Sunday, September 22, 2024
Homeតារាខ្មែរសួង សាខារ៉ានីត ៖បានកូនប្រុស១

សួង សាខារ៉ានីត ៖បានកូនប្រុស១

ភ្នំពេញ៖តារាសម្ដែងស៊ិចស៊ីសួង សាខារ៉ានីត បានបាត់ខ្លួនពីកម្មវិធីអ្នកសិល្បៈ​ទើបតែមួយរយៈ​ខ្លីសោះ ស្រាប់តែពេលនេះស្រីស្អាតបានក្លាយទៅជាម្ដាយរបស់​គេទៅហើយក្រោយ​នាង​សម្រា​​លបានកូន​ប្រុស​១កាលពីពេលថ្មីៗនេះ។តើបុរសរូបណា​ទៅជាស្វាមីនិងឪពុករបស់សា​ខារ៉ា​នីត ?

 ក្នុងជំនួបតាមទូរស័ព្ទនៅរសៀលថ្ងៃទី៨ ធ្នូនេះសួង សាខារ៉ានីត បានឲ្យដឹងថានាង​ពិត​ជា​ទទួលបាន​កូន​ប្រុស​១មែនដែលពេលនេះកូននាងមានអាយុ១ខែកន្លះទៅ​ហើយ។សាខា​រ៉ានីត បន្ថែមថា​ស្វាមី​នាង​ជាបុរស​មានវ័យ​ជាង៥០ឆ្នាំ ហើយជាកូនចៅកាត់ចិននិងរកស៊ីផ្នែក​គ្រឿង​ឡានដែលនាងទើប​តែស្គាល់​គ្នារយៈពេលខ្លីទេ តែចុះ​សម្រុងគ្នាល្អរហូតឈានមកដល់​ការព្រម​​ព្រៀងគ្នាយកកូននាពេលនេះតែម្ដង ព្រោះគិតថាអាយុនាង​ក៍ច្រើនដែរ​ហើយអី​ចឹងបើ​បានកូន​ជារឿងល្អ​។

  ឆ្លើយតបសំណួរថាតើសួង សាខារ៉ានីត នឹងដឹកដៃស្វាមីចូលរោងការ​ពេលកូនប្រុស​អា​យុប៉ុន្មានឆ្នាំនោះ​អ្នក​សម្ដែងរូបស្រស់រូបនេះថាមិនទាន់អាចកំណត់អ្វីបានទាំងអស់ ព្រោះនៅ​លើ​​ក្រុមគ្រួសារ​ទាំង​​សងខាងឯក​ភាព​គ្នា។ដោយឡែកទាក់ទងការងារ​សិល្បៈវិញ​សាខា​រ៉ា​នីត បានឲ្យដឹងថា​នាងនឹងវិលវិញពេលរឹងដៃរឹងជើងឬមាន​សុខភាពជាប្រកតីវិញ ខណៈដែល​មុនសម្រាលកូន​នេះនាងក៍​បានជាប់កិច្ចសន្យាថត​រឿងឲ្យផលិត​កម្មមួយ​ផង​ដែរ។

  គេជឿរថារឿងស្ងាត់ៗសួង សាខារ៉ានីត មានកូន១បែបនេះប្រាកដជាធ្វើ​ឲ្យបុរស​ដែល​លួច​​ស្នេហ៍នាង​នាពេល​កន្លង​មកតែមិនហ៊ានសារភាពនោះប្រាកដជាខកចិត្តមិនស្ទើឡើយ ព្រោះ​ថា​ពេលនេះតារាសាច់សខ្ចីរូបនេះ​មាន​ម្ចាស់ចិត្តនិងកូន១បាត់​។​ប៉ុន្ដែការមាន​ស្វាមី​និងកូន១នេះមិនអាចបញ្ចប់អាជីពសិល្បៈរបស់រ៉ានីត នោះទេ ព្រោះ​ស្វាមីនាងមិន​ហាម​ឃាត់​នាងលេងសិល្បៈឡើយ។

 ក្រៅពីសួង សាខារ៉ានីត តារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា,​ខាត់ សុឃីម ,កែវ ពេជ្រ​ពិសី,នៅ សុនិតា ,ផាត់ ផាន់ណា,ឌុច លីដា ,ពេជ្រ សូលីកា ,ឡោម លក្ខិណា និង​សុន ស្រីពេជ្រ ជាដើម៕

RELATED ARTICLES