Sunday, September 22, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖និងគូស្នេហ៍លើកគ្នាទៅវិញទៅមក

ទេព បូព្រឹក្ស ៖និងគូស្នេហ៍លើកគ្នាទៅវិញទៅមក

ភ្នំពេញ៖ទេព បូព្រឹក្ស ហៅស្រីនិច្ច កាន់តែកៀកថ្ងៃសម្រាលកូនតំណក់ឈាមរបស់ងួន ចាន់​ដេ​វីត មែនទែនហើយ ខណៈដែលមុនបានកូនង៉ាបីប្រលែងលេងនេះបូព្រឹក្ស និងគូស្នេហ៍លើកគ្នា​ទៅវិញទៅមកក្នុង​នោះដូចជានៅថ្ងៃ​ច្រៀងសម្ដែងក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣​កាលពី​ពេ​លថ្មីៗនេះដេវីត បានលើកយកបទភរិយារបស់​លោក​”វីរនារី”ទៅសម្ដែងដែលនេះ​គឺជាការ​លើ​ក​​​មុខ​មាត់របស់បូព្រឹក្ស ដែលផ្អាកពីឆាកតន្រ្ដីព្រោះត្រៀមសម្រាល​កូន​នោះ​ឲ្យ​លេចមុខមកវិញ ខណៈ​ដែលស្រីនិច្ច វិញថានាងមានមោទនភាពនិងសសប្បាយចិត្តចំពោះ​សកម្មភាព​សិល្បៈ​ចាន់ដេវីត នៅថ្ងៃនោះហើយទោះជាផ្ទៃពោះនាងកាន់តែរីកធំតែតែនៅ​តែឆ្លៀតទៅលើកទឹកចិត្ត​អនាគត​ស្វាមីនាង។

យ៉ាងណាបូព្រឹក្ស ដែលត្រូវសម្រាលកូននៅចុងខែធ្នូឆ្នាំ២០២២ នេះនាង​មិន​ទាន់​​សន្យាចំពោះFan ថានឹងវិលវិញ​នៅពេលណាឡើយ ប៉ុន្ដែតាមការសន្និដ្ឋានគឺពេញ​១រដូវ​ក្ដៅ​ឆ្នាំ​នេះ​នាងមិនអាចចេញរក​លុយបាន​ឡើយ ព្រោះ​ទម្រាំរឹងដៃរឹងជើងវិញអាចពាក់​កណ្ដា​ល​​ឆ្នាំ២០២៣ ឯណ្ណោះ។ប៉ុន្ដែក្រឡេកមកមើល​អនាគតស្វាមី​របស់​បូព្រឹក្ស គឺដេវីត វិញរយៈពេលចុងក្រោយនេះលោកហាក់ឡើងកូដជាងមុនបើទោះជាមានសង្រ្គាមDiss Track ជាមួយ​វណ្ណដា ចម្រូងចម្រាសក្ដី។

 ទេព បូព្រឹក្ស បានភ្ជាប់ស្នេហ៍ជាមួយងួន ចាន់ដេវីត ជាង៦ឆ្នាំ ហើយពួកគេធ្លាប់​បាន​ដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវកាលពីឆ្នាំ២០១៩ ទៀតផងតែដំណឹង​រៀប​​ការ​របស់​តារា១គូ​នេះបានស្ងប់​ស្ងាត់​ទៅ​វិញហើយពេលនេះពួកគេសម្រេចចិត្ត​យកកូន​មុនក្រាប​ផ្ទឹម។បូព្រឹក្ស-ដេវីត ត្រូវបានគេចាត់​ទុកថាជា​គូស្នេហ៍​ដ៍សាកសមគ្នាបំផុត​ព្រោះពួក​គេចូល​ចិត្ត​តុបតែងខ្លួនប្លែកៗ និងជាអ្នកលេងម៉ូដសាក់ដូចគ្នាផងដែរ។យ៉ាងណាការត្រៀម​សម្រាល​កូន​របស់អតីតតារាចម្រៀងរស្មីស្ទឹងសង្កែ ,Tv Production និងរស្មីហង្សមាស​នាង​បូ​ព្រឹក្ស នា​ពេល​នេះគេនៅមិនទាន់ដឹងច្បាស់ថាជាកូនទី១​ឬទី២របស់នាងឡើយខណៈដែល​កន្លង​មកគេឃើញ​ក្មេង​ប្រុសម្នាក់ដែលដើរតាមនាងនិងមានមុខមាត់ដូចស្រីនិច្ច នោះក៍ត្រូវ​បានគេសង្ស័យថា​ជា​កូនរបស់ស្រីនិច្ច ផងដែរ តែនាងមិនដែលចេញមុខបកស្រាយឡើយ។

 មហាជនរងចាំមើលថាក្រោយសម្រាលកូននាពេលខាងមុខនេះតើនាងទេព បូព្រឹក្ស ចង់ដឹកដៃវីត ចូលរោងការ​ឬចង់​បានកូនថែម?

RELATED ARTICLES