ ហើយពេលនោះ ជនសង្ស័យទាំង២នាក់ពូក្មួយ បានបង្ខំឱ្យនាងផឹកស្រាបៀររហូតដល់ស្រវឹង ហើយនិយាយប្រាប់នាងថា នឹងជូនត្រឡប់ ទៅផ្ទះវិញ រួចក៏បែរជានាំនាងចូលផ្ទះសំណាក់មួយកន្លែងយីហោ វិសាល រង្សី នៅអ្នកលឿងត្រើយខាងលិច ហើយជនសង្ស័យឈ្មោះសិលា ក៏បានក្រៀកនាងចូលបន្ទប់ បន្ទាប់មក ក៏ចាប់ផ្តួលនាងទៅលើពូក រួចក៏ធ្វើសកម្មភាពចាប់រំលោភនាងទាំងកំរោល រហូតដល់បានសម្រេចតែម្តង។

ក្មេងស្រីរងគ្រោះ បានបន្តថា លុះរំលងបានប្រមាណ២ ទៅ៣ថ្ងៃក្រោយមក ជនសង្ស័យឈ្មោះសិលា ក៏បានហៅទូរស័ព្ទទៅក្មួយស្រី របស់គេ ឈ្មោះស្រីនាថ ឱ្យបបួលនាងចេញមកផឹកស្រាបៀរនៅហាងអមតៈ។  បន្ទាប់មកជនសង្ស័យឈ្មោះសិលា ក៏បានបង្អកស្រានាងឱ្យស្រវឹង ទៀត ហើយក៏ជូននាងទៅផ្ទះ និងបម្រុងចាប់រំលោភនាងម្តងទៀត ប៉ុន្តែនាងបានរត់ពួនក្រោមសាឡុង ទើបពេលនោះជនសង្ស័យឈ្មោះសិលា ក៏ងាកទៅរកក្មួយស្រីរបស់គេឈ្មោះស្រីនាថ វិញ ហើយជនសង្ស័យឈ្មោះសិលា ក៏បានជូនពួកគេទាំង២នាក់ ត្រឡប់ទៅផ្ទះវិញ នៅម៉ោងប្រហែល ៣ទៀបភ្លឺ។

ក្មេងស្រីរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់មកទៀត អំឡុងពេល១សប្តាហ៍ក្រោយមក ឈ្មោះស្រីនាថ បានបបួលនាងថាទៅភ្នំពេញ ដើម្បីរកការងារធ្វើ តែឈ្មោះស្រីនាថ បែរជានាំនាងចូលហាងផឹកស៊ីមួយកន្លែង ដោយនិយាយប្រាប់ថា ទៅផឹកស្ព្រាយសិនចាំទៅ បន្ទាប់ពីផឹក ស្ព្រាយអស់២ដប រូបនាងក៏មានអារម្មណ៍ថាវិលមុខ ហើយជនសង្ស័យឈ្មោះសិលា ក៏ជូនទៅម្តុំរង្វង់មូលត្រើយខាងកើត ពេលនោះក៏លេខមុខ ជនសង្ស័យឈ្មោះ ទឹង បាននាំនាងចូលក្នុងបន្ទប់ ហើយនិយាយថា “សុំមួយ” តែនាងមិនព្រម ស្រាប់តែឈ្មោះទឹង ក៏បានចាប់បង្ខំ និងរំលោភនាង រហូតដល់បានសម្រេចតែម្តង។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់បាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រួចនាំយកមកសាកសួរ។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងរៀបចំកសាងសំណុំរឿង បញ្ផូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ដោយឡែក បក្ខពួក២នាក់ទៀត (ភេទស្រី) សមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួន ដើម្បីនាំយកមកសាកសួរ និងចាត់ការ តាមច្បាប់។/

RELATED ARTICLES