Monday, November 25, 2024
Homeព័ត៌មានជាតិវិធីសាស្រ្តការពារជំងឺប៉េសជ្រូកអាហ្វ្រិក សម្រាប់ កសិដ្ឋានចិញ្ចឹមជ្រូក

វិធីសាស្រ្តការពារជំងឺប៉េសជ្រូកអាហ្វ្រិក សម្រាប់ កសិដ្ឋានចិញ្ចឹមជ្រូក

​ក្រុមហ៊ុន កសិករ និង​សមាគម​ចិញ្ចឹម​សត្វ កំពុង​ព្រួយបារម្ភយ៉ាងខ្លាំង​ពី​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ឬ​ហៅថា​ African Swine Fever (AFS) នៅក្នុងប្រទេសកម្ពុជា ដោយសារតែជំងឺបេស្តជ្រូកអាហ្រ្វិក (African Swine Fever) គឺជាជំងឺឆ្លងយ៉ាង សាហាវ ដែលបង្កដោយវីរុសលើសត្វជ្រូក បង្ករបញ្ហាយ៉ាងធ្ងន់ធ្ងរដល់សុខភាពសត្វ ដែលអត្រាងាប់អាចរហូតដល់ ១០០% ប៉ុន្តែមិនឆ្លងដល់មនុស្សទេ។ ជំងឺនេះមិនទាន់មានវ៉ាក់សាំងការពារ និងឱសថសម្រាប់ព្យាបាលនៅឡើយទេ។

លោក បសុវេជ្ជបណ្ឌិត ​ប៉ុក​ ញ៉េន​ អ្នកបច្ចេកទេសផ្នែកសុខភាពសត្វជ្រូក របស់ ក្រុមហ៊ុន ស៊ី. ភី. ខេមបូឌា បានមានប្រសាសន៍ថា បើនិយាយដល់ការចិញ្ចឹមជ្រូក ប្រព័ន្ធជីវសុវត្ថិភាព (Biosecurity system) គឺជាកត្តាសំខាន់ដែល ក្រុមហ៊ុន ស៊ី. ភី. ខេមបូឌា ប្រកាន់ភ្ជាប់នៅគ្រប់បណ្តាកសិដ្ឋានចិញ្ចឹមសត្វរបស់ខ្លួនផ្ទាល់ និងកសិដ្ឋានចិញ្ចឹមសត្វ​សហការ​ជាមួយដៃគូរ ដើម្បីធានាឲ្យបាននៅសុវត្ថិភាពរបស់សត្វ និងគុណភាពនៃផលិតផលដែលមានដើមកំណើតពីសាច់សត្វ។

លោក បសុវេជ្ជបណ្ឌិត ប៉ុក ញ៉េន អ្នកបច្ចេកទេសផ្នែកសុខភាពសត្វជ្រូក

លោក បសុវេជ្ជបណ្ឌិត ប៉ុក ញ៉េន បានចែករំលែក ៣ ចំណុចសំខាន់ៗ អំពីជំងឺ     ប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) ១.ការសិក្សាយល់ដឹងពីរោគសញ្ញានៃជំងឺ  ប៉េសជ្រូកអាហ្វ្រិក ២.ការគ្រប់គ្រងពេលសង្ស័យមានការផ្ទុះជំងឺ ៣.ការអនុវត្តវិធានការណ៍ជីវសុវត្ថិភាព (Biosecurity​ Practices)

១.ជំងឺប៉េស្តជ្រូកអាហ្វ្រិក មានរោគសញ្ញាយ៉ាងដូចម្តេច?

បន្ទាប់ពីការឆ្លងជំងឺបាន ១សប្ដាហ៍ រោគសញ្ញាចាប់ផ្តើមកើតមានឡើងដូចជា

  • គ្រុនក្តៅ
  • មិនសូវស៊ីចំណី
  • មានស្លាកស្នាមក្រហមលើសរីរាង្គដូចជាផ្នែកពោះ ចុងស្លឹកត្រចៀក កន្ទុយ
  • សត្វពិបាកដកដង្ហើម ពេលខ្លះសត្វអាចរាកឬក្អួត
  • សត្វផើមបណ្តាលអោយរលូតកូនជាដើម
  • សត្វអាចងាប់បន្ទាប់ពីឆ្លងបាន ២-៣ សប្តាហ៍។

 ២.ក្នុងករណីមានការសង្ស័យមានជ្រូកឆ្លងជំងឺតើយើងត្រូវអនុវត្តវិធានការដូចម្តេច?

