ភ្នំពេញ៖នៅក្នុងសង្គមសិល្បៈអ្វីៗអាចផ្លាស់ប្ដូរនិងប្រែប្រួលបានដូចផ្លេកបន្ទោរព្រោះតារាខ្លះចូលសិល្បៈដំបូងរកតែម៉ូតូកញ្ចាស់ជិះទៅច្រៀងមិនបានផង តែពេលឡើងកូដស្រាប់តែរស់នៅផ្ទះវីឡារធំស្កឹមស្កៃ ,ជិះរថយន្ដថ្លៃៗ និងមានកងអង្គរក្សការពារឆ្វេងស្ដាំទៀតផង។សម្រាប់ឆ្នាំ២០២៣ នេះគេសង្កេតឃើញថាមានតារាដល់ ទៅ៦ដួង មានអង្គរក្ស តាមហែហមដល់ឆាកតន្រ្ដីទើបធ្វើឲ្យឥទ្ធិពលរបស់គេ កាន់តែគូរឲ្យស្ញប់ស្ញែងថែមទៀត។
១៖ព្រាប សុវត្ថិៈតារាវ័យ៤៧ឆ្នាំ និងបានឡើងជាឧកញ៉ាជាង៦ខែមកនេះមានអង្គរក្ស២នាក់តាមការពារតាម រយៈ ការបើកម៉ូតូធំជិះឌុបគ្នាពីក្រោយក្បួនរថយន្ដរបស់លោកដោយពួគកគេមានតួនាទីត្រួតពិនិត្យសុវត្ថិ ភាពពេល លោកឧកញ៉ាឡើងឆាកតន្រ្ដី,វែកផ្លូវពេលស្ទះចរាចរណ៍និងអមអតីតតារាហង្សមាសរូបនេះឡើងរថយន្ដជាដើម។ព្រាប សុវត្ថិ ត្រូវបានមហាជនទៅទៅកោតសរសើរនូវការវិវត្តន៍ខ្លួនរបស់លោកពីអ្នកច្រៀងតាមបាជិះម៉ូតូកញ្ចាស់ ហើយពេលនេះលោកត្រូវបានគេចាត់ទុកថាជា”សេដ្ឋី”ម្នាក់ក្នុងសិល្បៈ ព្រោះកាលពីខែកញ្ញាឆ្នាំ២០២០ លោកត្រូវ បានមនុស្សជំនិតប្រកាសប្រាប់អ្នកកាសែតថាលោកឧកញ៉ាសុវត្ថិ មានទ្រព្យសរុបចំនួនខ្ទង់៣០លានដុល្លារ។ប៉ុន្ដែលោកសុវត្ថិ អះអាងថាទោះជាលោកក្លាយទៅជាអ្វីក៍លោកនៅតែបន្ដច្រៀងសម្ដែងដូចមុនជាធម្មតាឲ្យតែគេត្រូវការពោលគឺចាប់ពីពេលនេះទៅលោកចាប់អាជីព២ព្រមគ្នាគឺទី១៖ចម្រៀង និងទី២៖ធ្វើជំនួញ ឲ្យស្មើគ្នាតែ ម្ដង។

២៖ខែម ប៊ុនថៃ(ខេមរៈ សិរីមន្ដ)៖តារាវ័យ៣៧ឆ្នាំរូបនេះក្រោយក្លាយជាឧកញ៉ា៩ខែ មកនេះលោកបានអង្គរក្ស៤ នាក់តាមហែហមដោយពួគគេស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅដូចគ្នានិងដៃកាន់អាយកូម ប្រើរថយន្ដ២គ្រឿង តាមពីក្រោយរថយន្ដលោកប៊ុនថៃ ដែលទៅណាមកច្រើនតែប្រើក្បួន រថយន្ដ៣គ្រឿងក្នុងនោះលោកសិរីមន្ដ ច្រើនជិះរថយន្ដម៉ាកRolls Royce ,ខណៈអង្គរក្សជិះVolkswagen និងRange Rover Defender ឬJeep Rubicon ជាដើម។លោកប៊ុនថៃ ក៍មិនខុសពីលោកសុវត្ថិ ដែរព្រោះធ្លាប់ច្រៀងនៅក្លឹប១យប់បានតែ៣ដុល្លារ ឬ១ខែ៩០ ដុល្លារ ប៉ុណ្ណោះ តែពេលនេះមានលុយរាប់លានដុល្លារ ។យ៉ាងណាលោកប៊ុនថៃ ដែលទើបផុតកុងត្រាថ្មីៗជាមួយហង្ស មាសលោកមិនដែលប្រាប់ពីចំនួនលុយសរុបថាពេលនេះលោកមានប្រាក់ចំនួនប៉ុន្មានទៅហើយនោះទេ។

