ប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអាហ្សង់ទីនបានទទូចកាលពីម្សិលមិញថាគ្រូបង្វឹកលោក Lionel Scaloni នឹងបន្តនៅជាមួយម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ។
លោក Claudio Tapiaប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន (AFA) បាននិយាយថា ខ្ញុំមិនមានការសង្ស័យ ទេថាគាត់នឹងបន្តស្នាក់នៅជាមួយយើង។លោកScaloniគឺជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន។ លោក Scaloni វ័យ៤៤ឆ្នាំបានដឹកនាំក្រុមតាំងពីឆ្នាំ ២០១៨ដែលនាំពួកគេលើកពានរង្វាន់ Copa America នៅឆ្នាំ ២០២១ ដែលជាពានរង្វាន់អន្តរជាតិដំបូងរបស់អាហ្សង់ទីនចាប់តាំងពីឆ្នាំ ១៩៩៣។
នៅពេលដែលគាត់ត្រូវបានតែងតាំងជាគ្រូបង្វឹកជំនួសលោក Jorge Sampaoli បន្ទាប់ពីការចាកចេញវគ្គ១៦ ក្រុម ចុងក្រោយនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក World ២០១៨នៅប្រទេសរុស្ស៊ីលោកមិនមែនជាជម្រើស ដ៏ពេញ និយមនោះទេ។
លោកTapiaបាននិយាយថាមនុស្សកៅសិបប្រាំបួនភាគរយគិតថាយើងខុស ឬឆ្កួតក្នុងការជ្រើសរើសយកលោក Jorge Sampaoli ប៉ុន្តែពេលនេះគាត់បាននាំមកនូវសុភមង្គលដល់មនុស្សជាមួយនឹងពានរង្វាន់ដែលពួកគេឈ្នះ៕