ខេត្តព្រៃវែង ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ កំពុងស្រលាញ់គ្នាចាក់ទឹកមិនលិច និងថែម ទាំងទទួលបានចំណងដៃសមាជិកថ្មីម្នាក់ ទៀតផង បែរជាមកជួបរឿងរ៉ាវព្រាត់និរាស ទាំងមិនទាន់ឃើញមុខកូននៅឡើយ ខណៈ ដែលអំឡុងពេលសម្រាលកូន ស្ត្រីជាប្រពន្ធ កើតអាការឡើងឈាម ថប់ដង្ហើម និងត្រូវ បានក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះអស់ ពីលទ្ធភាពដែរ ប៉ុន្តែជួយបានត្រឹមតែទារក ប៉ុណ្ណោះ រីឯស្ត្រីជាម្តាយ ត្រូវបាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ធ្វើឱ្យបុរសជាប្តី តក់-ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ខណៈមនុស្សជាទី ស្រលាញ់ម្នាក់ចូលមក បែរជាម្នាក់ ចាកចេញ គ្មានថ្ងៃត្រឡប់។
គួរបញ្ជាក់ថា ថ្មីៗនេះ បុរសជាស្វាមី ម្នាក់ បានសម្តែងនូវទុក្ខសោកក្រៀមក្រំ និង ស្តាយស្រណោះអាល័យភរិយារបស់ខ្លួន រក អ្វីមកជំនួសពុំបាន ក្រោយពីត្រូវបាត់បង់ជីវិត យ៉ាងឆាប់រហ័ស នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈកំពុងឆ្លងទន្លេ កាលពីថ្មីៗកន្លងទៅនេះ។
តាមប្រភពពីបុរសជាស្វាមីខាងលើ បាន អះអាងប្រាប់មិត្តភក្តិថា ភរិយាខ្លួន សម្រាល បានកូនម្នាក់ ប៉ុន្តែជីវិតនាងត្រូវអស់ ដោយ- សារនាងស្រាប់តែឈាមឡើង និងថប់ដង្ហើម អំឡុងពេលសម្រាលកូន ឯក្រុមគ្រូពេទ្យ បានខ្នះខ្នែងជួយសង្គ្រោះដែរ តែជួយមិន បាន។ ចំណែកទារក គ្រូពេទ្យជួយបាន មាន សុខភាពល្អ។
បុរសជាស្វាមី បានបញ្ចោញសារទុក្ខសោក តាមគណនីហ្វេសប៊ុក របស់ខ្លួនថា “ប្រពន្ធ សម្លាញ់ សូមវិញ្ញាណក្ខន្ធអូន ទៅកាន់សុគតិ- ភព ណាអូនណា! សូមអូនទៅឱ្យបានសុខ ណា កុំនៅអាឡោះអាល័យបងនិងកូនអី ណាអូន! អូនទៅឱ្យបានសុខចុះ បងសូមឱ្យ អូនឆាប់បានទៅចាប់ជាតិកំណើតឆាប់ៗណា អូនណា។ សូមឱ្យអូនទៅចាប់កំណើតនៅក្នុង ត្រកូលដែលខ្ពង់ខ្ពស់ថ្លៃថ្លា ហើយសូមឱ្យ ជាតិក្រោយ សូមឱ្យអូនមានអាយុវែង កុំឱ្យ អាយុខ្លីដូចជាតិនេះអីណាអូនណា! កុំឱ្យព្រាត់ កូន ព្រាត់ប្តីទៀតណាអូនសម្លាញ់! បើមានជាតិ ក្រោយ សូមឱ្យយើងបានជួបគ្នាជាប្តីប្រពន្ធ ម្តងទៀត កុំព្រាត់គ្នាដូចជាតិនេះអីអូនណា! បងនៅតែនឹក នៅតែស្រលាញ់អូនជារៀង រហូត ហើយអូនកុំបារម្ភពីបងនិងកូនយើងអី បងនឹងខំប្រឹងប្រែងតស៊ូដើម្បីចិញ្ចិមបីបាច់ ថែរក្សាកូនស្រីយើង ឱ្យបានល្អណាអូនណា…”។
បុរសជាប្តី បន្តថា “អូនខំតស៊ូណាស់ដើម្បី កូន ហើយឥឡូវបានកូនហើយ ម្តេចព្រហ្ម-លិខិតពង្រាត់អូនឱ្យចេញពីបងនិងកូនយើង អ៊ីចឹង? ម្តេចគូស្នេហ៍ប្តីប្រពន្ធយើងទាំងពីរ នាក់ អភ័ព្វម៉្លេះ? មានជាតិក្រោយ យើងធ្វើ ជាប្តីប្រពន្ធនឹងគ្នាម្តងទៀតណាអូនណា! ជាតិនេះ អូនទៅចោលបងលឿនពេកហើយ អូន បងធ្វើចិត្តមិនបានទេអូនអើយ! អូន ត្រឡប់មករកបងនិងកូនយើងវិញមកអូន បងនិងកូន នៅរង់ចាំអូនអស់មួយជីវិតណា អូនសម្លាញ់! អូនទៅចោលបងនិងកូនលឿន ពេកហើយ បងនឹកអូនខ្លាំងណាស់ មករកបង និងកូនវិញមកអូន បងធ្វើចិត្តមិនបាន ទេអូន អើយ…”។
បុរសជាប្តី បានឱ្យដឹងថា ស្ត្រីជាប្រពន្ធ របស់ខ្លួន បានទទួលមរណភាព កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ ហើយសពត្រូវបាន បូជានៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិពោធិ៍ពីរ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង…៕