ភ្នំពេញ៖តន់ ច័ន្ទសីម៉ា បានក្លាយទៅជាតួឯកស្រីនៅGalaxy រយៈពេលជាង២ឆ្នាំមកហើយដែលទើបតែនៅចុងឆ្នាំ២០២២ នេះទេនាងបានជួបគូប្រជែងដែលមានសម្ថភាពប្រហាក់ប្រហែលគ្នានោះគឺស្រីស្រស់ហ៊ិន លីដា មកជ្រកទ្រនុំជាមួយនាង ។ប៉ុន្ដែយ៉ាងណាសីម៉ា បានដើរ១ជំហ៊ានមុនលីដា ទៅហើយនោះគឺការរកបានលុយម៉ឺនដុល្លារពីការល្បី១ប្រាវទាំងការច្រៀងឆាកធំៗ និងក្ដាប់បានស្ពតពាណិជ្ជកម្មដែលថ្លៃខ្ពស់ តែស្រីស្រស់តូចតន់វ័យ២៥ឆ្នាំរូបនេះនៅស្ទះរឿងធ្វើតួឯកក្នុងភាពយន្ដរបស់ផលិតកម្មជើងថ្មី តែហ៊ានចាយលុយធំនេះដដែល។

ប្រភពបានឲ្យដឹងថាថៅកែនៅតែដៅសីម៉ា ឲ្យគ្រងតំណែងតួឯកភាពយន្ដខ្នាតធំរបស់ខ្លួន ប៉ុន្ដែនៅមិនទាន់ច្បាស់ថាសីម៉ា នឹងត្រូវចាប់ដៃជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ឬលោកខេម ឡើយ ហើយរហូតមកដល់ពេលនេះអតីតអ្នកស្មូតលេខ១ ប្រចាំនៅខេត្តតាកែវរូបនេះមិនទាន់បានភ្លក្សរសជាតិតួឯកក្នុងភាពយន្ដនោះទេគឺដូចគ្នាទៅនិងអតីតគូបង្វឹករបស់ខ្លួនអ្នកនាងឱក សុគន្ធកញ្ញា ដែលស្ទះផ្លូវរឿងធ្វើតួឯកអស់ដល់ទៅជាង៣ឆ្នាំ។

សូមបញ្ជាក់ថាក្រៅពីតន់ ច័ន្ទសីម៉ា តារាចម្រៀងល្បីៗដែលវិត្តន៍ខ្លួនទៅជាអ្នកសម្ដែងភាពយន្ដមានភាគច្រើនគឺនៅហង្សមាសក្នុងនោះមានដូចជាពេជ្រ សោភា,សួស វីសា ,សុគន្ធ និសា ,រ៉េត ស៊ូហ្សាណា,ពេជ្រ សូលីកា និងវី ឌីណែត ជាដើម។សម្រាប់នាងច័ន្ទសីម៉ា វិញទោះជាទើបល្បីឈ្មោះខ្លាំងជាង២ឆ្នាំមែន ប៉ុន្ដែតម្លៃខ្លួននាងឡើងស្មើតារាGrade A ព្រោះច្រៀង១កម្មវិធីស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារ ទើបធ្វើឲ្យពេលនេះនាងមានរថយន្ដទំនើបៗជិះហើយរូបសម្រស់នាងក៍កាន់តែប្រែប្រួលខ្លាំងដែរបន្ទាប់ពីតារាវ័យ២៥ឆ្នាំរូបនេះបានកែសម្រស់ដល់ទៅ៣ផ្នែកក្នុងពេលតែមួយនោះគឺធ្វើច្រមុះ,ចាក់ចង្កា និងពត់ធ្មេញ។

អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ រូបនេះធ្លាប់មានព័តមានថានាងមានលោកឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហា តែសីម៉ា នៅតែថ្ងូរដូចព្រាបថានាងរកតែសង្សារម្នាក់បណ្ដើរដូចគេមិនបានទៅវិញ។តាមព័តមានថានៅឆ្នាំ២០២៣ ខាងមុខនេះនាងច័ន្ទសីម៉ា នឹងប្ដូរយុទ្ធសាស្រ្ដថ្មីដើម្បីកុំឲ្យគូប្រជែងតាមនាងទាន់នោះគឺនាងបន្ថែមការច្រៀងបទបែបHip Hop បន្ទាប់ពីមុននេះGalaxy ទិញបានដៃស្ដាំរបស់លោកវណ្ណដា គឺComposer ឈ្មោះលោកសង្ហារ ៕
