Friday, November 15, 2024
Homeព័ត៌មានជាតិសូ ដានីតា ព្រមានសឿ សុធារ៉ា សង៥ម៉ឺនដុល្លារវិញ បើមិនសុំទោស

សូ ដានីតា ព្រមានសឿ សុធារ៉ា សង៥ម៉ឺនដុល្លារវិញ បើមិនសុំទោស

ភ្នំពេញ ៖ អ្នកនាង សូ ដានីតា ដែលមុននេះ បានប្រកាសលើកលែងបំណុល ចំនួនជិត ៥ម៉ឺនដុល្លារ ដែលអ្នកនាងសឿ សុធារ៉ា ជំពាក់នាង ដោយសារអ្នកនាងមានការអាណិតចំពោះសឿ សុធារ៉ា ដែលកំពុងមានទុក្ខបែកបាក់ស្វាមី ម្តាយស្លាប់ គ្មានសូម្បីតែលុយធ្វើបុណ្យសពនោះ  នៅពេលនេះ អ្នកនាងបានប្រមានសឿ សុធារ៉ា ថា នឹងឲ្យសងបំណុលនោះវិញ បើសឿ សុធារ៉ា ដែលមិនស្គាល់គុណទោសនៃការលើកលែងបំណុលជិត ៥ម៉ឺនដុល្លារ ថែមទាំងហៅឲ្យអ្នកនាងទៅសុំខមាទោសម្តាយនាងដែលស្លាប់ទៀត។

          អ្នកនាង សូ ដានីតា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «ខ្ញុំសូមឆ្លើយតបទៅសឿ សុធារ៉ា ! តើប្អូនជាមនុស្សរស់នៅដែលប្រើខួរក្បាលជាមនុស្ស ឬក៏ជាអ្វី ដែលមិនស្គាល់គុណទោសនៃការលើកលែងបំណុលជិត ៥ម៉ឺ$$$ ដែលកន្លង លេងតុងទីន មិនសងខ្ញុំ (ខ្ញុំលេងជាមួយក៏មិនសង លេងជាមួយខ្ញុំដេញយកលុយហើយ មិនសង) នៅហៅឲ្យខ្ញុំទៅខមាទោសម្តាយដែលស្លាប់ទៀត ?

ចាំមានទំនេរ ខ្ញុំនឹងឡាយ និយាយរឿងប្អូនបោកគេៗធ្លាប់ចាប់ប្អូនបីដាក់ចូលក្រសួង ទាំងយប់ ពីបទឆបោក មិនសងលុយគេ ហើយគេហៅខ្ញុំដាក់បន្ថែមរឿង…! 

ហើយបើសឿ សុធារ៉ា មិនបកស្រាយ សុំទោសខ្ញុំជាសាធារណ:ទេ នាងខ្ញុំសុំលើកយកបំណុលយកវិញទាំងអស់ នឹងចេញលិខិតពីខាងមេធាវីនាងខ្ញុំ មកធ្វើកិច្ចចរចាសងបំណុល បើមិនមកជួប នាងខ្ញុំសុំប្រកាសប្តឹងសឿ សុធារ៉ា ទាមទារលុយមកវិញទាំងអស់ នឹងទាមទារសំណងជំងឺចិត្តបន្ថែម ! (ឯកសារបញ្ជី សំឡេងមានទាំងអស់)។

សុខចិត្តលំបាក ចេញគេជំនួសរាល់ថ្ងៃហើយ នៅមិនគុណទោស ធ្វើបុណ្យចំមនុស្សក្បាលខ្មៅ រមិលគុណ»។

          សូមបញ្ជាក់ថា ប្រតិកម្មរបស់អ្នកនាង សូ ដានីតា រហូតព្រមានសឿ សុធារ៉ា ឲ្យសងបំណុលដែលបានប្រកាសលើកលែងកន្លងទៅ ចំនួនជិត ៥ម៉ឺនដុល្លារនេះ ធ្វើឡើងបន្ទាប់ពីសឿ សុធារ៉ា បាននិយាយក្នុងការផ្សាយផ្ទាល់ (Live) លើទំព័រហ្វេសប៊ុកមួយ ថា «រឿងនេះមានតែបងទេ ហើយនិងប្អូន ដែលដឹងរឿងពិត សូមបងទៅសុំខមាទោសសពម្តាយខ្ញុំទៅបង»។

សូមរំឭកថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាងសូ​ ដានីតា បានធ្វើឲ្យមហាជនទូទៅ កោតសរសើរថាជាតារាមានចិត្តធម៌ដ៏ប្រពៃ បន្ទាប់ពីនាងបានប្រកាសតាមបណ្តាញសង្គម លលើលែងបំណុល ជិត ៥ម៉ឺនដុល្លារ ដែលសឿ សុធារ៉ា ជំពាក់មិនទាន់សង ដោយសារអាណិតសឿ សុធារ៉ា ដែលធ្លាក់ខ្លួនខ្លាំង សូម្បីពេលម្តាយបង្កើតស្លាប់ គ្មានទាំងលុយធ្វើបុណ្យសព។

អ្នកនាង សូ ដានីតា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកនាង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ថា «នាងខ្ញុំ សូ ដានីតា សូមប្រកាសលើកលែងបំណុលដែលប្អូនសឿ សុធារ៉ា ជំពាក់លុយចំនួន ជិត ៥ម៉ឺន$$$ កន្លងមក ដែលអំឡុងកាល ខែ០៧ ឆ្នាំ២០២១ ប្អូន  Sapoun Darapemean សឿ សុធារ៉ា បានលេងនិងដេញលេងតុងទីន ជាមួយនាងខ្ញុំជាច្រើនខ្សែ ដោយដេញយកលុយចេញទៅចំនួនខាងលើ ហើយក៏មិនបានសងត្រឡប់មកវិញឡើយ រហូតដល់ពេលនេះ !

ដោយមួយរយៈពេលនេះ នាងខ្ញុំបានឃើញប្អូនធារ៉ា ពិបាកខ្លាំង និងមានទុក្ខជាទម្ងន់ ដោយម្តាយរបស់ប្អូនស្រី ទទួលមរណភាព ឃើញសភាពប្អូនពិបាកខ្លាំង សូម្បីតែប្រាក់ធ្វើបុណ្យម្តាយ ក៏គ្មាន ហេតុដូច្នេះ នាងខ្ញុំសូមប្រកាសលើកលែងបំណុលចំនួនខាងលើចោលទាំងអស់ និង ចូលរួមបច្ច័យបុណ្យ ៧ថ្ងៃ សពម្តាយរបស់ប្អូនសឿ សុធារ៉ា ចំនួន 50$ តាមរយៈលោកកៅ សីហា  បងសូមចូលរួមរំលែកទុក្ខប្អូនស្រីពីចម្ងាយផង !»៕ ខៀវទុំ

RELATED ARTICLES