Sunday, September 22, 2024
Homeតារាខ្មែរសុគន្ធ និសា ៖និងស្វាមីរងចាំដោយអន្ទះសារ

សុគន្ធ និសា ៖និងស្វាមីរងចាំដោយអន្ទះសារ

ភ្នំពេញ៖សុគន្ធ និសា បានចូលមន្ទីសម្ភពមួយកាលពីពេលថ្មីៗនេះទើបត្រូវបានមិត្ត​រួមអាជីព​និង​Fan បានផ្ញើរសារ​និងខ្លះបានជួបនាងផ្ទាល់សួរនាំរឿងមានកូន​ដំបូងនេះជាបន្ដ​បន្ទាប់រហូត​មួយ​ចំនួនទៀតសាទរនាងថា​មុនឆ្លងឆ្នាំ​នេះនិសា បានកាដូមិនអាចកាត់ថ្លៃបានទៀតផង​។យ៉ាង​ណា​និសា នៅតែឆ្លើយតបទៅអ្នកគាំទ្រ​និងតារារួមអាជីព​ថានាងពោះទទេ អត់ទាន់បាន​លទ្ធ​ផលឡើយ។ប៉ុន្ដែគេជឿរថាចម្លើយរបស់និសា នោះអាចជាការបិត​បាំងមិនចង់​ទម្លាយ​រឿង​មាន​កូននេះឲ្យខ្ចខ្ចាយដើម្បីកុំឲ្យប៉ៈពាល់ទៅដល់ការច្រៀងសម្ដែងរបស់នាងនោះតែម្ដង ព្រោះ​បើ​នាង​​មិន​ចាញ់កូនឬគ្មានសញ្ញាមានផ្ទៃពោះទេ ម្លេះសុខៗនាងមិនទៅចូលពិនិត្យសុខ​ភាព​នៅមន្ទីសម្ភពមួយ​ហើ​យ​​​ជួបអ្នកនាងចាន់ កែវនិមល ដែលទៅតាមដាន​សុខភាពកូន​ជិត​សម្រាលនោះឡើយ។

គេជឿរថាការអ៊ុតរឿងមានកូននេះមិនមែនតែនិសា ម្នាក់ទេ ប៉ុន្ដែស្វាមី​នាង​លោក​ចៅ សម្បត្តិ និងក្រុមគ្រួសារទាំង​សង​ខាង​ក៍អន្ទះសារចង់ឲ្យនាងសមេ្រច​ក្ដីបំណងធំ​នេះនាមុនថ្ងៃឆ្លងឆ្នាំសាកលនេះតែម្ដង។ប៉ុន្ដែនិសា ធ្លាប់ប្រាប់​អ្នកយកព័តមានយើងថា​ទោះជា​នាងត្រូវយកកូននៅឆ្នាំ២០២២២ នេះមែន តែក៍មិនធានាថាត្រូវតែមាន​នោះទេគឺ​អ្វីៗ​ទៅតាម​សភាព​ជាក់ស្ដែង។

 សុគន្ធ និសា បានខកខានរឿងយកកូនអស់ជាង៥ឆ្នាំមកហើយ ក្រោយនាងដឹកដៃ​លោ​ក​​ចៅ សម្បត្តិ អាណិក​ជនខ្មែរ​មកពីរដ្ឋBoston សហរដ្ឋអាមេរិករៀបការកាលពីថ្ងៃទី​១ខែធ្នូ​ឆ្នាំ​២០១៧ ហើយចំពោះមូលហេតុនៃការ​ពន្យា​ពេលពពោះច្រើនឆ្នាំ​បែបនេះដោយសារតែនាង​ចង់​ផ្ដល់កំណើតឲ្យកូនទី១កើតលើដីអាមេរិកបានសញ្ជាតិអាមេរិក តែដោយសារតែនាងមិន​ទាន់ដល់ពេលវេលាត្រូវទៅរស់នៅទីនោះជាអចិនត្រេយ៍ទើបនិសា សម្រេចចិត្តយកកូន​តាំងពី​ឆ្នាំ​២០២១ ម្លេះ ប៉ុន្ដែគម្រោងនេះត្រូវបានជាប់គាំងទៅវិញព្រោះកាលពីខែមីនា ២០២១ នាង​កើតកូវីដ ។

អ្វីដែលគូរឲ្យចាប់អារម្មណ៍ផងដែរអំឡុងពេលនិសា ត្រូវបានគេសង្ស័យថានាងកំ​ពុង​តែពពោះកូនទី១​នេះនាងក៍​មាន​យីអ៊ុនឡើងផងដែរ​ព្រោះត្រូវក្រុមហ៊ុនមួយចេញចិត្តជ្រើស​នាងជាBA ជាមួយតម្លៃខ្លួនរាប់ម៉ឺនដុល្លារ ស្រប​ពេលដែលនិសា បានបង្ហាញខ្លួនតាមឆាកតន្រ្ដី​ធំៗជាបន្ដបន្ទាប់ដែលអាចឲ្យនាងរកលុយ​បានរាប់ម៉ឺនដុល្លារក្នុង​១ខែ​ៗនា​រដូវក្ដៅនេះ។យ៉ាងណាការយកកូនបន្ដពូជគឺជារឿងចាំបាច់ទើបនិសា មិនអាចគិតតែពីរឿងកើបលុយ​ភ្លេចយក​កូន​ទៀតបានឡើយ៕

RELATED ARTICLES