បន្ទាប់ពីប្រកួតចាញ់ក្លឹបញញួរធំ West Ham ៤-១ ក្នុងទឹកដីកាលពីរាត្រីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ ក្លឹបក្ងានស Swansea សម្រេចបណ្តេញលោក Bob Bradely ចេញពីតំណែងកៅអីគ្រូបង្វឹក។
ក្រោមការដឹកនាំរបស់លោក ១៨ប្រកួត គឺ ឈ្នះ៣ ស្មើ៣ និងចាញ់១២ មាន១២ពិន្ទុ ស្ថិតនៅលំដាប់លេខរៀងទី២ បាតតារាង នៅក្នុងតំបន់កាត់ចោល។
លោក Bob Bradley គឺជាគ្រូបង្វឹកសញ្ជាតិអាមេរិកលើកដំបូង ដែលបានដឹកនាំក្លឹបបាល់ទាត់នៅក្នុងក្របខណ្ឌអង់គ្លេសប្រឺមមីញេលីក ។ លោកទើបតែបានចូលមកកាន់តំណែងក្លឹបនេះបានរយៈពេល៨៥ថ្ងៃប៉ុណ្ណោះ។
ក្រោយពីបណ្តេញលោក Bradley ចេញពីតំណែង ក្លឹប Swansea បានជ្រើសរើសយក លោក Alan Curtis និង Paul Williams ធ្វើជាគ្រូបង្វឹកស្តីទីបណ្តោះអាសន្ន មុននឹងរកគ្រូបង្វឹកថ្មីបាន។
ដោយ៖ ហេង ដេត