ភ្នំពេញ៖សុគន្ធ និសា បានចូលមន្ទីសម្ភពមួយកាលពីពេលថ្មីៗនេះទើបត្រូវបានមិត្តរួមអាជីពនិងFan បានផ្ញើរសារនិងខ្លះបានជួបនាងផ្ទាល់សួរនាំរឿងមានកូនដំបូងនេះជាបន្ដបន្ទាប់រហូតមួយចំនួនទៀតសាទរនាងថាមុនឆ្លងឆ្នាំនេះនិសា បានកាដូមិនអាចកាត់ថ្លៃបានទៀតផង។យ៉ាងណានិសា នៅតែឆ្លើយតបទៅអ្នកគាំទ្រនិងតារារួមអាជីពថានាងពោះទទេ អត់ទាន់បានលទ្ធផលឡើយ។ប៉ុន្ដែគេជឿរថាចម្លើយរបស់និសា នោះអាចជាការបិតបាំងមិនចង់ទម្លាយរឿងមានកូននេះឲ្យខ្ចខ្ចាយដើម្បីកុំឲ្យប៉ៈពាល់ទៅដល់ការច្រៀងសម្ដែងរបស់នាងនោះតែម្ដង ព្រោះបើនាងមិនចាញ់កូនឬគ្មានសញ្ញាមានផ្ទៃពោះទេ ម្លេះសុខៗនាងមិនទៅចូលពិនិត្យសុខភាពនៅមន្ទីសម្ភពមួយហើយជួបអ្នកនាងចាន់ កែវនិមល ដែលទៅតាមដានសុខភាពកូនជិតសម្រាលនោះឡើយ។

គេជឿរថាការអ៊ុតរឿងមានកូននេះមិនមែនតែនិសា ម្នាក់ទេ ប៉ុន្ដែស្វាមីនាងលោកចៅ សម្បត្តិ និងក្រុមគ្រួសារទាំងសងខាងក៍អន្ទះសារចង់ឲ្យនាងសមេ្រចក្ដីបំណងធំនេះនាមុនថ្ងៃឆ្លងឆ្នាំសាកលនេះតែម្ដង។ប៉ុន្ដែនិសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទោះជានាងត្រូវយកកូននៅឆ្នាំ២០២២២ នេះមែន តែក៍មិនធានាថាត្រូវតែមាននោះទេគឺអ្វីៗទៅតាមសភាពជាក់ស្ដែង។

សុគន្ធ និសា បានខកខានរឿងយកកូនអស់ជាង៥ឆ្នាំមកហើយ ក្រោយនាងដឹកដៃលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិករៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ហើយចំពោះមូលហេតុនៃការពន្យាពេលពពោះច្រើនឆ្នាំបែបនេះដោយសារតែនាងចង់ផ្ដល់កំណើតឲ្យកូនទី១កើតលើដីអាមេរិកបានសញ្ជាតិអាមេរិក តែដោយសារតែនាងមិនទាន់ដល់ពេលវេលាត្រូវទៅរស់នៅទីនោះជាអចិនត្រេយ៍ទើបនិសា សម្រេចចិត្តយកកូនតាំងពីឆ្នាំ២០២១ ម្លេះ ប៉ុន្ដែគម្រោងនេះត្រូវបានជាប់គាំងទៅវិញព្រោះកាលពីខែមីនា ២០២១ នាងកើតកូវីដ ។

អ្វីដែលគូរឲ្យចាប់អារម្មណ៍ផងដែរអំឡុងពេលនិសា ត្រូវបានគេសង្ស័យថានាងកំពុងតែពពោះកូនទី១នេះនាងក៍មានយីអ៊ុនឡើងផងដែរព្រោះត្រូវក្រុមហ៊ុនមួយចេញចិត្តជ្រើសនាងជាBA ជាមួយតម្លៃខ្លួនរាប់ម៉ឺនដុល្លារ ស្របពេលដែលនិសា បានបង្ហាញខ្លួនតាមឆាកតន្រ្ដីធំៗជាបន្ដបន្ទាប់ដែលអាចឲ្យនាងរកលុយបានរាប់ម៉ឺនដុល្លារក្នុង១ខែៗនារដូវក្ដៅនេះ។យ៉ាងណាការយកកូនបន្ដពូជគឺជារឿងចាំបាច់ទើបនិសា មិនអាចគិតតែពីរឿងកើបលុយភ្លេចយកកូនទៀតបានឡើយ៕
