Sunday, November 24, 2024
Homeព័ត៌មានសិល្បៈថៅកែផលិតកម្មក្រុងពិជ័យពង្រីកមុខជំនួញ

ថៅកែផលិតកម្មក្រុងពិជ័យពង្រីកមុខជំនួញ

ភ្នំពេញ៖លោកចេង វណ្ណា ដែលជាម្ចាស់ផលិតកម្មក្រុងពិជ័យ និងត្រូវបានគេស្គាល់ថា​ជាថៅកែ​ហាង​V-Friend នោះបានពង្រីកមុខជំនួញរបស់លោកថែមទៀតតាម​រយៈការសម្ពោធ​ភោជ​នី​យ​ដ្ឋានV-Friend សាខាថ្មីជា​លក្ខ​ណៈ​​Sky bar នៅតំបន់បឹងកក់លើផ្សារ​ពាណិជ្ជកម្ម​View Park Mall ជាន់ទី៣ កាលពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២២ ដែលមានតារាល្បីៗនិង​អតិថិជន​គាំទ្រ​​លោ​ក​មកសាទរយ៉ាងច្រើនកុះក សម្រាប់សាខាទី៣របស់លោកនេះ។យ៉ាងណាការបើក​ជា​លក្ខ​ណៈ​លើអាកាសនេះជាលើកដំបូងបង្អស់របស់លោកវណ្ណា ហើយអតិថិជនមាន​ការ​ចាប់​​​អារ​​ម្មណ៍​ខ្លាំង ព្រោះទីតាំងនោះសម្បូរទៅដោយភ្ញៀវទៅដើរលេងកម្សាន្ដ និងចំកណ្ដាល​ក្រុងភ្នំ​ពេញ ពោលគឺ​ញាំ​អាហារបណ្ដើរ អាចមើលទេសភាពក្រុងភ្នំពេញជាមួយ​ខ្យល់អាកាស​បរិសុ​ទ្ធ​។

សាខាថ្មីនេះក៍ត្រូវបានអ្នកគ្រប់គ្រងហាងបាន​ឲ្យដឹងថាមានការបែងចែកដាច់ដោយ​ឡែកនូវទីតាំងសម្រាប់​ភ្ញៀវ​កក់​តុរៀបចំកម្មវិធីផ្សេងៗជាលក្ខណៈPrivate ងាយស្រួលមិនប៉ៈ​ពាល់​ដល់​អតិថិនជនទូទៅមកពិសារអាហារ​នៅ​ហាង និងមានចំណតរថយន្ដធំទូលាយ​។ប៉ុន្ដែ​ការចំ​ណា​យ​អស់ទុន​ប៉ុន្មាននោះមិនត្រូវបានថៅកែក្រុងពិជ័យ​បញ្ជា​ក់​ឡើយ តែគេប្រមាណថា​ប្រា​កដ​​ជារាប់សិបម៉ឺនដុល្លារជាមិនខាន។

 លោកចេង វណ្ណា ម្ចាស់ហាងV-Friend បានថ្លែងថាជាការជោគជ័យថ្មីមួយទៀត​សម្រា​ប់​​ការជ្រើសរើសទីតាំង​មាន​​​បរិយាកាសល្អ សម្រាប់អតិថិជនរបស់លោកដែលតែងតែគាំទ្រ​ហាង​របស់លោកនាពេលកន្លងមក សូម​មក​បន្ដញាំអាហារ ស្ដាប់ភ្លេងនៅV –Friend Sky Bar នេះដោយភាពរីករាយ។ស្ថាបនិកផលិតកម្មក្រុងពិជ័យដែលបាន​ផលិតរឿង”សំណើច652Km” នឹងត្រៀមដាក់បញ្ចាំងនៅចុងឆ្នាំ២០២២ ខាងមុខនេះ គឺជាអ្នកជំនួញខាងភោជ​នីយ​ដ្ឋាន​ដែល​តំណើរការអស់រយៈពេល១៦ឆ្នាំកន្លងមកនោះមាននិយមន័យ​ផ្ទាល់ខ្លួនថាមុខជំនួញអ្វីក៍ដោយឈលើ​គោលការណ៍​សំខាន់៣ទើបអាចឈជើងបានយូអង្វែងគឺទី១៖គុណភាព,ទី២៖តម្លៃ និង​ទី៣៖ទីតាំង៕

RELATED ARTICLES