៣៖តន់ ច័ន្ទសីម៉ាៈតារាវ័យ២៥ឆ្នាំរូបនេះបានប្រើពេលតែជាង២ឆ្នាំប៉ុណ្ណោះក៍ក្លាយទៅជាអ្នកចម្រៀងស្រីលំដាប់ ជូរមុខរបស់Galaxy ហើយពេលនេះនាងទៅច្រៀងឆាកធំៗក៍មានអង្គរក្ស២នាក់តាមស្អិតដែរ តែតាមព័តមានថា អ្នកតាមការពារនោះមិនមែនជាអង្គរក្សនាងផ្ទាល់ខ្លួនសីម៉ា នោះទេ តែជាការបញ្ជូនមកពីខាងផលិតកម្ម មករក្សារ សុវត្ថិភាពរបស់នាង។ច័ន្ទសីម៉ា បានច្រៀងនៅហាងវីហ្វេ្រនជាច្រើនឆ្នាំដែលពេលនោះនាងច្រៀង១យប់បានតែជាង១០ដុល្លារប៉ុណ្ណោះ តែឥឡូវសីម៉ា ត្រូវថៅកែកំណត់ថ្លៃច្រៀងConcerts ធំម្ដងស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារ ពោ លគឺវ៉ាអស់តារាស្រីល្បីៗផ្សេងទៀត។

៤៖ចន ច័ន្ទៈប្រធានសមាគមសិល្បករខ្មែររូបនេះត្រូវបានអង្គរក្សបើករថយន្ដម៉ាកRange Rover Defender ជូនជា ប្រចាំទៅតាមកម្មវិធីទាំងឡាយ ខណៈដែលថ្មីៗនេះគូស្នេហ៍របស់នាងលោកហេង ឡុង បានឡើងជាឧកញ៉ា ទើបគេឃើញនាងបានជិះរថយន្ដRolls Royce តម្លៃជាង១លានដុល្លារ មិនចាញ់ជំទាវមួយចំនួនទៀតឡើយ។យ៉ាងណាដំណឹងអ្នកនាងចន ច័ន្ទ និងលោកឧកញ៉ាហេង ឡុង នឹងដឹកដៃគ្នាចូលរោងការនៅពេលណានោះមិន ទាន់ត្រូវបានអតីតភរិយាលោកយុត្ថារ៉ា ឆាន្នី រូបនេះប្រកាសឡើយ។

៥៖នៅ សុនិតាៈតារាកូន១ដែលជាភរិយាលោកទិត ថាវរិទ្ធ រូបនេះនាងក៍មានអង្គរក្សបើករថយន្ដជូនផងដែរ បន្ទាប់ពីឡើងងារជាជំទាវមក។សុនិតា បានផ្ដាច់ខ្លួនពីអាជីពសិល្បៈស្ទើតែទាំងស្រុងក្រោយក្លាយជាភរិយា លោកថាវរិទ្ធ ហើយពេលនេះគ្មានដំណឹងនាងគ្រោងដឹកដៃប្ដីក្រាបផ្ទឹមនៅពេលណាឡើយ។

៦៖ចាន់ កែវនិមលៈពិធីការិនីហង្សមាសត្រៀមសម្រាលកូនប្រុសនៅចុងខែ១២ នេះក៍មានអង្គរក្សបើករថយន្ដ ជូនទៅធ្វើការងារសិល្បៈទាំងឡាយផងដែរ តាំងពីមុនស្វាមីនាងលោកសូវ៉ាត សីលា ឡើងជាឯកឧត្តមហើយ រូបនាងក្លាយជាជំទាវម្លេះ។កែវនិមល សន្យាថានឹងវិលមករកអាជីពចាស់វិញក្រោយពេលនាងសម្រាលកូនទី២ និងរឹងដៃរឹងជើង ដែលអាចនៅដើមឆ្នាំ២០២៣ ខាងមុខ។

ក្រៅពីតារាទាំង៦ដួងខាងលើដែលមានអង្គរក្សតាមការពារជាប្រចាំនោះក៍មានតារាមួយចំនួនទៀតដូចជាអ្នកនាងម៉េង កែវពេជ្ជតា ,ហ៊ឹម ស៊ីវន ,យុគ ចិន្ដា,ឈួន សុវវណ្ណឆ័យ ជាដើមក៍មានអង្គរក្សបើករថយន្ដជូនផងដែរ ប៉ុន្ដែមិន មែនគ្រប់ពេលឡើយ ព្រោះពេលខ្លះតារាទាំងនឡក៍កាន់ចង្កូតឡានខ្លួនឯង ខណៈដែលនាងពេជ្រ សូលីកា វិញក៍ធ្លាប់មានអង្គរក្សតាមហែហមដល់ឆាកដែរ អំឡុងពេលនាងប៉ៈស្នេហ៍មន្រ្ដីធំម្នាក់កាលនាងច្រៀងនៅM៕