កណ្ដាល៖ប្រដាល់គុណខ្មែរដំណ្ដើមខ្សែក្រវាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៅស្ទូឌីយោទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍៥(ព្រែកកំពិស)កាលពីថ្ងៃទី៦ វិច្ឆិកា ២០២២ បានឈានមកដល់សប្ដាហ៍ទី៧ ហើយក្នុងនោះគូខ្សែក្រវាត់ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តហើយទីបំផុតរកឃើញកីឡាករ២រូបឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នោះគឺកីឡាករឃីម បូរ៉ា ប៉ៈជាមួយឈុត សិរីវ៉ាន់ថង ខណៈដែលកីឡាករវ៉ាន់ វឿន នឹងប្រកួតជាមួយកីឡាករសូត្រ វាសនា ដើម្បីដណ្ដើមគ្នាយកលេខ៣។អ្វីដែលគូរឲ្យកត់សម្គាល់ខ្លាំងនោះសប្ដាហ៍នេះបង្គោលក្រហមឈ្នះទាំង៥គូតែម្ដងក្នុងនោះគឺគូពិសេសទី១៖បង្គោលក្រហមកីឡាករមិត្ត មេលី មកពីក្លឹបមហិទ្ធិរិទ្ធិមេសថ្ញក ខេត្តស្វាយរៀង សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតទម្ងន់៤៥ គ.ក្រ ប្រកួត៣ទឹកបានយកឈ្នះដោយពិន្ទះលើបង្គោលខៀវកីឡាករសី កុសល មកពីក្លឹបសេរីគុនខ្មែរ ខេត្តកណ្ដាល សមាគមកីឡាប្រដាល់ខេត្តកណ្ដាល,គូទី២៖អន្ដរជាតិៈបង្គោលក្រហមកីឡាករខាំ កូនខ្លា មកពីក្លឹប មហិទ្ធិរិទ្ធិមេសថ្ញក ខេត្តស្វាយរៀង សមាគមកីឡាប្រដាល់ក្រួងការពារជាតិ ប្រកួតទម្ងន់៥៧ គ.ក្រ បានយកឈ្នះទឹកទី៣បង្គោលខៀវកីឡាករBUI TRAN TAN TAI (Vietnam),
គូទី៣៖(ខែ្សក្រវាត់)បង្គោលក្រហមកីឡាករឃីម បូរ៉ា មកពីក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតទម្ងន់៦០ គ.ក្រ បានផ្ដួលត្រឹមទឹកទី៣លើបង្គោលខៀវកីឡាករវ៉ាន់ វឿន មកពីក្លឹបឃ្លាំងមឿងកីឡា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ,គូទី៤៖(ខ្សែក្រវ៉ាត់) កីឡាករបង្គោលក្រហមឈុត សេរីវ៉ាន់ថង មកពីក្លឹបរាហួកីឡា ខេត្តបាត់ដំបង សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតទម្ងន់៦០ គ.ក្រ បានយកឈ្នះនៅទឹកទី៣លើបង្គោលខៀវ សូត្រ វាសនា មកពីក្លឹប បក្សីស្លាបដែក សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងគូទី៥៖អន្ដរជាតិៈ បង្គោលក្រហមកីឡាករលន បញ្ញា មកពីសមាគមកីឡាប្រដាល់យោធពលខេមរភូមិន្ទ ប្រកួតទម្ងន់៦៣,គ.ក្រ បានយកឈ្នះត្រឹមទឹកទី១ ទៅលើបង្គោលខៀវកីឡាករPHAM NGOG (Vietnam)។
ទស្សនិកជនដែលមកទស្សនាផ្ទាល់នៅស្ទូឌីយោប៉ុស្ដិ៍លេខ៥កាន់តែជក់ចិត្តនៅសប្ដាហ៍នេះ ព្រោះពួកគេចង់ដឹងថាកីឡាកររូបណាមានសិទ្ធិឈានទៅប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចពិជ័យសេនាដែលនឹងធ្វើនៅខេត្តសៀមរាបនៅចុងខែវិច្ឆិកា ខាងមុខនេះហើយទីបំផុតកីឡាករត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់ផង និងផ្ទះវីឡារផងនោះគឺមានតែឃីម បូរ៉ា និងឈុត សិរីវ៉ាន់ថង ដែលរង្វាន់ធំកំពុងរងចាំពួកគេ។
សូមបញ្ជាក់ថាការប្រកួតគុនខ្មែរ ដណ្ដើមពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ត្រូវចម្រាញ់យកកីឡាករជើងខ្លាំងដល់ទៅ៨រូប ប្រភទទម្ងន់៦០គ.ក្រ ដើម្បីប្រជែងរកម្ចាស់ខ្សែក្រវ៉ាត់ដែលនឹងទទួលបានផ្ទះវីឡារ១ខ្នងនៅខេត្តសៀមរាប មានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះឧបត្ថម្ភធំដោយក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ។សម្រាប់កម្មវិធីប្រកួតត្រូវធ្វើឡើងចំនួន១០សប្ដាហ៍ចាប់តាំងពីថ្ងៃទី១៨ខែកញ្ញាដល់ថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២២ ដែលការប្រកួតផ្ដាច់ព្រ័ត្រគ្រោងរៀបចំនៅភូមិឋានសំណាង ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។
ដោយឡែកសម្រាប់រូបមន្ដប្រកួតកីឡាករទាំងពីរពូល តម្រូវប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈលេខ១ និងលេខ២នៃពូលនីមួយៗនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គខ្វែងដើម្បីស្វែងរកម្ចាស់ខ្សែក្រវ៉ាត់។ជ័យលាភីកីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវ៉ាត់១គ្រឿងអមដោយទឹកប្រាក់ចំនួន៦លានរៀលនិងផ្ទះវីឡារភ្លោះ១ខ្នង(ទំហ៊ុំ8X11 លើផ្ទៃដី10X20),លេខ២ទទួលបានដីឡូតិ៍ទំហ៊ុំ10X20 ម៉ែត្រ អមដោយទឹកប្រាក់៥លានរៀល ស្របពេលដែលលេខ៣និងលេខ៤ ទទួលបានដីឡូតិ៍5X20 ដូចគ្នាព្រមទាំងប្រាក់រង្វាន់ផ្សេងទៀត។នេះគឺជាព្រឹត្តិការណ៍ដ៍ធំបំផុតមិនធ្លាប់មានពីមុនឡើយនៅកម្ពុជាដែលក្រៅពីទឹកប្រាក់រង្វាន់មានផ្ទះវីឡារនិងដីឡូតិ៍បែបនេះ៕