Sunday, September 22, 2024
Homeតារាខ្មែរតារា៦ដួង ៖មានអង្គរក្ស

តារា៦ដួង ៖មានអង្គរក្ស

ភ្នំពេញ៖នៅក្នុងសង្គមសិល្បៈអ្វីៗអាចផ្លាស់ប្ដូរនិងប្រែប្រួលបានដូចផ្លេកបន្ទោរព្រោះតារាខ្លះចូលសិល្បៈដំបូងរកតែម៉ូតូកញ្ចាស់ជិះទៅច្រៀងមិនបានផង តែពេលឡើងកូដស្រាប់តែរស់​នៅ​ផ្ទះវីឡារធំស្កឹមស្កៃ ,ជិះរថយន្ដថ្លៃៗ និងមានកងអង្គរក្សការពារឆ្វេង​ស្ដាំទៀតផង​។សម្រាប់ឆ្នាំ​២០២៣ នេះគេសង្កេតឃើញថាមានតារាដល់ ទៅ៦ដួង មានអង្គរក្ស តាមហែហមដល់ឆាកតន្រ្ដី​ទើប​​ធ្វើ​ឲ្យឥទ្ធិពលរបស់គេ កាន់តែគូរឲ្យស្ញប់ស្ញែងថែមទៀត។

 ១៖ព្រាប សុវត្ថិៈតារាវ័យ៤៧ឆ្នាំ និងបានឡើងជាឧកញ៉ាជាង៦ខែមកនេះមាន​អង្គរក្ស​២នាក់​តាមការពារតាម រយៈ ការបើកម៉ូតូធំជិះឌុបគ្នាពីក្រោយក្បួន​រថយន្ដរបស់លោកដោយ​ពួគកគេមានតួនាទីត្រួតពិនិត្យសុវត្ថិ ភាពពេល លោកឧកញ៉ា​ឡើងឆាកតន្រ្ដី,វែកផ្លូវ​ពេលស្ទះ​ចរា​ចរណ៍និងអមអតីតតារាហង្សមាសរូបនេះឡើងរថយន្ដជាដើម។ព្រាប សុវត្ថិ ត្រូវបានមហា​ជន​ទៅ​ទៅកោតសរសើរនូវការវិវត្តន៍ខ្លួនរបស់លោកពីអ្នកច្រៀង​តាមបាជិះម៉ូតូកញ្ចាស់ ហើយ​ពេ​ល​​នេះលោកត្រូវបានគេចាត់ទុកថាជា”សេដ្ឋី”ម្នាក់ក្នុងសិល្បៈ ព្រោះកាលពីខែកញ្ញា​ឆ្នាំ​២០​២០ លោកត្រូវ បានមនុស្សជំនិតប្រកាសប្រាប់អ្នកកាសែតថាលោកឧកញ៉ាសុវត្ថិ មានទ្រព្យ​សរុប​​ចំនួន​ខ្ទង់៣០លានដុល្លារ។ប៉ុន្ដែលោកសុវត្ថិ អះអាងថាទោះជាលោកក្លាយ​ទៅជាអ្វីក៍​លោ​ក​នៅតែបន្ដច្រៀងសម្ដែងដូចមុនជាធម្មតាឲ្យតែ​គេត្រូវការពោលគឺចាប់ពីពេលនេះទៅលោក​ចាប់​អាជីព២ព្រមគ្នាគឺទី១៖ចម្រៀង និងទី២៖ធ្វើជំនួញ ឲ្យស្មើគ្នាតែ ម្ដង។

 ២៖ខែម ប៊ុនថៃ(ខេមរៈ សិរីមន្ដ)៖តារាវ័យ៣៧ឆ្នាំរូបនេះក្រោយក្លាយជាឧកញ៉ា៩ខែ មកនេះលោកបានអង្គរក្ស៤ នាក់តាមហែហមដោយពួគគេស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅដូចគ្នានិងដៃកាន់អាយកូម ប្រើរថយន្ដ២គ្រឿង តាមពីក្រោយរថយន្ដលោកប៊ុនថៃ ដែលទៅ​ណា​មកច្រើន​តែប្រើក្បួន រថយន្ដ៣គ្រឿងក្នុងនោះលោកសិរីមន្ដ ច្រើនជិះរថយន្ដម៉ាកRolls Royce ,ខណៈអង្គរក្សជិះVolkswagen និងRange Rover Defender ឬJeep Rubicon ជា​ដើម។លោក​ប៊ុនថៃ ក៍មិនខុសពីលោកសុវត្ថិ ដែរព្រោះធ្លាប់ច្រៀងនៅក្លឹប១យប់បាន​តែ៣​ដុល្លារ​ ឬ១ខែ៩០ ដុល្លារ ប៉ុណ្ណោះ តែពេលនេះមានលុយរាប់លានដុល្លារ ។យ៉ាងណា​លោក​ប៊ុនថៃ ដែលទើបផុត​កុងត្រាថ្មីៗជាមួយហង្ស មាសលោកមិន​ដែលប្រាប់ពីចំនួនលុយសរុបថា​ពេលនេះលោកមាន​ប្រាក់​ចំនួន​ប៉ុន្មានទៅហើយនោះទេ។

