ភ្នំពេញ៖ទេព បូព្រឹក្ស ហៅស្រីនិច្ច កាន់តែកៀកថ្ងៃសម្រាលកូនតំណក់ឈាមរបស់ងួន ចាន់ដេវីត មែនទែនហើយ ខណៈដែលមុនបានកូនង៉ាបីប្រលែងលេងនេះបូព្រឹក្ស និងគូស្នេហ៍លើកគ្នាទៅវិញទៅមកក្នុងនោះដូចជានៅថ្ងៃច្រៀងសម្ដែងក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣កាលពីពេលថ្មីៗនេះដេវីត បានលើកយកបទភរិយារបស់លោក”វីរនារី”ទៅសម្ដែងដែលនេះគឺជាការលើកមុខមាត់របស់បូព្រឹក្ស ដែលផ្អាកពីឆាកតន្រ្ដីព្រោះត្រៀមសម្រាលកូននោះឲ្យលេចមុខមកវិញ ខណៈដែលស្រីនិច្ច វិញថានាងមានមោទនភាពនិងសសប្បាយចិត្តចំពោះសកម្មភាពសិល្បៈចាន់ដេវីត នៅថ្ងៃនោះហើយទោះជាផ្ទៃពោះនាងកាន់តែរីកធំតែតែនៅតែឆ្លៀតទៅលើកទឹកចិត្តអនាគតស្វាមីនាង។

យ៉ាងណាបូព្រឹក្ស ដែលត្រូវសម្រាលកូននៅចុងខែធ្នូឆ្នាំ២០២២ នេះនាងមិនទាន់សន្យាចំពោះFan ថានឹងវិលវិញនៅពេលណាឡើយ ប៉ុន្ដែតាមការសន្និដ្ឋានគឺពេញ១រដូវក្ដៅឆ្នាំនេះនាងមិនអាចចេញរកលុយបានឡើយ ព្រោះទម្រាំរឹងដៃរឹងជើងវិញអាចពាក់កណ្ដាលឆ្នាំ២០២៣ ឯណ្ណោះ។ប៉ុន្ដែក្រឡេកមកមើលអនាគតស្វាមីរបស់បូព្រឹក្ស គឺដេវីត វិញរយៈពេលចុងក្រោយនេះលោកហាក់ឡើងកូដជាងមុនបើទោះជាមានសង្រ្គាមDiss Track ជាមួយវណ្ណដា ចម្រូងចម្រាសក្ដី។

ទេព បូព្រឹក្ស បានភ្ជាប់ស្នេហ៍ជាមួយងួន ចាន់ដេវីត ជាង៦ឆ្នាំ ហើយពួកគេធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវកាលពីឆ្នាំ២០១៩ ទៀតផងតែដំណឹងរៀបការរបស់តារា១គូនេះបានស្ងប់ស្ងាត់ទៅវិញហើយពេលនេះពួកគេសម្រេចចិត្តយកកូនមុនក្រាបផ្ទឹម។បូព្រឹក្ស-ដេវីត ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដ៍សាកសមគ្នាបំផុតព្រោះពួកគេចូលចិត្តតុបតែងខ្លួនប្លែកៗ និងជាអ្នកលេងម៉ូដសាក់ដូចគ្នាផងដែរ។យ៉ាងណាការត្រៀមសម្រាលកូនរបស់អតីតតារាចម្រៀងរស្មីស្ទឹងសង្កែ ,Tv Production និងរស្មីហង្សមាសនាងបូព្រឹក្ស នាពេលនេះគេនៅមិនទាន់ដឹងច្បាស់ថាជាកូនទី១ឬទី២របស់នាងឡើយខណៈដែលកន្លងមកគេឃើញក្មេងប្រុសម្នាក់ដែលដើរតាមនាងនិងមានមុខមាត់ដូចស្រីនិច្ច នោះក៍ត្រូវបានគេសង្ស័យថាជាកូនរបស់ស្រីនិច្ច ផងដែរ តែនាងមិនដែលចេញមុខបកស្រាយឡើយ។

មហាជនរងចាំមើលថាក្រោយសម្រាលកូននាពេលខាងមុខនេះតើនាងទេព បូព្រឹក្ស ចង់ដឹកដៃវីត ចូលរោងការឬចង់បានកូនថែម?
