ភ្នំពេញ ៖ ស្ត្រីម្នាក់បានជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះ បំណងទៅផ្សារ ដើម្បីទិញអីវ៉ាន់ យកមកលក់ ដោយបានក្រវាត់កាបូបលុយ ជាប់នឹងចង្កេះខោ លុះពេលធ្វើដំណើរតាម ផ្លូវ ត្រូវជនសង្ស័យមួយក្រុម បានធ្វើសកម្ម- ភាពឆក់យកកាបូបលុយ (មានលុយ ៧០ម៉ឺន រៀល) បានសម្រេច រួចគេចខ្លួនបាត់ដោយ សុវត្ថិភាព។ ចំណែកស្ត្រីរងគ្រោះ បានរត់ទៅ ប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវតាមរកមុខ ជនសង្ស័យ យកមកចាត់ការតាមច្បាប់។
ករណីខាងលើនេះ បានកើតឡើង កាលពី វេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះ មានឈ្មោះឯម ថុន អាយុ ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់កំបូល ខណ្ឌកំបូល។ ចំណែកក្នុងកាបូបដែលត្រូវ ជនសង្ស័យឆក់យកទៅបាត់នោះ រួមមាន លុយ ប្រមាណ៧០ម៉ឺនរៀល និងអត្តសញ្ញាណ- ប័ណ្ណ មួយសន្លឹក។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា មុនពេលកើតហេតុ រូបគាត់បានជិះ ម៉ូតូ ១គ្រឿង ចេញពីផ្ទះ បំណងទៅទិញអីវ៉ាន់ យកមកលក់ដូចសព្វដង ដោយក្រវាត់កាបូប លុយ នៅចង្កេះ រួចធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ មិនចាំស្លាកលេខ មកពីក្រោយ លូកចុចគន្លឹះកាបូប តែមិនបាន សម្រេច។
ស្ត្រីរងគ្រោះ បន្តថា បន្ទាប់មក គាត់បាន ឈប់ម៉ូតូ ដើម្បីកិបគន្លឹះវិញ ស្រាប់តែរំពេច នោះ លេចមុខបក្ខពួកជនសង្ស័យ ២នាក់ទៀត មកពីក្រោយ ឆក់យកកាបូបរបស់គាត់បាន សម្រេច រួចគេចខ្លួនបាត់ស្រមោលភ្លាមៗ តែម្តង។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី៣ ដើម្បីឱ្យសមត្ថកិច្ចកំណត់មុខ- សញ្ញា តាមចាប់ខ្លួនក្រុមជនសង្ស័យ យក មកចាត់ការតាមច្បាប់៕