 ៣៖តន់ ច័ន្ទសីម៉ាៈតារាវ័យ២៥ឆ្នាំរូបនេះបានប្រើពេលតែជាង២ឆ្នាំប៉ុណ្ណោះ​ក៍ក្លាយទៅ​ជា​អ្នកចម្រៀងស្រីលំដាប់ ជូរមុខរបស់Galaxy ហើយពេលនេះនាងទៅច្រៀងឆាកធំៗក៍មាន​អង្គរក្ស២នាក់តាមស្អិតដែរ តែតាមព័តមានថា អ្នកតាមការពារនោះមិនមែនជាអង្គរក្ស​នាង​ផ្ទាល់​ខ្លួនសីម៉ា ​នោះទេ តែជាការបញ្ជូនមកពីខាងផលិតកម្ម មករក្សារ សុវត្ថិភាព​របស់​នាង​។ច័ន្ទសីម៉ា បាន​ច្រៀង​នៅហាងវីហ្វេ្រនជាច្រើនឆ្នាំដែលពេលនោះនាងច្រៀង១យប់បានតែ​ជាង១០ដុល្លារប៉ុ​ណ្ណោះ តែឥឡូវសីម៉ា ត្រូវថៅកែកំណត់ថ្លៃច្រៀងConcerts ធំម្ដងស៊ីថ្លៃដល់​ទៅ៥ពាន់ដុល្លារ ពោ លគឺវ៉ាអស់តារាស្រីល្បីៗផ្សេងទៀត។

  ៤៖ចន ច័ន្ទៈប្រធានសមាគមសិល្បករខ្មែររូបនេះត្រូវបានអង្គរក្សបើករថយន្ដម៉ាក​Range Rover Defender ជូនជា ប្រចាំទៅតាមកម្មវិធីទាំងឡាយ ខណៈដែលថ្មីៗនេះគូស្នេហ៍របស់​នាង​លោកហេង ឡុង បានឡើងជាឧកញ៉ា ទើបគេឃើញនាងបានជិះរថយន្ដRolls Royce តម្លៃជាង​១លានដុល្លារ មិនចាញ់ជំទាវមួយចំនួនទៀតឡើយ។យ៉ាងណាដំណឹងអ្នកនាងចន ច័ន្ទ និង​លោកឧកញ៉ាហេង ឡុង នឹងដឹកដៃគ្នាចូលរោងការនៅពេលណានោះមិន ទាន់ត្រូវ​បានអតីត​ភរិយាលោកយុត្ថារ៉ា​ ឆាន្នី រូបនេះប្រកាសឡើយ។

 ៥៖នៅ សុនិតាៈតារាកូន១ដែលជាភរិយាលោកទិត ថាវរិទ្ធ រូបនេះនាងក៍មានអង្គរក្ស​បើក​រថយន្ដ​ជូនផងដែរ បន្ទាប់ពីឡើងងារជាជំទាវមក។សុនិតា បានផ្ដាច់ខ្លួនពីអាជីពសិល្បៈ​ស្ទើតែទាំងស្រុងក្រោយក្លាយជាភរិយា លោកថាវរិទ្ធ ហើយពេលនេះគ្មានដំណឹងនាងគ្រោង​ដឹកដៃប្ដី​ក្រាប​​ផ្ទឹមនៅពេលណាឡើយ។

  ៦៖ចាន់ កែវនិមលៈពិធីការិនីហង្សមាសត្រៀមសម្រាលកូនប្រុសនៅចុងខែ១២ នេះក៍​មាន​អង្គរក្ស​បើករថយន្ដ ជូនទៅធ្វើការងារសិល្បៈទាំងឡាយផងដែរ តាំងពីមុនស្វាមីនាងលោក​សូវ៉ាត សីលា ឡើងជាឯកឧត្តមហើយ រូបនាងក្លាយជាជំ​ទាវ​ម្លេះ។កែវនិមល សន្យាថានឹងវិល​មក​​រក​អាជីព​ចាស់វិញក្រោយពេលនាងសម្រាលកូនទី២ និងរឹងដៃរឹងជើង ដែលអាចនៅដើម​ឆ្នាំ២០២៣ ខាង​មុខ។

          ក្រៅពីតារាទាំង៦ដួងខាងលើដែលមានអង្គរក្សតាមការពារជាប្រចាំនោះក៍មានតារាមួយចំនួនទៀតដូចជាអ្នកនាងម៉េង កែវពេជ្ជតា ,ហ៊ឹម ស៊ីវន ,យុគ ចិន្ដា,ឈួន សុវវណ្ណឆ័យ ជាដើមក៍មាន​អង្គរក្សបើករថយន្ដជូនផងដែរ ប៉ុន្ដែមិន មែនគ្រប់ពេលឡើយ ព្រោះពេលខ្លះ​តារាទាំងនឡក៍​កាន់​ចង្កូត​ឡានខ្លួនឯង ខណៈដែលនាងពេជ្រ សូលីកា វិញ​ក៍ធ្លាប់មាន​អង្គ​រក្សតាមហែ​ហម​ដល់​ឆាកដែរ អំឡុងពេលនាងប៉ៈស្នេហ៍មន្រ្ដីធំម្នាក់​កាល​នាងច្រៀង​នៅM៕

RELATED ARTICLES