Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិតើផែនការសន្តិភាព១០ចំណុចរបស់ហ្សេឡិនស្គី មាន​អ្វីខ្លះហើយរុស្ស៊ីនិងអន្តរជាតិទទួលយកបានអត់?

តើផែនការសន្តិភាព១០ចំណុចរបស់ហ្សេឡិនស្គី មាន​អ្វីខ្លះហើយរុស្ស៊ីនិងអន្តរជាតិទទួលយកបានអត់?

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបានប្រកាសជាលើកដំបូងនូវរូបមន្តសន្តិភាពរបស់គាត់នៅឯកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកានៃក្រុមសេដ្ឋកិច្ចសំខាន់ៗG-២០។ រូបមន្តសន្តិភាពនេះលោកក៏បានពិភា​ក្សាជាមួយប្រធានា​ធិប​តីអាមេរិក លោកចូបៃដិន   សហគមន៍អន្តរជាតិផ្សេងទៀត និងជំរុញឱ្យមេដឹកនាំពិភពលោក​រៀបចំកិច្ចប្រជុំកំ​ពូល​សន្តិភាពសកលដោយផ្អែកលើវា។ខាងក្រោមនេះគឺជាផែនការសន្តិភាព និងប្រតិកម្មរបស់ពិភពលោក៖

ផែនការសន្តិភាព១០ចំណុច

១. សុវត្ថិភាពវិទ្យុសកម្ម និងនុយក្លេអ៊ែរ ដោយផ្តោតលើការស្ដារឡើងវិញនូវសុវត្ថិភាពជុំវិញរោងចក្រ​ថាម​ពល​នុយ​ក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នរុស្ស៊ីកាន់កាប់។

២.សន្តិសុខស្បៀងរួមទាំងការការពារនិងធានាការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ប្រទេសក្រីក្របំផុតរបស់ពិភពលោក។

៣. សន្តិសុខថាមពល ដោយផ្តោតលើការរឹតបន្តឹង

តម្លៃលើធនធានថាមពលរបស់រុស្ស៊ីក៏ដូចជាការជួយអ៊ុយក្រែនក្នុងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន ដែលពាក់កណ្តាលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី។

៤. ការដោះលែងអ្នកទោស និងអ្នកនិរទេសទាំងអស់ រួមទាំងអ្នកទោសសង្រ្គាមនិងកុមារដែល​ត្រូវបាននិរទេស​ទៅប្រទេសរុស្ស៊ី។

៥. ការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយរុស្ស៊ីត្រូវបញ្ជាក់សារជាថ្មីយោងទៅតាម​ធម្មនុញ្ញ​អង្គ​ការសហប្រជាជាតិ ដែលលោកហ្សេឡិនស្គីបាននិយាយថា មិនអាស្រ័យលើការចរចា។

៦. ការដកទ័ពរុស្ស៊ី និងការបញ្ឈប់អរិភាព ការស្ដារឡើងវិញនូវព្រំដែនរដ្ឋអ៊ុយក្រែនជាមួយរុស្ស៊ី។

៧. យុត្តិធម៌ រួមទាំងការបង្កើតតុលាការពិសេសមួយ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី។

៨. Ecocide ការការពារបរិស្ថាន ដោយផ្តោតលើការដោះមីន និងការស្តារកន្លែងប្រព្រឹត្តកម្មទឹកស្អាត។

៩. ការទប់ស្កាត់ការកើនឡើងនៃជម្លោះ និងការកសាងស្ថាបត្យកម្មសន្តិសុខនៅក្នុងលំហអាកាស Euro-Atlantic រួមទាំងការធានាសម្រាប់អ៊ុយក្រែន។

១០. ការបញ្ជាក់អំពីការបញ្ចប់សង្រ្គាម រួមទាំងឯកសារចុះ

ហត្ថលេខាដោយភាគីពាក់ព័ន្ធ។

តើអ្វីទៅជាការឆ្លើយតបរបស់ពិភពលោក?

រុស្ស៊ីបានច្រានចោលសំណើសន្តិភាពរបស់ ហ្សេឡិនស្គីក្នុងខែនេះហើយទីក្រុងម៉ូស្គូបានអះអាងម្តង​ទៀតកាល​ពីថ្ងៃអង្គារថាខ្លួននឹងមិនបោះបង់ចោលទឹកដីណាមួយដែលខ្លួនបានកាន់កាប់ដោយកម្លាំងនោះទេនៅជុំវិញមួយភាគប្រាំនៃអ៊ុយក្រែនដែលខ្លួននិយាយថាខ្លួនបានដាក់បញ្ចូលក្នុងសហព័ន្ធរុស្ស៊ី។

ការគាំទ្ររបស់ពិភពលោកលោកជាពិសេសលោកខាងលិចសម្រាប់យោធាអ៊ុយក្រែនបានឈានដល់រាប់ពាន់លានដុល្លារដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ហើយប្រទេសនានាបានប្រញាប់ប្រញាល់ជួយទីក្រុង គៀវជាមួយ​នឹង​ការ​ដោះមីននិងជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល។

ប៉ុន្តែការឆ្លើយតបទៅនឹងផែនការសន្តិភាពរបស់ ហ្សេឡិនស្គីនិងកិច្ចប្រជុំកំពូលសន្តិភាពដែលបាន​ស្នើឡើងរបស់​គាត់ មានការប្រុងប្រយ័ត្នជាងមុន។

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី២២ខែធ្នូ លោក បៃដិនបាននិ​យាយ​​នៅក្នុង​សុន្ទរកថាជាសាធារណៈថាលោក និងហ្សេឡិនស្គីចែករំលែកទស្សនៈដូចគ្នាពិតប្រាកដ​សម្រាប់​សន្តិភាពហើយថាសហរដ្ឋអាមេរិកប្តេជ្ញាធានាថាអ៊ុយក្រែនអាចការពារខ្លួនបាន។

មេដឹកនាំ G7 បាននិយាយថា ពួកគេប្តេជ្ញានាំយកសន្តិភាពដល់អ៊ុយក្រែន ស្របតាមសិទ្ធិរបស់ខ្លួនដែលមាន​ចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ឱកាសសម្រាប់កិច្ចចរចាសន្តិភាពណាមួយមានតិចតួចនៅពេលណាមួយឆាប់ៗនេះ។លោកបាននិយាយ ថា ខ្ញុំជឿថាការប្រឈមមុខដាក់គ្នាខាងយោធានឹងបន្ត ហើយខ្ញុំគិតថាយើងនឹងនៅតែ​ត្រូវ​រង់ចាំមួយភ្លែតដែលការចរចាដ៏ធ្ងន់ធ្ងរដើម្បីសន្តិភាពនឹងអាចកើតមាន៕

RELATED ARTICLES