សម្រាប់រដូវកាលដោះដូរខែមករា ២០១៧ ខាងមុខ ក្លឹបតោខៀវ Chelsea និង បិសាចក្រហម Man Utd កំពុងច្បាំងគ្នាដណ្តើមគ្នាប្រមាញ់យកកីឡាករខ្សែបម្រើការពារ Tiemoue Bakayoko ពីក្លឹបបាល់ទាត់បារាំង Monaco ។
ការដណ្តើមគ្នាទិញយកយកកីឡាកររូបនេះ បានកើតឡើងបន្ទាប់ពីមើលឃើញទម្រង់លេងរបស់កីឡាកររូបនេះលេចធ្លោនៅក្នុងលីកនិង ការប្រកួតយូហ្វាឆេមពានលីក។
ក្រុម Monacoបានបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលក្នុងការប្រកួតឆេមពានលីកវគ្គ Group Stage រកបានកៅអីមួយឡើងទៅ វគ្គ១៦ ក្រុម ប៉ះជាមួយក្រុម Man City ។
កីឡាករ Tiemoue Bakayoko បានចូលមករួមរស់ជាមួយជាមួយក្លឹប Monaco តាំងពីឆ្នាំ ២០១៤ ក្រោយផ្លាស់មកពីក្លឹប Rennes ។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន៣គ្រាប់ ក្នុងការបង្ហាញវត្តមាន៤៧ប្រកួត។
ដោយ៖ ហេង ដេត