Monday, November 25, 2024
Homeព័ត៌មានជាតិនេនតូច ពេទ្យដកធ្មេញ កើតម...ហារី..កសុគ..ត

នេនតូច ពេទ្យដកធ្មេញ កើតម…ហារី..កសុគ..ត

ភ្នំពេញ ៖ នេនតូច មួយអង្គ ដែលត្រូវបានគ្រូពេទ្យដកធ្មេញខុសបច្ចេកទេស បណ្តាលឱ្យកើតទៅជាជំងឺមហារីក បានសុគតក្នុងមន្ទីរពេទ្យប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

គួរបញ្ជាក់ថា នេនតូច មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានកើតមានជំងឺមហារីកមាត់ធ្មេញ ក្រោយពេលគ្រូពេទ្យធ្មេញ ធ្វើការដកធ្មេញខុសបច្ចេកទេស គឺបណ្តាលឱ្យ នេនតូច មានបញ្ហាក្នុងមាត់ បង្កជាមហារីកកម្រិតធ្ងន់។ ដោយអស់លទ្ធភាពព្យាបាល លោកក៏ត្រឡប់មកសិងនៅកូនខ្ទម ដែលជាផ្ទះកំណើត ជាមួយញោមស្រីវិញ។

លោក ផន ផល្លា ប្រធានអង្គការមណ្ឌលកុមារកំព្រា មែកឈើ បានឱ្យដឹងថា ដោយសារអាការនៅតែធ្វើទុក្ខ នេនតូចយំឈឺខ្លាំងស្ទើររាល់យប់ ទើបបងប្អូន អ្នកភូមិ បានរៃប្រាក់ម្នាក់បន្តិចៗឱ្យស្ត្រីជាម្តាយ ដឹកនេនតូច ពីស្រុកព្រះស្តេច ខេត្តព្រៃវែង បញ្ជូនយកមកមន្ទីរពេទ្យរុស្សី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

លោក ផន ផល្លា បានបន្តថា អំឡុងពេលសម្រាកនៅមន្ទីរពេទ្យរុស្សី នេនតូច មិនបានធូរស្រាយឡើយ គឺស្ថិតនៅក្នុងសភាពខ្សោយខ្លាំង ដោយសារមហារីកមាត់ កាន់តែធ្ងន់ធ្ងរទៅៗហើយ ជាពិសេសគឺចាប់ផ្តើមហូរខ្ទុះចេញ​តាមមាត់ ហើយនេនតូច ស្រែកថ្ងូរដោយការឈឺ ចាប់ ទើបនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោកសម្រេចបញ្ជូននេនតូច ទៅព្យាបាលបន្តនៅមន្ទីរពេទ្យវៀតណាម ក្នុងថ្ងៃដដែលតែម្តង។ លុះដល់ល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកទទួលបាន​ព័ត៌មានពីមន្ទីរពេទ្យវៀតណាម ថា នេនតូច មិនអាចសង្គ្រោះបាននោះទេ ដោយសារគ្រឿងក្នុងរបស់លោក ព្រមទាំង​ក្រពះ ពោះវៀន គឺឈប់ដំណើរការហើយ ហើយអ្វីដែលកាន់តែមិនអាចស្រោចស្រង់បាននោះ គឺផ្នែកខួរក្បាលរបស់​នេនតូច ក៏បានរីករាលដាលដោយប្រភេទមហារីក (សាច់កាច) នេះទៅហើយ។ ដោយមើលឃើញថា ក្រុមគ្រូពេទ្យជំនាញ អស់លទ្ធភាពក្នុងការសង្គ្រោះទៅហើយ ទើបលោកនិងក្រុមគ្រួសារនេនតូច បានពិភាក្សាគ្នាថា ដឹកបញ្ជូននេនតូច ត្រឡប់មកកាន់ស្រុកកំណើត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង វិញ ហើយនេនតូចអភ័ព្វ បានសុគត នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ តែម្តង៕

RELATED ARTICLES