  • ត្រូវធ្វើការផ្តល់ដំណឹងដល់ ពេទ្យសត្វ ភ្នាក់ងារសុខភាពសត្វ អ្នកគ្រប់គ្រងដែលពាក់ព័ន្ធ
  • ធ្វើការបង្ខាំងសត្វឈឺដោយឡែក ដាក់ជ្រូកនាំចូលថ្មីនៅរោងបង្ខាំងយ៉ាងតិច ២១-៣០ ថ្ងៃ ដើម្បីតាមដានសុខភាព
  • ត្រូវធ្វើការរឹតបន្តឹងវិធានការជីវសុវត្តិភាពដូចជាជាបញ្ឈប់ការធ្វើចរាចរសត្វរហូតមានការបញ្ជាក់ថាមានសុវត្ថិភាព
  • បូមឈាម ឬវះកាត់យកកូនកណ្តុរបញ្ជូនទៅកាន់មន្ទីពិសោធន៍ ត្រូវប្រាកដថាការយកនិងដឹកជញ្ជូនសំណាកមានសុវត្ថិភាពជៀសវាងការសាយភាយជំងឺ
  • នៅពេលមន្ទីពិសោធន៍បញ្ជាក់ថាលទ្ធផលវិជ្ជមានត្រូវសម្លាប់ជ្រូកចោលទាំងអស់ ហើយធ្វើការកប់ ឬដុត ព្រមទាំងបាញ់ថ្នាំ ឬបាចកំបោសរសម្លាប់មេរោគអោយបានត្រឹមត្រូវ។

៣.តើយើងមានវិធានការការពារដូចម្តេចខ្លះទើបជៀសផុតពីជំងឺនេះ?

ការការពារការសាយភាយជំងឺ ASF ត្រូវធ្វើការកាត់ផ្តាច់ផ្លូវចម្លងរបស់វីរុស ដោយអនុវត្តវិធានការជីវសុវត្ថិភាពអោយបានល្អដូចជា៖

  • ការពារការចម្លងដោយប្រយោល
  • ធ្វើការសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ (លាយតាមការណែនាំ និងរក្សាពេលវេលា អោយបានត្រឹមត្រូវ) លើយានជំនិះ សម្ភារៈប្រើប្រាស់ ស្បែកជើង សំលៀកបំពាក់ កម្មករត្រូវងូតទឹក សំអាតខ្លួន នឹងសក់ជាមួយសាប៊ូ ជៀសវាងការប្រើប្រាស់ទឹកមានប្រភពពីខាងក្រៅ នឹងត្រូវប្រើក្លរីនដើម្បីសម្លាប់មេរោគ។
  • មិនត្រូវផ្តល់ចំណីដែលជាកាកសំណល់ផ្ទះបាយផលិតផលមានដើមកំណើតពីសាច់សត្វ អោយជ្រូកស៊ី (ត្រូវប្រើចំណីពីរោងចក្រផលិតចំណីសត្វដែលមានស្តង់ដា)។
  • ​​​​​ជៀសវាងការទិញផលិតផលសាច់​មិនត្រឹមត្រូវចូលក្នុងកសិដ្ឋាន។
  • ធ្វើការគ្រប់គ្រងសត្វដូចជា រុយ មូស ឬ សត្វកកេរ ដែលជាភ្នាក់ងារចម្លងជំងឺ ដោយប្រើស្បៃមុង និងថ្នាំសម្លាប់រុយ សត្វកកេរ។
  • ត្រូវហាមឃាត់ការប៉ះពាល់ជាមួយជ្រូក ៤៨ម៉ោង បន្ទាប់ពីត្រលប់ចូលក្នុងកសិដ្ឋាន។
  • ធ្វើការអប់រំដល់ម្ចាស់កសិដ្ឋាន កម្មករ ពីវិធានការការពារជំងឺ។

លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ  (Farm )  ចំណីអាហារ(Food )  និង ការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail)​ ដោយឈរលើមូលដ្ឋានគ្រឹះ​ដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និង   បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ ។

 ទោះបីជាជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) នេះនៅមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារនៅឡើយ​ក៏ពិតមែន​ តែប្រជាកសិករនៅតែអាចចិញ្ចឹមជ្រូកបានជាធម្មតាដោយគ្រាន់តែអនុវត្តវិធានការណ៍ជីវសុវត្ថិភាពអោយបាន​ល្អដើម្បីការពារប៉េសជ្រូកអាហ្វ្រិកក៏ដូចជាជំងឺឆ្លងផ្សេងៗទៀតមកក្នុងកសិដ្ឋា្ននរបស់បងប្អូនដូចជាការគ្រប់គ្រងចរាចរ សត្វមកថ្មី មនុស្ស យានជំនិះ សម្ភារៈប្រើប្រាស់ ម្ហូបអាហារ សត្វចង្រៃដូចជា រុយ សត្វកកេរ សត្វចិញ្ចឹមជាដើម។ ការជ្រើសរើសយកថ្នាំសម្លាប់មេរោគមកប្រើប្រាស់ក្នុងការអនុវត្តវិធានការណ៍ជីវសុវត្ថិភាពគឺជាចំនុចសំខាន់ ថ្នាំដែលមានប្រសិទ្ធិភាពក្នុងការកំចាត់ភ្នាក់ងារបង្កជំងឺដូចជាពពួកវីរុស បាក់តេរី ការលាយ ការបាញ់ ការផ្តល់ពេលវេលាក្នុងការសម្លាប់ភ្នាក់ងារបង្កជំងឺ (contact time)។

កាលពីឆ្នាំមុនបើតាមរយះការចុះទៅ សំភាសន៍ អតិថិជនដែលជាដៃគូរសហការបើកដេប៉ូចំណីសត្វនិងថ្នាំសត្វនៅ ខេត្តតាកែវ បងស្រី ​តែ ​សៀមឡា និងបងស្រី​ ស្រូយ​ ហ្កិចធៀង​ ម្ចាស់ដេប៉ូចំណីសត្វនិងថ្នាំសត្វនៅ ខេត្ត​កំពង់ស្ពឺ បានបានមានប្រសាសន៍ថា ពួកគាត់មានទំនុកចិត្តលើ ក្រុមហ៊ុន ស៊ីភី ព្រោះក្រុមហ៊ុនមានឈ្មោះបោះសម្លេង​និងបទពិសោធន៏ខ្ពស់លើវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា ហើយគ្រប់ផលិតផលថ្នាំនិងចំណីរបស់ស៊ីភីមាន​គុណភាពល្អ ប្រសិទ្ធភាពខ្ពស់និងស្តង់ដារ”។​ លើសពីនេះទៅទៀតនៅពេលដែលអតិថិជនជាវផលិតផលយកទៅ​ប្រើប្រាស់ក្នុងកសិដ្ឋានគឺ ជួយការពាររោគ ASFបានល្អប្រសើរជាងមុន។

បងស្រី តែ សៀមឡា ម្ចាស់ដេប៉ូចំណីសត្វនិងថ្នាំសត្វនៅ ខេត្តតាកែវ

បងស្រី ស្រូយ ហ្កិចធៀង ម្ចាស់ដេប៉ូចំណីសត្វនិងថ្នាំសត្វនៅ ខេត្តកំពង់ស្ពឺ

ដូចច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់ប្រឹក្សាពីសុខភាពសត្វនិងជាវផលិតផលថ្នាំក្រុមហ៊ុនស៊ី.ភីយកទៅប្រើប្រាស់និងលក់បន្ត អាចទំនាក់ទំនងមកកាន់លេខ​០១២​ ​៣១៨ ០៤០ ឫ ឆាតមកកាន់ផេកហ្វេសបុកផ្ទាល់របស់ក្រុមហ៊ុនតាមរយះ QR Code ខាងក្រោម។

CP-Cambodia-Facebook-QR-Code
CP-Cambodia-Website-QR-Code
CP-Cambodia-Youtube-QR-Code

RELATED ARTICLES